Grand News Asia Close

អ្នកជំនាញអារ្យធម៌ខ្មែរ៖ តើច្បាប់កំណត់ជាកាតព្វកិច្ចឲ្យបេក្ខជនឈរឈ្មោះបោះឆ្នោត ទៅបោះឆ្នោត ផ្ដល់ផលប្រយោជន៍ជាតិយ៉ាងណា?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអាទិត្យ ទី១៨ ខែមិថុនា ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ ព័ត៌មានជាតិ 755
អ្នកជំនាញអារ្យធម៌ខ្មែរ៖ តើច្បាប់កំណត់ជាកាតព្វកិច្ចឲ្យបេក្ខជនឈរឈ្មោះបោះឆ្នោត ទៅបោះឆ្នោត ផ្ដល់ផលប្រយោជន៍ជាតិយ៉ាងណា? អ្នកជំនាញអារ្យធម៌ខ្មែរ៖ តើច្បាប់កំណត់ជាកាតព្វកិច្ចឲ្យបេក្ខជនឈរឈ្មោះបោះឆ្នោត ទៅបោះឆ្នោត ផ្ដល់ផលប្រយោជន៍ជាតិយ៉ាងណា?

(ភ្នំពេញ)៖ ក្នុងសង្គម​​ខ្មែរ​​ បើនិយាយអំពីការបោះឆ្នោតអាណត្ដិនីមួយៗ មិនថារដ្ឋសភា, ព្រឹទ្ធសភា, ក្រុមប្រឹក្សារាជធានី -ខេត្ដ ,ស្រុក- ខណ្ឌ, ឃុំ-សង្កាត់ ឬហៅថា «ការបោះឆ្នោតសកល និងអសកល» តែងមានបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់បក្សខ្លះ បានបញ្ចេញសកម្មភាព និងវោហាសាស្រ្ដបញ្ឆេះកំហឹងពូជសាសន៍ ញុះញង់មិនឲ្យប្រជាពលរដ្ឋចេញទៅបោះឆ្នោតជាដើម។ ជាហេតុធ្វើឲ្យរាជរដ្ឋាភិបាល ស្នើធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដោយកំណត់ការបោះឆ្នោត គឺជាកាតព្វកិច្ចរបស់បេក្ខជនឈរបោះឆ្នោត។

តើច្បាប់កំណត់ជាកាតព្វកិច្ចឲ្យបេក្ខជនឈរឈ្មោះបោះឆ្នោត ទៅបោះឆ្នោត ផ្ដល់ផលប្រយោជន៍ជាតិយ៉ាងណា?

អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងថាចំពោះការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដោយកំណត់ជាកាតព្វកិច្ចឲ្យបេក្ខជនឈរឈ្មោះបោះឆ្នោត ទៅបោះឆ្នោតទាំងសកលនិងអសកលនេះ គឺពិតជាបង្ហាញឲ្យឃើញថា ក្នុងសង្គមប្រជាធិបតេយ្យ បេក្ខជនឈរឈ្មោះបោះឆ្នោត ក្នុងនាមជាពលរដ្ឋល្អរបស់ជាតិ ជាបឋមត្រូវអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវកាតព្វកិច្ចទៅបោះឆ្នោត។ ពីព្រោះបើបេក្ខជនឈរឈ្មោះបោះឆ្នោត មិនមានឆន្ទះទៅបោះឆ្នោតដើម្បីបង្ហាញពីស្មារតីទទួលខុសត្រូវរបស់ខ្លួនឯងជាមុនទេ យើងសួរថា តើបេក្ខជនទាំងនេះមានឆន្ទះស្អីនឹងមានស្មារតីទទួលខុសត្រូវស្អី ចំពោះជាតិនិងប្រជាជនឲ្យពិតប្រាកដនោះ។

ដូច្នេះចំពោះច្បាប់កំណត់ជាកាតព្វកិច្ចឲ្យបេក្ខជនឈរឈ្មោះបោះឆ្នោត ទៅបោះឆ្នោតនេះ បានផ្ដល់ផលប្រយោជន៍ដល់ជាតិដ៏ធំធេងនោះ គឺច្បាប់នេះបានបំផ្លាញចោល ឬកម្ចាត់ចោលនូវបេក្ខជនទាំងទ្បាយណា ដែលពុំមានស្មារតីទទួលខុសត្រូវចំពោះជាតិ និងប្រជាជនពិតប្រាកដ។

លោក រ័ត្ន សណ្ដាប់ បន្ដថាមួយវិញទៀត ក្នុងការធ្វើវិសោធនកម្មច្បាប់នេះផងដែរ ក៏បានផ្តល់ផលប្រយោជន៍ឲ្យប្រជាពលរដ្ឋគ្រប់ទិសទី មើលឃើញកាន់តែច្បាស់នូវទង្វើនឹងសកម្មភាពរបស់បេក្ខជនឈរឈ្មោះបោះឆ្នោតគណបក្សនិមួយៗនូវគ្រប់ទិដ្ឋភាពទាំងអស់ ក្នុងស្មារតីការពារផលប្រយោជន៍ជាតិ អត្តសញ្ញាណ​ជាតិ ដើម្បីឆ្ពោះទៅរកប្រជាធិបតេយ្យលើពិភពលោក។ ព្រោះសង្គមប្រជាធិបតេយ្យបើមិនពង្រឹងនីតិរដ្ឋឲ្យបានខ្លាំងក្លាទេ បុគ្គលគ្រោះថ្នាក់ជាតិ អាចបង្កគ្រោះមហន្ដរាយដល់ស្រុកទេស និងប្រជាជាតិខ្លួនជាពុំខាន។

ដូច្នេះក្នុងសង្គម​ប្រជាធិបតេយ្យ មិន​ថា​ជាតិ​សាសន៍​ណា​ឬ​សង្គម​ណា​នោះទេដើម្បីកុំចាត់ចោលនូវបុគ្គលគ្រោះថ្នាក់ជាតិឬបុគ្គលក្បត់ជាតិ និងកុំឲ្យមានអ្នកខាងក្រៅ​ចូលជ្រៀកជ្រែកកិច្ចការផ្ទៃក្នុងរបស់ស្រុកទេសបាន មានប្រទេសជាច្រើនលើពិភពលោក បានចែងច្បាប់ហាមឃាត់ដើម្បីការពារផលប្រយោជន៍ជាតិខ្លួន និងអត្តសញ្ញាណជាតិខ្លួន៕

អត្ថបទទាក់ទង