Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា​​​​ ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល

ដោយ៖ Morm Sokun ​​ | 4 ម៉ោងមុន ព័ត៌មានជាតិ 1028
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា​​​​ ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា​​​​ ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល

(កំពង់ស្ពឺ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំងកងយោធពលខេមរភូមិន្ទ ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព របស់អង្គការសហ​ប្រជា​ជាតិ (UN) ជាខួបជោគជ័យក្នុងការផ្លាស់​ប្តូរកម្ពុជា ដែលធ្លាប់ត្រូវបានហែកហួរដោយ​សង្គ្រាម និងធ្លាប់តែល្បីថា ជាវាលពិឃាត, ជា​តំបន់​អសន្តិសុខ និងជាចម្ការមីនទៅ ជាកម្ពុជា​ថ្មី​ដែលបាននិងកំពុងដើរតួនាទីសំខាន់ ក្នុង​ការរក្សាសណ្តាប់ធ្នាប់តំបន់ និងសកល ក៏ដូចជា​ការ​ការពារសន្តិភាពពិភពលោក។

ការថ្លែងបែបនេះរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីអបអរ​សាទរខួប​២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព​ និងសម្ពោធដាក់ឱ្យ​ប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦នេះ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ ដែលបាន​អញ្ជើញចូលរួមក្នុង «ពិធីអបអរសាទរខួប ២០ ឆ្នាំ (២០០៦-២០២៦) នៃការបញ្ជូន​កង​កម្លាំង នៃកងយោធពលខេមរភូមិន្ទ ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពរបស់​អង្គការសហប្រជាជាតិ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ» នាពេលនេះ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍យ៉ាងដូច្នេះថា៖ «ខួប២០ឆ្នាំនៃការបញ្ជូនកងកម្លាំង កងយោធពលខេមរភូមិន្ទ ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហ​ប្រជា​ជាតិនេះ ជាខួប២០ឆ្នាំ នៃជោគជ័យក្នុងការផ្លាស់​ប្តូរកម្ពុជាដែលធ្លាប់ត្រូវបានហែកហួរដោយ​សង្គ្រាម និងធ្លាប់តែល្បីថា ជាវាលពិឃាត, ជា​តំបន់​អសន្តិសុខ និងជាចម្ការមីន ទៅជាកម្ពុជា​ថ្មី​ដែលបាននិងកំពុងដើរតួនាទីសំខាន់ ក្នុង​ការរក្សាសណ្តាប់ធ្នាប់តំបន់ និងសកល ក៏ដូចជា​ការ​ការពារសន្តិភាពពិភពលោក»។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជោគជ័យទាំងនេះ គឺជាសមិទ្ធ​ផល​នៃការអនុវត្ត «នយោបាយឈ្នះ-ឈ្នះ» របស់សម្តេច​តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែល​បានបញ្ចប់សង្រ្គាមស៊ីវិលរ៉ាំរ៉ៃនៅកម្ពុជា, ការទទួលបាន​សុខ​សន្តិភាពពេញលេញ​ទូទាំង​ផ្ទៃប្រទេស និងការអភិវឌ្ឍឥតឈប់ឈរលើគ្រប់វិស័យ ដែល​កម្ពុជា​មិនធ្លាប់មានក្នុង​រយៈ​ពេល​ជាង ៥០០ឆ្នាំចុងក្រោយនេះ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សូមឧទ្ទិសសមិទ្ធផលនៃ «នយោបាយឈ្នះ-ឈ្នះ» នេះ ជូនចំពោះជនរួមជាតិនៅទូទាំង​ប្រទេស ហើយសូមឱ្យសមិទ្ធផលនៃ «នយោ​បាយ​ឈ្នះ-ឈ្នះ» បន្តនៅគង់វង្សស្ថិតស្ថេរ​ជា​អមតៈនៅលើទឹកដីមាតុភូមិរបស់​យើងជារៀងរហូត និងសូមបួងសួងដល់ដួង​ព្រលឹង​បុព្វ​បុរស និងអ្នកស្នេហាជាតិទាំងអស់ ឱ្យស្ថិតនៅជាម្លប់ និងជានិមិត្ត​រូបនៃការធ្វើពលិកម្ម​សម្រាប់​មនុស្សខ្មែរជំនាន់ក្រោយ ដើម្បីបន្តវីរភាព​ក្នុងបុព្វ​ហេតុ​បម្រើឧត្តមប្រយោជន៍​ជាតិ​មាតុភូមិកម្ពុជាជាទីស្នេហានៃយើងជានិច្ចនិរន្តរ៍តរៀងទៅ។

ជាមួយគ្នានេះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏សូមឧទ្ទិសសមិទ្ធផលនៃ «នយោបាយឈ្នះ-ឈ្នះ» នេះ ជូនចំពោះជនរួមជាតិនៅទូទាំង​ប្រទេស ហើយសូមឱ្យសមិទ្ធផលនៃ «នយោ​បាយ​ឈ្នះ-ឈ្នះ» បន្តនៅគង់វង្សស្ថិតស្ថេរ​ជា​អមតៈនៅលើទឹកដីមាតុភូមិរបស់​យើងជារៀងរហូត និងសូមបួងសួងដល់ដួង​ព្រលឹង​បុព្វ​បុរស និងអ្នកស្នេហាជាតិទាំងអស់ ឱ្យស្ថិតនៅជាម្លប់ និងជានិមិត្ត​រូបនៃការធ្វើពលិកម្ម​សម្រាប់​មនុស្សខ្មែរជំនាន់ក្រោយ ដើម្បីបន្តវីរភាព​ក្នុងបុព្វ​ហេតុ​បម្រើឧត្តមប្រយោជន៍​ជាតិ​មាតុភូមិកម្ពុជាជាទីស្នេហានៃយើងជានិច្ចនិរន្តរ៍តរៀងទៅ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត រម្លឹកថា​ សម្តេចតេជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី បានសម្រេចបញ្ជូនកងកម្លាំង នៃកងយោធពលខេមរភូមិន្ទកម្ពុជា ឱ្យចូលរួម​បំពេញ​បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក្នុងឆ្នាំ២០០៦ តាមការអំពា​វ​នាវ​របស់​អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ ដោយចាប់ផ្តើមពីកងបោស​សម្អាតមីនចំនួន ១៣៥នាក់ នៅប្រទេសស៊ូដង់។

គួរបញ្ជាក់ថា រយៈពេល២០ឆ្នាំមកនេះ គឺចាប់តាំងពីក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បន្តមករាជរដ្ឋាភិបាលថ្មី ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត កម្ពុជាបានបញ្ជូនកងកម្លាំងចូលរួមក្នុងបេសកកម្ម ក្រោមឆត្រអង្គការសហប្រជាជាតិ ចំនួន ១០ ៧២៦នាក់ (នារី ១ ០៥២នាក់) មាននៅប្រទេសចំនួន១០ ក្នុងនោះមាននៅសាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្វ្រិកកណ្ដាល លីបង់ ម៉ាលី ស៊ីរី សាយប្រឺស យេមែន និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ខណៈបច្ចុប្បន្ន នៅមានកងកម្លាំងកម្ពុជាកំពុងបំពេញបេសកកម្មនៅ៤ប្រទេស មានស៊ូដង់ខាងត្បូង លីបង់ អាហ្រ្វិកកណ្ដាល និងប្រទេសកុងហ្គោ ចំនួន៤៧៣នាក់៕ -FN-

អត្ថបទទាក់ទង