Grand News Asia Close

អ្នកវិភាគចៅចាក់ស្មុក៖ ឆ្នាំ២០១៨ ញុះញង់ពលរដ្ឋកុំឱ្យទៅបោះឆ្នោត រីឯឆ្នាំ ២០២៣ អំពាវនាវឱ្យពលរដ្ឋទៅបោះឆ្នោតតែគូសបំផ្លាញសន្លឹកឆ្នោតចោល, ជនក្បត់ជាតិ ៣ ជំនាន់សម រង្ស៊ី នឹងទទួលបរាជ័យយ៉ាងអាម៉ាស់សាជាថ្មីទៀត នៅចំពោះមុខដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ 190
អ្នកវិភាគចៅចាក់ស្មុក៖ ឆ្នាំ២០១៨ ញុះញង់ពលរដ្ឋកុំឱ្យទៅបោះឆ្នោត រីឯឆ្នាំ ២០២៣ អំពាវនាវឱ្យពលរដ្ឋទៅបោះឆ្នោតតែគូសបំផ្លាញសន្លឹកឆ្នោតចោល, ជនក្បត់ជាតិ ៣ ជំនាន់សម រង្ស៊ី នឹងទទួលបរាជ័យយ៉ាងអាម៉ាស់សាជាថ្មីទៀត នៅចំពោះមុខដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា អ្នកវិភាគចៅចាក់ស្មុក៖ ឆ្នាំ២០១៨ ញុះញង់ពលរដ្ឋកុំឱ្យទៅបោះឆ្នោត រីឯឆ្នាំ ២០២៣ អំពាវនាវឱ្យពលរដ្ឋទៅបោះឆ្នោតតែគូសបំផ្លាញសន្លឹកឆ្នោតចោល, ជនក្បត់ជាតិ ៣ ជំនាន់សម រង្ស៊ី នឹងទទួលបរាជ័យយ៉ាងអាម៉ាស់សាជាថ្មីទៀត នៅចំពោះមុខដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

(ភ្នំពេញ)៖ ពលរដ្ឋខ្មែរនៅចាំបានថា កាលពីបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ ទណ្ឌិត សម រង្ស៊ីនិងបក្ខពួក បានខិតខំធ្វើយុទ្ធនាការ «ម្រាមដៃស្អាត» និង «ដេកផ្ទះឈ្នះឯង» ក្នុងគោលបំណងដើម្បីរារាំងនិងញុះញង់ពលរដ្ឋមានឈ្មោះបោះឆ្នោត កុំឱ្យទៅបំពេញកាតព្វកិច្ចជាពលរដ្ឋល្អព្រោះគ្មានខ្មោចគណបក្សសង្គ្រោះជាតិរបស់ខ្លួនចូលរួម និងទិសដៅសំខាន់គឺបំផ្លាញការបោះឆ្នោត ប៉ុន្តែក្រុមប្រឆាំងជាពិសេសជនក្បត់ជាតិសម រង្ស៊ី បានរងភាពអាម៉ាសយ៉ាងខ្លាំងព្រោះប្រជាពលរដ្ឋមិនជឿលើការញុះញង់នេះ ហើយពលរដ្ឋចំនួន ៦ ៩៥៦ ៩០០ នាក់នៃ ៨ ៣៨០ ២១៧ ស្មើប្រមាណ ៨៣,០២% បានអញ្ជើញទៅបោះឆ្នោត។ នេះជាអត្រានៃការចូលរួមបោះឆ្នោតមួយដ៏ខ្ពស់ដែលបានវាយបំបាក់មុខនៃ ក្រុមជនក្បត់ជាតិដែលព្យាយាមបំផ្លាញការបោះឆ្នោត។ ទោះបីជាបរាជ័យ ប៉ុន្តែក្រុមជនសាងគ្រោះឱ្យជាតិនេះ អ្នកប្រជាធិបតេយ្យក្លែងក្លាយនៅតែតាមចងអាឃាត និងបន្តផែនការទុច្ចរិតរបស់ខ្លួន បំផ្លាញដំណើរការប្រជាធិបតេយ្យនៅកម្ពុជាដដែល។

ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នេះ ក្រោយពេលដែលគណបក្សភ្លើងទៀនដែលជាគណបក្សរបស់ខ្លួនមិនបានបំពេញលក្ខខណ្ឌច្បាប់គ្រប់គ្រាន់ក្នុងការចុះបញ្ជី ក្រុមទណ្ឌិតសម រង្ស៊ី បានបន្តអំពាវនាវប្រជាពលរដ្ឋកុំទៅបោះ ឆ្នោត ប៉ុន្តែក្រោយពេលមានវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតដែលធ្វើកំណែទម្រង់លើសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ក្រុមជនក្បត់ជាតិ បានប្រែមកជាអំពាវនាវពលរដ្ឋឱ្យទៅបោះឆ្នោតនិងគូសស្លឹកឆ្នោតចោល។ ទណ្ឌិតក្បត់ជាតិសម រង្ស៊ី បានលើកឡើងថាអ្នកដែលទៅបោះឆ្នោត ហើយគូសសន្លឹកឆ្នោតចោល គឺគាំទ្រការអំពាវនាវរបស់ខ្លួន ហើយខ្លួនគេនឹងវិលត្រឡប់ចូលប្រទេសកម្ពុជាវិញដើម្បីដឹកនាំប្រជាពលរដ្ឋផ្តួលរំលំរដ្ឋាភិបាល និងបានអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធបែរចុងកាណុងប្រឆាំងនឹងរដ្ឋាភិបាលស្របច្បាប់។

នេះមិនមែនជាការគាំទ្រដំណើរការប្រជាធិបតេយ្យនៅកម្ពុជាឡើយ តែជាផែនការធ្វើឧបឃាតផ្តួលរំលំរាជរដ្ឋាភិបាលដោយប្រើប្រាស់អំណាចប្រជាពលរដ្ឋតាមវិធីសាស្ត្របដិវត្តន៍ពណ៌សុទ្ធសាធ។ សមត្ថកិច្ចបានបង្ហាញថាមានភស្តុតាងនានា បានបង្ហាញពីចំណងទាក់ទងរវាងទណ្ឌិតនិងគណបក្សភ្លើងទៀនក្នុងការបង្គាប់បញ្ជាឱ្យគូសសន្លឹកឆ្នោតចោលពីសំណាក់ទណ្ឌិត សម រង្ស៊ី ហើយព្រមានថាទាំងនេះអាចនាំឱ្យគណបក្សភ្លើងទៀនប្រឈមមុខច្បាប់ស្តីពីគណបក្សនយោបាយ។ ក្រុមជនទាំងនេះក៏ទទួលរងនូវពាក្យបណ្តឹង និងត្រូវបានគណៈកម្មាធិការបោះឆ្នោតរាជធានីភ្នំពេញសម្រេច លុបឈ្មោះចេញពីបញ្ជីឈ្មោះបោះឆ្នោត, ដកហូតសិទ្ធិមិនឱ្យឈរឈ្មោះបោះឆ្នោតរយៈពេលពី ២០ ទៅ២៥ ឆ្នាំ និងផាកពិន័យជាប្រាក់ពី ១០ លានទៅ ២០ លានរៀល។ ក្រុមជនដែលដើរតាមជនក្បត់ជាតិ សម រង្ស៊ីបន្តផែនការបំផ្លាញការបោះឆ្នោត នឹងត្រូវប្រឈមមុខនឹងច្បាប់ជាបន្តបន្ទាប់ទៀត។

សម រង្ស៊ីត្រូវបានគេស្គាល់ថាជាអ្នកនយោបាយអង្ករកំប៉ុង គិតមួយថ្ងៃនិងធ្វើមួយថ្ងៃ។ សម រង្ស៊ី​គឺជាអ្នកនយោបាយមាន់សម្លនិងត្រចៀកស ជាអ្នកនយោបាយកំសាកញី និងឆាប់ភ័យស្លន់ស្លោ ហើយជាមនុស្សកំពូលល្បិចពូកែខាងភូតភរកុហក និងប្រើប្រាស់ភាសាផ្អែមជាមួយបរទេស ពេលនិយាយពីប្រជាធិបតេ្យនិងសិទ្ធិមនុស្ស និងពោរពេញដោយការញុះញង់ស្អប់ខ្ពើមជាតិសាសន៍ បំបែកបំបាក់សាមគ្គីភាព បញ្ឆេះកំហេង បង្កើតហិង្សាពេលនិយាយជាមួយពលរដ្ឋខ្មែរ។ អ្វីដែលសម រង្ស៊ីនិយាយពោរពារញដោយការភូតកុហក បោកប្រាស់។ មនុស្សរបៀបនេះ ភូតកុហកក៏លឿន ប្រែក្រឡាស់ពាក្យសម្តីក៏លឿន ចង់សកម្មជនដើរតាមខ្លួនរងគ្រោះជាប់គុកដោយសារតែផែនការក្បត់របស់ខ្លួន ក៏មិនខ្វល់ សំខាន់យកជនល្មើសទាំងនោះមកប្រើដើម្បីផលប្រយោជន៍នយោបាយខ្លួនទៀត។ នេះគឺជាអ្នកនយោបាយដែលសុខចិត្តជាន់លើសាកសពគេដើម្បីបំពេញមហិច្ឆតាអំណាចផ្ទាល់ខ្លួន។

ប៉ុន្តែពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ ២០២៣ ចំនួនជាង ៩,៧ លាននាក់លើកលែងតែក្រុមជ្រុលនិយមនិងក្រុមជនក្បត់ជាតិ មួយក្តាប់តូចមិនជឿលើការញុះញង់របស់ទណ្ឌិតក្បត់ជាតិ ៣ ជំនាន់ឡើយ។ បងប្អូនប្រជាពលរដ្ឋបានត្រៀមខ្លួនរួចជាស្រេចដើម្បីអញ្ជើញទៅ បោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ខាងមុខដែលជាថ្ងៃសម្រេចចិត្តដ៏សំខាន់របស់ពលរដ្ឋក្នុងការជ្រើសរើសគណបក្សនយោបាយដែលខ្លួនចូលចិត្តបន្តដឹកនាំប្រទេសថែរក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។ កាលពីឆ្នាំ២០១៨ ក្រោមការធ្វើសកម្មភាពដ៏ខ្លាំងក្លាបំផ្លាញប្រជាធិបតេយ្យ របស់ក្រុមប្រឆាំង សន្លឹកឆ្នោតមិនបានការសរុបមានចំនួនត្រឹមតែ ៥៩៤ ៦៥៩ សន្លឹកដែលស្មើប្រមាណ ៨,៥៤%ប៉ុណ្ណោះនៃសន្លឹកឆ្នោតសរុប។ កម្លាំងប្រជាធិបតេយ្យដែលចូលរួមការបោះឆ្នោតច្រើន។ នៅឆ្នាំ២០២៣ នេះ កម្លាំងប្រជាធិបតេយ្យនឹងកាន់តែមានចំនួនច្រើនក្នុងការបោះឆ្នោត ព្រោះពលរដ្ឋទាំងអស់មិនអនុញ្ញាតឱ្យក្រុមជនក្បត់ជាតិធ្វើអ្វីស្រេចនឹងចិត្តនោះឡើយ និងក៏មិនជឿតាមការញុះញង់របស់ក្រុមជនក្បត់ជាតិដែរ ព្រោះសន្លឹកឆ្នោតមួយសន្លឹករបស់ពួកគេពិតជាមានតម្លៃសម្រាប់ជាតិ ហើយត្រូវប្រើប្រាស់ឱ្យបានត្រឹមត្រូវ។ ជនក្បត់ជាតិ ៣ ជំនាន់សម រង្ស៊ី នឹងបក្ខពួកនឹងទទួលបរាជ័យយ៉ាងអាម៉ាស់សាជាថ្មីទៀតនៅចំពោះមុខដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ បានមានប្រសាសន៍ថា ការបោះឆ្នោតសកលឆ្នាំ ២០២៣, ក្រៅពីការប្រកួតប្រជែងរវាងគណបក្សនយោបាយចំនួន ១៨ គណបក្ស ដែលបានចុះឈ្មោះប្រកួតប្រជែងយកកៅអីក្នុងសភាជាតិយើង នៅមានការ ប្រកួតប្រជែងរវាង ១៨ គណបក្ស ដែលចូលរួមការបោះឆ្នោតជាមួយពួកជ្រុលនិយម ដែលចង់បំផ្លាញចោលការបោះឆ្នោត។ ពួកជ្រុលនិយមដែលបញ្ជាដោយទណ្ឌិតរត់ចោលគុកពីក្រៅប្រទេស មកបក្សនយោបាយមួយនៅក្នុងប្រទេស បានរកគ្រប់វិធីដើម្បីបំផ្លាញចោលដំណើរការប្រជាធិបតេយ្យ តាមរយៈការខិតខំបំផ្លាញចោលការបោះឆ្នោត ដូចជាយុទ្ធនាការមិនឲ្យប្រជាជនទៅបោះឆ្នោត និងបំផ្លាញចោលសន្លឹកឆ្នោត។ល។ តើថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ កម្លាំងប្រជាធិបតេយ្យដែលចូលរួមការបោះឆ្នោត មានច្រើនជាង ឬមានតិចជាង កម្លាំងបំផ្លាញប្រជាធិបតេយ្យ បំផ្លាញការបោះឆ្នោត? សូមរង់ចាំមើលទាំងអស់គ្នា!

ដោយ៖ ចៅចាក់ស្មុក

រាជធានីភ្នំពេញ, ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣

អត្ថបទទាក់ទង