Grand News Asia Close

ទាក់ទងនឹងភស្តុតាងដែលបញ្ជាក់ពីទីតាំងពិតប្រាកដនៃតំបន់អានសេះ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦

ទាក់ទងនឹងភស្តុតាងដែលបញ្ជាក់ពីទីតាំងពិតប្រាកដនៃតំបន់អានសេះ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ទាក់ទងនឹងភស្តុតាងដែលបញ្ជាក់ពីទីតាំងពិតប្រាកដនៃតំបន់អានសេះ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងនឹងភស្តុតាងដែលបញ្ជាក់ពីទីតាំងពិតប្រាកដនៃតំបន់អានសេះ
ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦



សំណួរទី១៖ តើកម្ពុជាផ្អែកលើមូលដ្ឋានអ្វីខ្លះក្នុងការអះអាងថា តំបន់អានសេះស្ថិតក្នុងដែនអធិបតេយ្យរបស់ខ្លួន?

ចម្លើយ៖ កម្ពុជាបញ្ជាក់ថា តំបន់អានសេះស្ថិតក្នុងភូមិសាស្ត្រឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងស្ថិតនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជា ដោយផ្អែកលើអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ សន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ និងផែនទីខ្នាត ១:២០០,០០០ ដែលជាលទ្ធផលនៃការងារខណ្ឌសីមារបស់គណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដែលឯកសារទាំងនេះ គឺជាមូលដ្ឋានច្បាប់សម្រាប់កំណត់ខ្សែបន្ទាត់ព្រំដែនអន្តរជាតិរវាងកម្ពុជា និងថៃ។ សូម្បីតែផែនទីស៊េរី L7017 មាត្រដ្ឋាន ១:៥០,០០០ ដែលផលិតដោយនាយកដ្ឋានវាស់វែងរបស់ថៃហើយគ្មានការទទួលស្គាល់ និងគ្មានតម្លៃខាងផ្លូវច្បាប់អន្តរជាតិ ក៏បង្ហាញថា តំបន់អានសេះស្ថិតនៅក្នុងទឹកដីកម្ពុជាដែរ។ ដូច្នេះ ភាគីថៃមិនអាចបដិសេធ​ថាមិនបានឈ្លានពានទឹកដីកម្ពុជាបានឡើយ។

សំណួរទី២៖ តើកម្ពុជាមានជំហរដូចម្តេច ចំពោះសកម្មភាពរបស់ថៃនៅតំបន់អានសេះ?

ចម្លើយ៖ កម្ពុជាចាត់ទុកថា ការបន្តគ្រប់គ្រងតំបន់អានសេះដោយយោធាថៃ ក៏ដូចជាការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា និងការកែប្រែស្ថានភាពជាក់ស្តែងនៅក្នុងតំបន់នេះ គឺជាសកម្មភាពឯកតោភាគីនិងជាការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា យ៉ាងច្បាស់។ កម្ពុជាបានតវ៉ាជាច្រើនលើកច្រើនសារ និងតវ៉ាគ្រប់ចំណុចដែលរងការបំពាន​ពីភាគីថៃ និងអំពាវនាវឱ្យភាគីថៃបញ្ឈប់សកម្មភាពទាំងនេះ ព្រោះវាផ្ទុយនឹងកិច្ចព្រមព្រៀងដែលមានស្រាប់ និងអាចបង្កើនភាពតានតឹងនៅតាមព្រំដែន។
 
សំណួរទី៣៖ តើកម្ពុជាយល់ដូចម្តេច ចំពោះការប្រើប្រាស់ផែនទីដែលថៃគូសដោយឯកតោភាគី?

ចម្លើយ៖ កម្ពុជាបញ្ជាក់ថា ផែនទីដែលថៃគូសដោយឯកតោភាគី មិនអាចកែប្រែខ្សែបន្ទាត់ព្រំដែនអន្តរជាតិដែលបានកំណត់ដោយកិច្ចព្រមព្រៀង និងឯកសារច្បាប់ដែលកំពុងស្ថិតនៅជាធរមានបានឡើយ។ នៅលើពិភពលោកនេះ មិនអាចមានប្រទេសណាចេះតែនឹកឃើញហើយគូសវាសផែនទីកំណត់ព្រំដែនតាមអំពើចិត្តបានឡើយពីព្រោះបើចេះតែអាចធ្វើបានដូច្នេះ ពិភពលោកនឹងច្បាំងគ្នាដណ្តើមដីគ្រប់កន្លែងជាមិនខាន។ ដូច្នេះ កម្ពុជាមិនទទួលស្គាល់សកម្មភាព ឬការប៉ុនប៉ងណាមួយដែលមានគោលបំណងបង្កើតស្ថានភាពផ្លាស់ប្តូរថ្មីនៅនឹងកន្លែង (Fait Accompli) ដើម្បីផ្លាស់ប្តូរស្ថានភាពច្បាប់ និងស្ថានភាពជាក់ស្តែងនៅក្នុងតំបន់ដែលថៃកាន់កាប់ដោយខុសច្បាប់នោះឡើយ៕

អត្ថបទទាក់ទង