Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្រោយការបោះឆ្នោតនីតិកាលទី៧ហើយ ទំនាក់ទំនងការទូតកម្ពុជា នៅតែល្អដដែល

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃសៅរ៍ ទី៩ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានជាតិ 878
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្រោយការបោះឆ្នោតនីតិកាលទី៧ហើយ ទំនាក់ទំនងការទូតកម្ពុជា នៅតែល្អដដែល សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្រោយការបោះឆ្នោតនីតិកាលទី៧ហើយ ទំនាក់ទំនងការទូតកម្ពុជា នៅតែល្អដដែល

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ថ្លែងថា មានក្រុមទុច្ចរិតមួយក្រុមតូច បានលើកឡើងខុសពីការពិតថា ក្រោយរាជរដ្ឋាភិបាលនីតិកាលទី៧ ត្រូវបានបង្កើតឡើង ច្បាស់ជាគ្មានបរទេសណាមកទំនាក់ទំនងការទូតជាមួយកម្ពុជានោះទេ។ ប៉ុន្តែជាក់ស្តែងបរទេសបានអបអរសាទរសម្តេច និងចាត់ទុកសម្តេចជាដៃគូសហប្រតិបត្តិការដ៏ល្អទៀតផង។ 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងឱកាស អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត នៅតាមរោងចក្រ សហគ្រាសចំនួន១៨,២៦៥នាក់ នៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងបន្តថា ជាការពិត ក្រោយការបោះឆ្នោតជ្រើសតាងតំណាងរាស្រ្តនីតិកាលទី៧ រួចហើយ គឺគ្មានប្រទេសណាមួយផ្ដាច់ទំនាក់ទំនងការទូតជាមួយកម្ពុជានោះឡើយ។ ជាក់ស្តែងសម្តេច បានបង្ហាញវត្តមាន ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិលើកទី១៣ កាលពីពេលថ្មីៗនេះស្រាប់។ ក្នុងកិច្ចប្រជុំនោះ មានថ្នាក់ដឹកនាំបណ្តាប្រទេសនានា ថែមទាំងបានបើកច្រកទំនាក់ទំនងការទូតថែមទៀត ខណៈថ្នាក់ដឹកនាំជាច្រើនប្រទេស បានប្រកាសទទួលស្គាល់ រាជរដ្ឋាភិបាលកម្ពុជា ជាបន្តបន្ទាប់។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបញ្ជាក់ថា ការងារទៅធ្វើទំនាក់ទំនងការទូតនៅខាងក្រៅប្រទេស បើមើលមួយភ្លែតគឺគ្រាន់តែជាទំនាក់ទំនងរវាងមេដឹកនាំធំៗ ប៉ុន្តែបើមើលឱ្យស៊ីជម្រៅជាងនេះ គឺដើម្បីប្រយោជន៍របស់ប្រជាជនសុទ្ធសាធ។ ក្នុងគោលដៅធានាស្ថិរភាព សន្តិសុខនៅក្នុងតំបន់ និងពិភពលោក គឺជាឆ្នាំងបាយរបស់ប្រជាកសិករ កម្មករនិងប្រជាពលរដ្ឋខ្មែរទាំងមូល គឺធ្វើយ៉ាងណាក្នុងការទាក់ទាញអ្នកវិនិយោគនិងជំរុញការងារនៅក្នុងប្រទេសកម្ពុជា ឱ្យកាន់តែច្រើន៕

អត្ថបទទាក់ទង