Grand News Asia Close

ទាក់ទងនឹងជំហររបស់កម្ពុជាចំពោះការកាន់កាប់ប្រាសាទខ្នារ ដោយខុសច្បាប់ពីសំណាក់យោធាថៃ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦

ទាក់ទងនឹងជំហររបស់កម្ពុជាចំពោះការកាន់កាប់ប្រាសាទខ្នារ ដោយខុសច្បាប់ពីសំណាក់យោធាថៃ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ទាក់ទងនឹងជំហររបស់កម្ពុជាចំពោះការកាន់កាប់ប្រាសាទខ្នារ ដោយខុសច្បាប់ពីសំណាក់យោធាថៃ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងនឹងជំហររបស់កម្ពុជាចំពោះការកាន់កាប់ប្រាសាទខ្នារ ដោយខុសច្បាប់ពីសំណាក់យោធាថៃ
ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦


 
សំណួរទី១៖ តើការអះអាងរបស់កម្ពុជាដែលថា ប្រាសាទខ្នារ ស្ថិតនៅក្នុងទឹកដីកម្ពុជា ផ្អែកលើមូលដ្ឋានអ្វីខ្លះ?

ចម្លើយ៖ កម្ពុជាអះអាងថា ប្រាសាទខ្នារ ស្ថិតនៅក្រោមអធិបតេយ្យភាពរបស់កម្ពុជា ដោយផ្អែកលើមូលដ្ឋានផ្លូវច្បាប់ និងបច្ចេកទេសដែលបានកំណត់ក្នុងដំណើរការខណ្ឌសីមាព្រំដែនរវាងបារាំង–សៀម នៅដើមសតវត្សរ៍ទី២០។ មូលដ្ឋានទាំងនេះរួមមានអនុសញ្ញា សន្ធិសញ្ញា ផែនទីខ្នាត ១:២០០,០០០ កំណត់ហេតុបោះបង្គោលព្រំដែន និងឯកសារផ្លូវការពាក់ព័ន្ធ ដែលសុទ្ធតែបង្ហាញថា ប្រាសាទខ្នារ ស្ថិតនៅក្នុងទឹកដីកម្ពុជា។
លើសពីនេះ ការផ្ទៀងផ្ទាត់បច្ចេកទេសបានបង្ហាញថា សូម្បីតែផែនទីខ្នាត ១:៥០,០០០ ដែលថៃបានគូសឡើងជាឯកតោភាគី និងប្រើប្រាស់សម្រាប់ការអះអាងរបស់ខ្លួន ក៏នៅតែបង្ហាញថា ប្រាសាទខ្នារ ស្ថិតនៅក្នុងទឹកដីកម្ពុជាដែរ។ នេះបញ្ជាក់បន្ថែមថា ជំហររបស់កម្ពុជា មានមូលដ្ឋានច្បាស់លាស់ និងស្របតាមមូលដ្ឋានច្បាប់។
 
សំណួរទី២៖ តើការកាន់កាប់ប្រាសាទខ្នារដោយខុសច្បាប់ពីសំណាក់យោធាថៃ អាចធ្វើឱ្យប្រាសាទនេះក្លាយជាទឹកដីថៃដែរឬទេ?

ចម្លើយ៖ មិនអាចទេ។ កម្ពុជាបញ្ជាក់ថា ការកាន់កាប់ជាក់ស្តែងដោយកម្លាំង មិនអាចបង្កើតសិទ្ធិស្របច្បាប់ ឬផ្លាស់ប្តូរស្ថានភាពផ្លូវច្បាប់នៃទឹកដីបានឡើយ។ អធិបតេយ្យភាពលើប្រាសាទខ្នារ ត្រូវកំណត់ដោយសន្ធិសញ្ញា អនុសញ្ញា ផែនទី និងឯកសារខណ្ឌសីមាព្រំដែនដែលមានស្រាប់ មិនមែនដោយការកាន់កាប់ដោយយោធានោះទេ។
ដូច្នេះ ការដែលយោធាថៃបន្តកាន់កាប់តំបន់ប្រាសាទខ្នារ មិនអាចផ្លាស់ប្តូរមូលដ្ឋានផ្លូវច្បាប់ ឬជំហររបស់កម្ពុជាពាក់ព័ន្ធនឹងអធិបតេយ្យភាពលើប្រាសាទនេះបានឡើយ។ កម្ពុជានៅតែទាមទារឱ្យភាគីថៃគោរពច្បាប់អន្តរជាតិ និងដោះស្រាយបញ្ហានេះតាមមធ្យោបាយសន្តិវិធី ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់។ កម្ពុជានឹងបន្តការទាមទារ និងស្វែងរកដំណោះស្រាយរហូតទទួលបានយុត្តិធម៌​៕

អត្ថបទទាក់ទង