Grand News Asia Close

សេចក្តីប្រកាសព័ត៌មាន របស់ អ្នកនាំពាក្យក្រសួងការពារជាតិ | AOT ចុះពិនិត្យ និងសង្កេតការណ៍ នៅចំណុចបង្គោលព្រំដែនលេខ ៥២-៥៣ នៅឃុំកំរៀង និងឃុំបឹងរាំង ស្រុកកំរៀង

ដោយ៖ Morm Sokun ​​ | 4 ម៉ោងមុន English ព័ត៌មានជាតិ 1018
សេចក្តីប្រកាសព័ត៌មាន របស់ អ្នកនាំពាក្យក្រសួងការពារជាតិ | AOT ចុះពិនិត្យ និងសង្កេតការណ៍ នៅចំណុចបង្គោលព្រំដែនលេខ ៥២-៥៣ នៅឃុំកំរៀង និងឃុំបឹងរាំង ស្រុកកំរៀង សេចក្តីប្រកាសព័ត៌មាន របស់ អ្នកនាំពាក្យក្រសួងការពារជាតិ | AOT ចុះពិនិត្យ និងសង្កេតការណ៍ នៅចំណុចបង្គោលព្រំដែនលេខ ៥២-៥៣ នៅឃុំកំរៀង និងឃុំបឹងរាំង ស្រុកកំរៀង

 

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖

នៅរសៀល ថ្ងៃសុក្រ ទី៥ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១៤:៥៤នាទី ក្រុមសម្របសម្រួលកម្ពុជា (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះពិនិត្យ និងសង្កេតការណ៍ នៅចំណុចបង្គោលព្រំដែនលេខ ៥២-៥៣ នៅឃុំកំរៀង និងឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ទល់មុខខេត្តចន្ទបុរី ប្រទេសថៃ។

សូមជម្រាបជូនសាធារណជនផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា ជាសេនាធិការ
ជានិច្ចកាលតែងប្រកាន់ខ្ជាប់នូវមនសិការវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់បំផុត ដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ ជាពិសេសការការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ដោយប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិ គោរពគោលការណ៍ព្រំដែនមិនកែប្រែ និងខ្សែព្រំដែនអន្តរជាតិ កម្ពុជា-ថៃ  ដែលបន្សល់ទុក ដោយគណៈកម្មការព្រំដែនរវាង ឥណ្ឌូចិន – សៀម។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕

ថ្ងៃសុក្រ ១៥កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥

Press Release by the Spokeswoman of the Ministry of National Defence | AOT Inspects and Observes Border Posts No. 52–53 in Kamrieng District [Unofficial Translation]

Her Excellency Lieutenant General Maly Socheata, the Spokeswoman of the Ministry of National Defence, would like to inform the general public, as well as national and international media outlets, as follows:

On Friday afternoon, December 5, 2025, at 2:54 PM, the Cambodian Liaison Group (CLG) of the Kingdom of Cambodia facilitated the ASEAN Observation Team (AOT) in conducting an inspection and observation at Border Posts No. 52–53, located in Kamrieng Commune and Boeung Raing Commune, Kamrieng District, Battambang Province, opposite Chanthaburi province, Thailand.

The Royal Government of Cambodia, through the Secretariat of State for Border Affairs and the Joint Border Commission (JBC) of Cambodia as its central coordinating body, reaffirms its unwavering commitment to the highest standards of professional integrity and responsibility. In all circumstances, the Royal Government places national interests above all else, particularly the safeguarding of territorial integrity and national sovereignty. This steadfast commitment is exercised in strict adherence to international law, with full respect for the principle of the immutable border and the Cambodia–Thailand international boundary as delineated by the Indochina–Siamese Border Commission.

Based on the above information, the public, both national and international media outlets, are advised to be informed accordingly.

Friday, 5 December 2025.
____
#CambodiaWantsPeace
#JusticeForCambodia

អត្ថបទទាក់ទង