Grand News Asia Close

ស្តង់ដារពីរក្នុងការចុះផ្សាយព័ត៌មានអំពីព្រំដែនកម្ពុជា-ថៃ

ដោយ៖ Morm Sokun ​​ | 2 ម៉ោងមុន ទស្សនៈ-Opinion 1015
ស្តង់ដារពីរក្នុងការចុះផ្សាយព័ត៌មានអំពីព្រំដែនកម្ពុជា-ថៃ A Cambodian soldier (foreground) is observed by Thai military personnel from atop the shipping container barricades they have placed on occupied Cambodian territory in Banteay Meanchey province. Supplied

#ទស្សនៈ

វាពិតជាពិបាកនឹងជឿលើការអះអាងអំពីឯករាជ្យភាពនៃការ​ចុះផ្សាយ​ព័ត៌មាន​ នៅពេលដែលការប្រើប្រាស់ភាសាមានភាពមិនស្មើភាពគ្នាបែបនេះ។ នៅពេលដែលសារព័ត៌មាន The Wall Street Journal បានដាក់រហស្សនាមឱ្យកម្ពុជាថា “Scambodia” ពួកគេបានជ្រើសរើសពាក្យមួយដែលមិនត្រឹមតែធ្វើ​ឲ្យ​គេ​ងាយចងចាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កេរ្តិ៍ឈ្មោះរបស់ប្រទេសជាតិមួយផងដែរ។

ក៏ប៉ុន្តែ នៅពេលដែលកងទ័ពភូមិន្ទថៃបានចូលកាន់កាប់ ឬរំលោភបំពានលើតំបន់ដែលត្រូវបានចាត់ទុកជាទឹកដីកម្ពុជាជាយូរមកហើយនោះ ការរាយការណ៍បែរជាមានខុស​គ្នា​យ៉ាងខ្លាំង។ ជំនួសឱ្យការប្រើប្រាស់ភាសាដែលមុតស្រួច ឬបែបបង្កហេតុ អ្នកអានបែរជាទទួលបានតែពាក្យអព្យាក្រឹត ដូចជា “ភាពតានតឹងនៅតាមព្រំដែន” ឬ “ការប្រឈមមុខដាក់គ្នាផ្នែកយោធា” ទៅវិញ។

ប្រសិនបើការប្រើឈ្មោះធ្ងន់ៗត្រូវបានចាត់ទុកថាសមហេតុផលក្នុងករណីមួយ ហេតុអ្វីបានជាមិនប្រើក្នុងករណីមួយទៀត? ប្រសិនបើកម្ពុជាអាចត្រូវបានគេវាយត្រាដោយពាក្យបង្អាប់បង្អោនជារួមបែបនេះ នោះភាពស៊ីសង្វាក់គ្នាគួរតែតម្រូវឱ្យមានភាពត្រង់ទៅត្រង់មកដូចគ្នា នៅពេលរាយការណ៍អំពីសកម្មភាពរបស់ប្រទេសថៃ។ បើមិនដូច្នោះទេ ភាពខុសគ្នានេះនឹងបង្កឱ្យមានភាពលំអៀង និងការរៀបចំខ្លឹមសារដោយ​ការ​ជ្រើសរើស​តាម​ចិត្ត​ចង់។

ខ្ញុំសូមទទូចឱ្យនិពន្ធនាយក និងអ្នកនិពន្ធដែលចូលរួមទាំងអស់នៃ​អត្ថបទ​នោះ​ ធ្វើ​ការ​ត្រួត​ពិនិត្យពិចារណា និងមាន​ភាពច្បាស់លាស់ដូចគ្នា ចំពោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ ប្រសិនបើពួកគេមានទំនុកចិត្តលើការវាយតម្លៃរបស់ខ្លួន ពួកគេមិនគួរស្ទាក់ស្ទើរក្នុងការសរសេរដោយត្រង់ៗអំពីអ្វីដែលមនុស្សជាច្រើនយល់ថាជាការឈ្លានពានរបស់ថៃចូលក្នុងទឹកដីកម្ពុជានោះទេ។

ភាពជឿជាក់ក្នុងវិស័យសារព័ត៌មានមិនត្រូវបានកសាងឡើងដោយភាពក្លាហានតែចំពោះរឿងខ្លះនោះទេ ប៉ុន្តែវាអាស្រ័យលើភាពស៊ីសង្វាក់គ្នា ភាពយុត្តិធម៌ និងភាពក្លាហានក្នុងការនិយាយដោយភាពច្បាស់លាស់ដូចគ្នាក្នុងគ្រប់ករណីទាំងអស់។

ទេស ចាន់ថន គឺជាពលរដ្ឋខ្មែរ​មួយរូបដែលប្រាថ្នាចង់បានសន្តិភាព។ ទស្សនៈ និងមតិដែលបានលើកឡើងខាងលើ គឺជាគំនិតផ្ទាល់ខ្លួនរបស់គាត់។

-Phnom Penh Post-