Grand News Asia Close

លោក ប៉ែន បូណា៖ សំឡេងគាំទ្ររបស់ពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស ជាឧត្តមភាពដ៏ក្លៀវក្លារបស់រាជរដ្ឋាភិបាល !

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០២៤ ទស្សនៈ-នយោបាយ ព័ត៌មានជាតិ 327
លោក ប៉ែន បូណា៖ សំឡេងគាំទ្ររបស់ពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស ជាឧត្តមភាពដ៏ក្លៀវក្លារបស់រាជរដ្ឋាភិបាល ! លោក ប៉ែន បូណា៖ សំឡេងគាំទ្ររបស់ពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស ជាឧត្តមភាពដ៏ក្លៀវក្លារបស់រាជរដ្ឋាភិបាល !

 

(ភ្នំពេញ)៖ តាំងពីជំនាន់ សម្តេចតេជោ ហ៊ុន សែន រហូតដល់រាជរដ្ឋាភិបាលបន្តវេនដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត រាល់ពេលទទួលដំណឹងពីដំណើរទស្សនកិច្ច របស់ប្រមុខដឹកនាំរបស់ខ្លួនទៅក្រៅប្រទេស និស្សិតនិងប្រជាពលរដ្ឋ នៅឯនាយសមុទ្រតែងតែចេញសារគាំទ្រយ៉ាងកងរំពង ដោយក្តីអំណរសាទរនិងមោទនភាពជាទីបំផុត។ ពេលសម្តេចនាយករដ្ឋមន្ត្រីអញ្ជើញដល់និស្សិត និងប្រជាពលរដ្ឋជាច្រើនពាន់នាក់ តែងស្កាត់ទៅទទួលស្វាគមន៍ និងជួបជាមួយប្រមុខដឹកនាំប្រទេស។

ជាក់ស្តែង គ្រាន់តែទទួលដំណឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលបានការអញ្ជើញពីលោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង ដើម្បីទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសបារាំង និស្សិតនិងពលរដ្ឋខ្មែរជាច្រើន ដែលរស់នៅអឺរ៉ុបបានចេញឃ្លីបវីដេអូអបអរសាទរជាបន្តបន្ទាប់ ដោយទឹកចិត្តរំភើបយ៉ាងក្រៃលែង។ ព្រឹត្តិការណ៍នេះសបញ្ជាក់យ៉ាងច្បាស់ថា មិនត្រឹមតែទទួលបានការគាំទ្រយ៉ាងរឹងមាំ ពីសំណាក់ប្រជាពលរដ្ឋនៅក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែ រាជរដ្ឋាភិបាលនិងប្រមុខដឹកនាំកម្ពុជា ក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋខ្មែរ នៅឯនាយសមុទ្រថែមទៀត។

សំឡេងគាំទ្រនេះទៀតសោត មាននិន្នាការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំទាំងក្នុងនិងក្រៅប្រទេស។ ជាក់ស្តែង ក្នុងការបោះឆ្នោតជាតិចុងក្រោយ រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រ រហូតដល់ជាង ៨២%ក្នុងចំណោមអ្នកបោះឆ្នោតជាង ៨៣% ដែលបានទៅចូលរួមបោះឆ្នោត ខណៈដែលចំនួនពលរដ្ឋខ្មែរនៅក្រៅប្រទេសបានងាកមកគាំទ្ររាជរដ្ឋាភិបាល បានកើនឡើងយ៉ាងគំហុកដូចទឹកបាក់ទំនប់។

សុខសន្តិភាព ស្ថិរភាពសង្គម និងនយោបាយ ព្រមទាំងការអភិវឌ្ឍ និងការកាត់បន្ថយភាពក្រីក្រលឿនរហ័ស… សុទ្ធសឹងជាសក្ខីកម្មច្បាស់លាស់មិនអាចប្រកែក បានបញ្ជាក់ពីការដឹកនាំត្រឹមត្រូវរបស់ សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាសម្តេចធិបតី ហ៊ុន ម៉ាណែត។

សំឡេងគាំទ្ររបស់ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស ដែលបន្តកើនឡើងជាលំដាប់ឥតឈប់ឈរ គឺជាឧត្តមភាពដ៏ក្លៀវក្លារបស់រាជរដ្ឋាភិបាល។ ឧត្តមភាពនេះកំពុងលើកស្ទួយមោទនភាពជាតិខ្មែរ ក៏ដូចជាកិត្យានុភាពរបស់កម្ពុជា ឱ្យកាន់តែខ្ពស់ត្រដែតឡើងទាំងនៅក្នុងផ្ទៃប្រទេស និងលើឆាកអន្តរជាតិ៕

ដោយ៖ ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល

 

 

 

 

 

 

 

 

 

អត្ថបទទាក់ទង