Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការចុះបញ្ជីសេដ្ឋកិច្ចក្រៅប្រព័ន្ធ នឹងធ្វើឱ្យរាជរដ្ឋាភិបាលទទួលបានព័ត៌មានដើម្បីជួយឱ្យចំគោលដៅ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានជាតិ 749
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការចុះបញ្ជីសេដ្ឋកិច្ចក្រៅប្រព័ន្ធ នឹងធ្វើឱ្យរាជរដ្ឋាភិបាលទទួលបានព័ត៌មានដើម្បីជួយឱ្យចំគោលដៅ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការចុះបញ្ជីសេដ្ឋកិច្ចក្រៅប្រព័ន្ធ នឹងធ្វើឱ្យរាជរដ្ឋាភិបាលទទួលបានព័ត៌មានដើម្បីជួយឱ្យចំគោលដៅ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ការចុះបញ្ជីសេដ្ឋកិច្ចក្រៅប្រព័ន្ធ នឹងធ្វើឱ្យរាជរដ្ឋាភិបាលទទួលបានព័ត៌មានគ្រប់គ្រាន់ដើម្បីជួយឱ្យចំគោលដៅ តាមតម្រូវការ និងទាន់ពេលវេលា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះនៅក្នុងពិធីសម្ពោធដាក់ឱ្យអនុវត្តជាផ្លូវការ យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ក៏ទទួលបាននូវធនធានមនុស្ស និងកម្លាំងសេដ្ឋកិច្ច កាន់តែមានសក្តានុពលចូលរួមក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិ ដែលប្រការនេះជាគោលនយោបាយឈ្នះឈ្នះ រាជរដ្ឋាភិបាល ក៏ឈ្នះ ប្រជាពលរដ្ឋដែលប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធក៏ឈ្នះ ហើយជាតិរបស់យើងក៏បានឈ្នះផងដែរ៕

 

អត្ថបទទាក់ទង