វិភាគអន្តរជាតិ៖ ដោយសារ Greenland តើអឺរ៉ុបសុខចិត្តបំផ្លាញសម្ព័ន្ធភាពជាមួយសហរដ្ឋអាមេរិក ឬ?
#វិភាគអន្តរជាតិ (វ៉ាស៊ីនតោន)៖ តើមានអ្វីកំពុងកើតឡើងចំពោះសម្ព័ន្ធភាពការទូតរវាងសហរដ្ឋអាមេរិក និងអឺរ៉ុប? ហើយថាតើសម្ព័ន្ធភាពមួយអាយុកាលជាង៨០ឆ្នាំមកនេះកំពុងស្ថិតក្នុងគ្រោះថ្នាក់នៃការដួលរលំឬ? ទាំងនេះជា សំណួរដែលគេកំពុងនាំគ្នាចោទសួរនៅក្នុងតំបន់អឺរ៉ុប ខណៈមេដឹកនាំអឺរ៉ុបកំពុងពិចារណាលើវិធានការឆ្លើយតបទៅនឹងមហិច្ឆតាចង់គ្រប់គ្រងដែនដី Greenland ដែលជាតំបន់ស្វយ័តរបស់ដាណឺម៉ាក








