Grand News Asia Close

ទាក់ទងនឹងជំហររបស់រាជរដ្ឋាភិបាលចំពោះទឹកដី ដែលថៃដណ្តើមយកដោយខុសច្បាប់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | ថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ព័ត៌មានជាតិ អត្ថបទស្រាវជ្រាវ 1042
ទាក់ទងនឹងជំហររបស់រាជរដ្ឋាភិបាលចំពោះទឹកដី ដែលថៃដណ្តើមយកដោយខុសច្បាប់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ទាក់ទងនឹងជំហររបស់រាជរដ្ឋាភិបាលចំពោះទឹកដី ដែលថៃដណ្តើមយកដោយខុសច្បាប់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងនឹងជំហររបស់រាជរដ្ឋាភិបាលចំពោះទឹកដី ដែលថៃដណ្តើមយកដោយខុសច្បាប់
ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦


សំណួរទី១៖ តើរាជរដ្ឋាភិបាលកម្ពុជាមានជំហរយ៉ាងដូចម្តេច ចំពោះទឹកដីដែលថៃបានដណ្តើមយកដោយខុសច្បាប់?

ចម្លើយ៖ រាជរដ្ឋាភិបាលកម្ពុជាមានជំហរច្បាស់លាស់ថា បញ្ហាទឹកដី និងអធិបតេយ្យភាពជាតិ គឺជាបញ្ហាគោលដែលមិនអាចបំភ្លេច មិនអាចបោះបង់ និងមិនអាចយកទៅដោះដូរជាមួយផលប្រយោជន៍នយោបាយណាមួយបានឡើយ។ កម្ពុជាមិនទទួលស្គាល់ការផ្លាស់ប្តូរស្ថានភាពលើដីជាក់ស្តែងដែលកើតឡើងដោយឯកតោភាគីនោះទេ ហើយបន្តប្រកាន់ខ្ជាប់ការទាមទារឱ្យមានការគោរពព្រំដែនអន្តរជាតិ សន្ធិសញ្ញា និងឯកសារគតិយុត្តដែលមានស្រាប់។ ជំហររបស់រាជរដ្ឋាភិបាលគឺបន្តការពារបូរណភាពទឹកដីដោយអត់ធ្មត់ ប៉ុន្តែម៉ឺងម៉ាត់ តាមរយៈច្បាប់អន្តរជាតិ និងយន្តការសន្តិវិធី ដើម្បីធានាថាផលប្រយោជន៍ជាតិ និងអធិបតេយ្យភាពរបស់កម្ពុជា ត្រូវបានការពារយ៉ាងពេញលេញ។

សំណួរទី២៖ តើរាជរដ្ឋាភិបាលមានវិធានការអ្វីខ្លះដើម្បីធានាថាបញ្ហាទឹកដីមិនត្រូវបានមើលរំលង?

ចម្លើយ៖ រាជរដ្ឋាភិបាលកម្ពុជាបានបន្តប្រើប្រាស់យន្តការផ្លូវការទាំងអស់ ដូចជា JBC, GBC និង RBC សម្រាប់ដោះស្រាយបញ្ហាព្រំដែន និងការពារផលប្រយោជន៍ជាតិ។ ទន្ទឹមនឹងនេះ កម្ពុជាក៏បានអំពាវនាវឱ្យអនុវត្តពេញលេញនូវកិច្ចព្រមព្រៀង និងសេចក្តីប្រកាសរួមដែលមានស្រាប់ ដើម្បីធានាការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដី។ លើសពីនេះ កម្ពុជាក៏ត្រៀមប្រើយន្តការច្បាប់អន្តរជាតិ នៅពេលចាំបាច់ ដើម្បីធានាថាការដោះស្រាយបញ្ហានេះធ្វើឡើងដោយយុត្តិធម៌ តម្លាភាព និងមានការទទួលស្គាល់ពីសហគមន៍អន្តរជាតិ៕

អត្ថបទទាក់ទង