Grand News Asia Close

សម្តេចតេជោ ហ៊ុន សែន បដិសេធ​ការ​ចេញ​ផ្សាយ​របស់​សារ​ព័ត៌មាន​ថៃ ដែលចោទថាបំពានរដ្ឋធម្មនុញ្ញ និងបញ្ជាក់​ពីសិទ្ធិ​ចូល​រួម​កិច្ចការកងទ័ព

ដោយ៖ Morm Sokun ​​ | ថ្ងៃចន្ទ ទី៤ ខែសីហា ឆ្នាំ២០២៥ ព័ត៌មានជាតិ 1203
សម្តេចតេជោ ហ៊ុន សែន បដិសេធ​ការ​ចេញ​ផ្សាយ​របស់​សារ​ព័ត៌មាន​ថៃ ដែលចោទថាបំពានរដ្ឋធម្មនុញ្ញ និងបញ្ជាក់​ពីសិទ្ធិ​ចូល​រួម​កិច្ចការកងទ័ព សម្តេចតេជោ ហ៊ុន សែន បដិសេធ​ការ​ចេញ​ផ្សាយ​របស់​សារ​ព័ត៌មាន​ថៃ ដែលចោទថាបំពានរដ្ឋធម្មនុញ្ញ និងបញ្ជាក់​ពីសិទ្ធិ​ចូល​រួម​កិច្ចការកងទ័ព

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅ​ល្ងាចថ្ងៃទី ៤ ខែសីហានេះ​បបានឆ្លើយ​តបចំពោះ​ការចេញ​ផ្សាយ​របស់សារព័ត៌មានថៃ ពាក់ព័ន្ធ​នឹងមតិ​របស់​មនុស្ស​ខ្លះនៅ​បាង​កក ដែលអះអាងថា សម្តេចតេជោ បំពានរដ្ឋធម្មនុញ្ញកម្ពុជា ដោយសារចូលរួមបញ្ជាកងទ័ព។

សម្តេចតេជោបានបញ្ជាក់ច្បាស់ៗថា ទោះបីជា​មិនមែន​ជាថ្នាក់​ដឹកនាំ​ប្រទេស ក៏ជាពលរដ្ឋកម្ពុជាម្នាក់ ក៏មានសិទ្ធិការពារជាតិ និងវាយតបចំពោះអ្នកឈ្លានពានដែរ។ សម្រាប់​ការចូល​រួម​កិច្ចការ​កងទ័ព គឺមានមូលដ្ឋាន​ច្បាស់លាស់​តាមព្រះរាជ​សារ​របស់​ព្រះមហាក្សត្រ ដែល​ផ្តល់ភារកិច្ច​ជូនសម្តេច​តេជោ​ក្នុង​ការ​ជួយព្រះមហាក្សត្រលើកិច្ចការប្រទេសជាតិ រួមទាំង​កិច្ចការ​កងទ័ព​ផងដែរ។

សម្តេចតេជោបានលើកឡើងថា សម្តេច​ជានាយឧត្តម​សេនីយ៍​ផុតលេខ​ផ្កាយមាស ៥ និងជាប្រធាន​ក្រុមឧត្តម​ប្រឹក្សាផ្ទាល់​ព្រះមហាក្សត្រ ហើយមិនធ្លាប់​បំពានលើភារ​កិច្ចរបស់​នាយក​រដ្ឋមន្ត្រី​ឡើយ។ ជាមួយបទពិសោធន៍ជាង ៣៨ ឆ្នាំក្នុង​តំណែង​នាយក​រដ្ឋមន្ត្រី សម្តេចតេជោបញ្ជាក់ថា នៅ​កម្ពុជា មិនមាន​ការ​ប្រជែងអំណាចរវាងរដ្ឋាភិបាល និងកងទ័ពទេ។

សម្តេចតេជោសូមឱ្យប្រជាពលរដ្ឋជឿទុកចិត្តលើសមត្ថភាព និងបទពិសោធន៍របស់សម្តេចក្នុងការចូលរួមជួយរាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍន៍ និងថែរក្សាសន្តិភាពប្រទេសជាតិ។

អត្ថបទទាក់ទង