Grand News Asia Close

(វីដេអូ) សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, សំណេះសំណាលជាមួយកម្មករ-កម្មការិនី និងនិយោជិត នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសៅរ៍ ទី១០ ខែមិថុនា ឆ្នាំ២០២៣ សម្រង់ប្រសាសន៍ 968

CNV:

(សំណេះសំណាលជាមួយកម្មការិនីមានផ្ទៃពោះ)

កាលពី២០១៨ បានមកជួបម្ដងដែរ ក្រោយការបោះឆ្នោត ដើមអាណត្តិទី៦

ថ្ងៃនេះយើងជួបជុំគ្នាសាជាថ្មីម្ដងទៀត បន្ទាប់ពីការជួបកាលពីឆ្នាំ២០១៨។ ប្រហែលជាក្មួយៗនៅចាំថា បើគិតមកដល់ខែវិច្ឆិកា២០១៨ យើងបានជួបគ្នាក្រោយការបោះឆ្នោត។ នោះមិនមែនជាយុទ្ធនាការនៃការបោះឆ្នោតទេ។ បានសេចក្ដីថា រដ្ឋាភិបាលអាណត្ដិទី៦ ដើមអាណត្ដិបានចាប់ផ្ដើមជាមួយនឹងការបន្ដដើរជួបជាមួយកម្មករ/ការិនី​បន្ដទៅទៀត។ ក្មួយៗ មួយចំនួនជាប្រធានក្រុម ជាប្រធានផ្នែក ជារដ្ឋបាល ក៏បានទៅជួបពូនៅទីក្រុងភ្នំពេញ​នោះ។ អ្នក​ភ្នំពេញ អ្នកកណ្ដាល អ្នកកំពង់ឆ្នាំង អ្នកកំពង់ស្ពឺ ច្រើនបានទៅជួប។ យើងស្វែងយល់អំពីអ្វីទៅជាបញ្ហាប្រឈម អ្វីទៅជាបញ្ហាលំបាករបស់កម្មករ/ការិនី។ យើងធ្វើវេទិកានៅទីនោះប្រមាណជា ៣-៤ ពាន់ នាក់ ហើយ​បន្ទាប់ទៅបានយើងចុះជួប មួយវេទិកាប្រមាណជាជាង ១ ម៉ឺននាក់។ ជាមធ្យមគឺលើ១ ម៉ឺននាក់។ ជំនួបនោះបានផ្ដល់នូវផ្លែផ្កាអំពីចំណុចមុនជួបនិងក្រោយ​ជួប​តើកម្មករយើងបានទទួលអ្វីខ្លះ ដូចឯកឧត្តម អ៊ិត សំហេងបានធ្វើរបាយការណ៍អម្បាញ់មិញ ទាក់ទងជាមួយនឹងការ​ដោះស្រាយបញ្ហានានា?

កូវីដ-១៩ ធ្វើឲ្យខកខានជំនួបជុំទី២ជាមួយកម្មករ/ការិនី

ខ្ញុំអរគុណចំពោះក្មួយៗ កូនៗ ចៅៗទាំងអស់ដែលនៅទីនេះ ក៏ដូចជាក្របខណ្ឌទូទាំងប្រទេស​ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជាមួយជំងឺដ៏កាចសាហាវគឺកូវីដ-១៩។​ ពូចង់ផ្ដើមជុំទី២ នៅឆ្នាំ២០២០ ដើម្បីពិនិត្យវឌ្ឍនភាពនិងកិច្ចការទាំងឡាយដែលយើងបានដោះស្រាយ តើ​អនុវត្ដបានឬអត់? ​ប៉ុន្ដែអកុសល ឆ្នាំ២០២០ យើងជួបកូវីដ-១៩ ២០២១ ក៏ជួប ២០២២ ក៏ជួបទៀត។ ដើម ២០២៣ ក៏នៅប្រើប្រាស់នូវវិធានការសុខាភិបាល ទាក់ទិននឹងការជួបជុំគ្នាបែបនេះ តម្រូវឲ្យធ្វើតេស្ដជាមុន … អម្បាញ់មិញ ជួបក្មួយណានៅត្រង់ណេះថាក្រោកតាំងពីម៉ោង១។ ប៉ុន្ដែ នំប៉័ងអត់ទាន់អស់ទេ នៅទាំងពីរហ្នុង ទាំងទឹកក្រូចអីហ្នឹង។ អញ្ចឹងទេ ​ឥឡូវនេះពេលវេលាដែលយើងបានលើក​អំពីការបញ្ឈប់ការធ្វើតេស្ដមុនពេលជួបជុំគ្នា វាផ្ដល់ឱកាសឲ្យពូមានលទ្ធភាពដើម្បីមកជួបជុំក្មួយៗឡើង​វិញនៅជុំទី២។ ពិតមែនតែជុំទី២ នេះតាមការប៉ាន់ស្មានគឺយើង​ដូចមិនទាន់បាន(ជួប)អស់ទេ បើប្រៀបធៀបជាមួយជុំទី១ ដែលយើងប្រើរយៈពេល៧៧ ដង មានកម្មករជិត១ លាននាក់ក្នុងជំនួបនោះ។ ជុំនេះយើងធ្វើបាន៨ដង ​នៅខ្វះ១១ដង។ ជំពាក់បំណុលដែលត្រូវដោះ។

(១) នឹងមានវីដេអូស្តីពីករណីគណបក្សនយោបាយមួយបោកប្រាស់ពលរដ្ឋខ្មែរនិងអាជ្ញាធរបារាំង

ស្អែកនេះត្រូវទៅតាកែវ​ ស្រុកត្រាំកក់។ ប្រហែលស្អែកត្រូវក្រោកពីម៉ោង ៥ ឬ ៥ កន្លះ។ ព្រឹកមិញ សួរគេថា ពីផ្ទះមកដល់​កន្លែងហ្នឹង​ប៉ុន្មាននាទី? អម្បាញ់មិញជិះតែ ១៤ នាទីទេ។ អញ្ចឹងបានជាព្រឹកមិញសុំគេភ្ញាក់ម៉ោង ៦ ចាំឲ្យគេដាស់។ គាប់ជួន​យប់មិញ ត្រូវធ្វើបេសកកម្មពិសេសមួយ គឺទំនាក់ទំនងជាមួយនឹងអគ្គរដ្ឋទូតនៅប្រទេសបារាំង … ទាក់ទងទៅរក អ៊ុច បូរិទ្ធ ភ្លាម។ បូរិទ្ធ ឆ្លើយ ហើយទំនាក់ទំនងជាមួយអគ្គរដ្ឋទូតនៅបារាំង ដើម្បីរំដោះពលរដ្ឋខ្មែរម្នាក់ដែលត្រូវគណបក្ស​នយោបាយមួយបោកប្រាស់នៅទីនោះ។ យើងបានឯកសារខ្លះ និងធ្លាយចេញនៅពេលខាងមុខនេះមិន​យូរ​ប៉ុន្មាន ព្រោះនៅទីនោះកំពុងតែធ្វើជាវីដេអូប្រកាសតែម្ដងពីអំពើទុច្ច​រិត ហើយបោកប្រាស់ទាំងអាជ្ញាធរបារាំងថែមទៀត។ យប់មិញនេះម៉ោង១ កន្លះ ខ្ញុំនៅស៊ីក្រូចទេ។ ត្រូវនៅចាំព័ត៌មាន។ ម៉ោង ២ ជាងបន្ដិច ទើប​បានសម្រាក។ ម៉ោង៦ ព្រឹក(ទើបភ្ញាក់) ប៉ុន្ដែភ្ញាក់តាំងមុនម៉ោង ៦ ប៉ុន្ដែរវល់មើលសារ ដាក់ទូរស័ព្ទចុះបន្ដិចទៅ ក្មេង​មកដាស់ ពូម៉ោង ៦ ហើយ អញ្ចឹងក៏ក្រោកមក។

(២) ជំនួបលើកទី២ ត្រួតពិនិត្យអ្វីដែលបានធ្វើនៅជុំទី១ អ្វីដែលត្រូវបន្ថែម៖ ដំណោះស្រាយថ្មីទី១

យើងនៅបន្ដកិច្ចការងារតទៅទៀត ហើយដំណើររបស់ពូសំដៅសំខាន់ដើម្បីពង្រឹង ត្រួតពិនិត្យ អ្វីដែលយើង​សម្រេចបានកាលពីដំណាក់កាល​ទី១ អនុវត្ដឲ្យបានហ្មត់ចត់ជាមួយនឹងការពិនិត្យបន្ថែមជាមួយនឹងអ្វីដែលយើងអាចមាន​លទ្ធភាពដោះស្រាយបន្ថែមទៀត។ ដូចជាកន្លងទៅយើងបានរកឃើញថាយើងដោះស្រាយពីរចំណុចបន្ថែមទៀត។ ទី១ ពង្រីកវិសាលភាពគ្របដណ្ដប់ អំពីបញ្ហាអ្នកអ្នកមានកូន គឺចាប់ពីមានផ្ទៃពោះដល់កូនអាយុ ២ ឆ្នាំ គឺយើងត្រូវផ្ដល់ការឧបត្ថម្ភ គឺពង្រីកវិសាលាភាពចូលក្នុងក្របខណ្ឌកម្មការិនី កម្មករអត់មានផ្ទៃពោះទេ ប៉ុន្ដែវា​បានផ្ដល់ប្រយោជន៍ទាំងសងខាង ព្រោះថាបើប្រពន្ធឆ្លងទន្លេ ប្រពន្ធទទួលបានការឧបត្ថម្ភវាកាត់បន្ថយនូវបន្ទុករបស់គ្រួសារ វាបានទាំងអស់គ្នាហ្នឹង។ ​អញ្ចឹងក្មួយៗធ្លាប់ទទួលបាននូវការឧបត្ថម្ភពេលឆ្លងទន្លេបាន ៤០ ម៉ឺនរៀល។

នៅពេលខាងមុខនេះ ចាប់ពីថ្ងៃ១ សីហា ក្មួយៗនឹងទទួលបាននូវរបបឧបត្ថម្ភ ពេលចាប់មានចាប់​មានផ្ទៃពោះភា្លមត្រូវឧបត្ថម្ភ ៤ ដង។ ពីមុនក្មួយៗទៅពិនិត្យសុខភាព ផ្ទៃពោះ គេអត់យកប្រាក់ទេ។ ឥឡូវនេះ ទៅ​ពិនិត្យផ្ទៃពោះ គេឲ្យលុយយើងវិញ។ កុំខកខាន។ ទៅហ្នឹងទៅពិនិត្យផ្ទៃពោះផង ទៅយកលុយផង។ ដាក់កម្រិត​ពិដាន​របស់វាដែលចាប់អនុវត្តទៅពីខែ៨ គឺក្នុងមួយលើកយើងផ្ដល់ថវិកា ៨ ម៉ឺនរៀល។ អញ្ចឹងបាន ៣២ ម៉ឺន ក្នុង​ការពិនិត្យផ្ទៃពោះ ៤ ដង។ ដល់ពេលឆ្លងទន្លេយើងត្រូវផ្ដល់ ៤០ ម៉ឺនរៀល ដូចពេលនេះ។ បន្ទាប់ពីឆ្លងទន្លេរួចហើយ​ យើងត្រូវទទួលជំនួយឧបត្ថម្ភ១០ ដងទៀត ទម្រាំកូនអាយុ២ ឆ្នាំ។ យើងពិនិត្យខ្លួនឯងផង យើងពិនិត្យកូនផង ទាក់ទងនឹងការចាក់វ៉ាក់សាំងបង្ការស្អីៗនេះ១០ ដងទៀត ស្មើនឹង៨០ ម៉ឺនរៀល។ អញ្ចឹងពិនិត្យជាទូទៅក្មួយនឹង​ទទួលបានប្រមាណជា ៣៨០ ដុល្លារបន្ថែមទៀត។ នោះជាការឆ្លើយតបជាមួយនឹងវិធានការដែលយើងបាន​ និង​កំពុងធ្វើនៅក្នុងបញ្ហាកាត់បន្ថយអត្រាស្លាប់មាតា និងទារក និងបង្កើនអាហារូបត្ថម្ភសម្រាប់ស្ដ្រី ក៏ដូចជាទារក និងកុមារ។

(៣) ដោះស្រាយថ្មីទី២៖ កម្មករ/ការិនីពិការទទួលបានការអនុញ្ញាតឲ្យចេញមុនម៉ោងដូចអ្នកមានផ្ទៃពោះ

ឯរឿងទី២ យើងបានជួបប្រទះនូវសំណូមពរកម្មការិនីម្នាក់នៅខេត្តកំពង់ស្ពឺ ស្នើសុំឲ្យកម្មករ/ការិនី ដែលពិការបានចេញមុនម៉ោងដូចស្រី្ដមានផ្ទៃពោះ​។ ខ្ញុំបានយល់ស្រប ហើយបានចេញប្រកាសរួចហើយ គឺអនុញ្ញាតឲ្យជនពិការ ដែលធ្វើជាកម្មករ/ការិនីនៅតាមរោងចក្រ/សហគ្រាសបានចេញមុនម៉ោងដូចស្ដ្រីមានផ្ទៃពោះ ដែល​ទាំងអស់គ្នាបានដឹងហើយ ក៏មិនច្រណែនជាមួយអ្នកមានផ្ទៃពោះដែរ បើសិនជាយើងចាប់ផ្ដើមចេញ យើងឃើញទ្វាររបស់យើងក៏មិនធំប៉ុន្មាន កម្មកររបស់យើងច្រើន សម្រុកចេញទៅក្នុងពេលនោះ ធម្មតាអ្នកខ្លួនទទេគឺអត់មានបញ្ហា ប៉ុន្តែអ្នកដែលមានផ្ទៃពោះត្រូវប៉ះទង្គិច ហ្នឹងហើយដែលយើងត្រូវយកចិត្តទុកដាក់ពិនិត្យមើល ដើម្បីដោះស្រាយបញ្ហាផងដែរ។

(៤) ដឹកនាំធ្វើអ្វី ត្រូវតែអនុវត្តនិងត្រួតពិនិត្យ

ឯកឧត្តម អ៊ិត សំហេង បានបញ្ជាក់លើច្រើនចំណុចដែលយើងបានធ្វើមុនពេលជំនួបនិងក្រោយជំនួប។ នេះគឺជារឿងដែលចាំបាច់ត្រូវតែពិនិត្យ។ ការដឹកនាំធ្វើអ្វីក៏ដោយ ដាក់ចេញទៅហើយ ត្រូវតែអនុវត្ត បើមិនត្រួតពិនិត្យទេ ការអនុវត្តនោះវាទៅដល់ណា? រាប់ទាំងការគិតគូរអំពីថ្លៃទឹក ភ្លើង ផ្ទះជួលជាដើម ដែលអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវតែធ្វើការត្រួតពិនិត្យ បន្ថែមលើនោះរាជរដ្ឋាភិបាលក៏មានតម្រូវការទៅលើការទាក់ទាញវិនិយោគបន្ថែមទៀត សម្រាប់ការអភិវឌ្ឍប្រទេសរបស់យើង។ ទន្ទឹមនឹងការដោះស្រាយ ការរក្សាការងារសម្រាប់ក្មួយៗជាកម្មករ/ការនីដែលមានស្រាប់ យើងក៏ត្រូវដោះយុវជនរបស់យើងដែលមិនទាន់មានការងារធ្វើតាមរយៈការបង្កើតក្រុមហ៊ុន, រោងចក្រ, សហគ្រាស ដែលនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋរបស់យើង។

(៥) ទំហំនាំចេញវិស័យកាត់ដេរកើនដល់ ១៣ពាន់លាន, ប្រាក់ឈ្នួលអប្បបរមាកើនដល់ ២០០ដុល្លារ

ឆ្នាំ១៩៩៧ យើងមានចំនួនរោងចក្រត្រឹមតែជាង៦០រោងចក្រ ជាមួយនឹងប្រាក់បៀវត្សត្រឹមតែ៤០ដុល្លារទេ ទំហំនៃការនាំចេញពេលនោះតែជាង២០០លានទេ។ ឥឡូវទំហំនៃការនាំចេញ គ្រាន់តែវិស័យកាត់ដេរមួយយើងនាំចេញរហូតទៅដល់ជាង ១៣ ពាន់លាន។ ពេលនោះប្រាក់ឈ្នួលរបស់ក្មួយៗ ដែលជារៀមច្បងរបស់យើងធ្វើការនៅពេលនោះប្រាក់ខែត្រឹមតែ៤០ដុល្លារទេ ប៉ុន្តែឥឡូវប្រាក់ខែទាបបំផុតក៏២០០ដុល្លារដែរ។ ២០០ដុល្លារនេះក៏ត្រូវបើក២ ដង ក្នុងរយៈពេល១ខែ ដែលមុននោះយើងបើកតែម្ដង។ ជួនកាលកន្លែងខ្លះក៏បើកយឺតទៀត តែឥឡូវមិនបើកយឺតទៀតទេ។ រាជរដ្ឋាភិបាលបានខិតខំធ្វើយ៉ាងម៉េចឱ្យរោងចក្រសហគ្រាសបន្តដំណើរការ។

(៦) សម័យកូវីដ–១៩ កម្មករឆ្លើយតបវិជ្ជមាននឹងវិធានការបិទខ្ទប់និងទទួលយកវ៉ាក់សាំង

ទោះបីថាសម័យកូវីដ-១៩បានចាប់ផ្ដើម ​យើងយកចិត្តទុកដាក់ កង្វល់ធំរបស់ខ្ញុំនៅពេលនោះគឺតំបន់មានរោងចក្រនេះហើយជាគោលដៅនៃការគិតគូរ។ យើងខ្លាចបំផុតខ្លាចផ្ទុះក្នុងរោងចក្រដែលគ្រប់គ្រងលែងបានធ្វើឱ្យកម្មករស្លាប់ បានជាយើងប្រឹងវិធានការពេលនោះប្រឹងខ្លាំងណាស់ កន្លែងខ្លះក៏បិទខ្ទប់។ កន្លែងដែលបិទខ្ទប់មិនមែនជាបញ្ហាងាយស្រួលទេ។ នៅទីក្រុងភ្នំពេញ, ខេត្តកណ្ដាល គឺត្រូវខិតខំធ្វើយ៉ាងម៉េចដើម្បីយកស្បៀងទៅដល់ទីកន្លែងដែលបានបិទខ្ទប់។ កងអង្គរក្សឆ្លងកូវីដ-១៩ជាង ៤០០នាក់។ សួរថាអ្នកណាអ្នកឆ្លង? អ្នកលីអង្ករទៅឱ្យគេស៊ី។ កាលហ្នឹងកម្មករ/ការិនីរបស់យើងមួយចំនួនត្រូវនៅមួយកន្លែង នោះជាវិធានការដែលពូអរគុណណាស់ ចំពោះកម្មករ/ការនីរបស់យើង ដែលឆ្លើយតបនឹងការអំពាវនាវរបស់រាជរដ្ឋាភិបាល ទៅលើវិធានការបិទខ្ទប់ជាបណ្ដោះអាសន្ន ដែលកន្លែងផ្ទះឈ្នួលខ្លះគឺផ្លូវលំបាកចូល មានតែប្រើកម្លាំងកងទ័ពដើម្បីបញ្ជូនស្បៀងទៅកាន់ទីកន្លែងគោលដៅដែលត្រូវទៅ ទាំងនៅទីក្រុងភ្នំពេញ និងផ្នែកមួយនៃខេត្តកណ្ដាល។ ប៉ុន្តែរោងចក្រមួយចំនួនមិនរងផលប៉ះពាល់ធ្ងន់ធ្ងរទេ ដោយសារវិធានការសុខាភិបាលត្រូវបានប្រកាន់យកនៅពេលនោះហ្មត់ចត់។ អរគុណក្មួយដែលព្រមទទួលយកវ៉ាក់សាំងការពារខ្លួន។ អ្នកទទួលផលប្រយោជន៍ពិតប្រាកដពីកម្មវិធីវ៉ាក់សាំងមិនមែនអ្នកណាក្រៅពីខ្លួនយើងម្នាក់ៗទេ។ ម្នាក់ៗទទួលយកវ៉ាក់សាំង។ វ៉ាក់សាំងនោះក៏បានផ្ដល់ផលឱ្យយើងវិញនូវការរក្សាសុខភាពរហូតមកដល់ពេលនេះ។

ប្រសិនបើពេលនោះយើងគ្មានវ៉ាក់សាំងគ្រប់គ្រាន់និងប្រើវិធីសាស្ត្រចាក់វ៉ាក់សាំងមិនត្រឹមត្រូវ សួរថាក្នុងចំណោម ១៦ ០០០ នាក់ជាង តើប៉ុន្មាននាក់បានស្លាប់? អត់បានជួបពូនៅនៅថ្ងៃនេះ? ឬនិយាយម្ខាងទៀត តើពូអាចប្រឈមនឹងការស្លាប់ទេនៅពេលនោះ? សូម្បីតែផ្ទះពូក្លាយទៅជាតំបន់ក្រហមទៅហើយ គេហៅតំបន់ក្រហម។ វេជ្ជបណ្ឌិតដែលថែទាំសុខភាពរបស់ពូ ស្នើឱ្យពូចាកចេញពីផ្ទះនៅតាខ្មៅទៅនៅផ្ទះនៅទីក្រុងភ្នំពេញ ដោយសារតែបន្ទាយអង្គរក្សនៅក្បែរហ្នឹង។ អ្នកក្នុងផ្ទះក៏ឆ្លងនៅក្នុងផ្ទះ អញ្ចឹងទៅជាផ្ទះយើងតំបន់ក្រហមដែរ។ សូម្បីតែនៅក្នុងព្រះបរមរាជវាំងក៏ក្លាយទៅជាតំបន់ក្រហមដែរ ព្រោះឆ្លងអង្គរក្សពេញហ្នឹង។ សត្រូវមើលមិនឃើញមិនចាំបាច់ទៅណាទេ។ នៅស្ងៀមនៅហ្នឹង។ ពូត្រឹមតែនៅក្នុងបន្ទប់ រួចហើយចុះមកបន្ទប់ធ្វើការ និងបន្ទប់បាយ ប្រើតែ៣បន្ទប់ហ្នឹងទេ អត់មានអីច្រើន។ ឯកសាររុញតាមមធ្យោបាយតាមទំនាក់ទំនង ​Telegram, WhatsApp តាមស្អីៗមកយើងឆ្លើយហ្នឹង។ វិធានការទាំងអស់នេះឆ្លើយតបជាមួយអ្វីដែលបានកើត។

(៧) រួមជាមួយថៅកែរោងចក្រជួយពេលបាត់ការងារដោយសារកូវីដ១៩, ឡើងប្រាក់ខែរាល់ឆ្នាំ

តាមរយៈជោគជ័យលើកូវីដ-១៩ នេះ ដែលយើងបើករោងចក្រឡើងវិញ។ ពេលដែលរោងចក្រត្រូវព្យួរ ​រាជរដ្ឋាភិបាលត្រូវមានការទទួលខុសត្រូវជាមួយនឹងម្ចាស់រោងចក្រផ្គត់ផ្គង់ឱ្យក្មួយៗ (ដែលបាត់បង់ការងារដោយសារតែ រោងចក្រត្រូវព្យួរគឺចំនួន ៧០ដុល្លារ។ រាជរដ្ឋាភិបាលផ្ដល់៤០ដុល្លារនិង៣០ដុល្លារទៀតថៅកែជាអ្នកផ្ដល់។ រោងចក្របើកឡើងវិញក្មួយៗ ទទួលផលប្រយោជន៍ដូចដើម ជាមួយនឹងប្រាក់ឈ្នួលឡើងរាល់ឆ្នាំ ពេលដែលមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធអត់បានឡើងប្រាក់បៀវត្សរ៍ទេនៅឆ្នាំ២០២១ និង២០២២ ទើប២០២៣។ ក្មួយៗ​ទោះបីបានឡើងតិច ក៏ប៉ុន្តែនៅតែឡើង។

(៨) ទប់ស្កាត់អតិផរណា ថ្លៃទំនិញ និងរក្សាកម្លាំងទិញ

ក្រៅពីនោះរាជរដ្ឋាភិបាលនៅយកវិធានការចាំបាច់ផ្សេងទៀត ដើម្បីទប់ស្កាត់កុំឱ្យកម្លាំងទិញរបស់ប្រជាជនយើង​និយាយជារួម និងនិយាយដោយឡែកចំពោះកម្មករ/ការិនី។ យើងខិតខំទប់ស្កាត់អតិផរណា ខិតខំទប់ស្កាត់ទំនិញចាំបាច់នានាកុំឱ្យវាឡើងថ្លៃ។ ឧទាហរណ៍ថាពីដើមសាច់ជ្រូកមួយគីឡូ ១៥ ០០០រៀល ស្រាប់តែវាហក់ឡើងដល់ ៣០ ០០០រៀល គឺកម្លាំងទិញរបស់យើងធ្លាក់ថយ​។ យើងបានប្រឹងប្រែងបំពេញនូវតម្រូវការនេះ ខិតខំជំរុញការផលិតគ្រប់គ្រងទីផ្សារ គ្រប់គ្រងអត្រាប្ដូរប្រាក់ដើម្បីធានាថា ប្រជាជនយើងមិនទទួលការខាតបង់ពេក ជាមួយអតិផរណាដែលកំពុងកើតឡើង នៅទូទាំងពិភពលោក។

(៩) បង្កើនការវិនិយោគទាំងនៅក្នុងស្រុក និងពីក្រៅប្រទេស បង្កើតការងារបន្ថែម

រាជរដ្ឋាភិបាលកំពុងមានការអំពាវនាវឱ្យមានការវិនិយោគទាំងនៅក្នុងប្រទេសនិងក្រៅប្រទេស ដើម្បីបង្កើតទំនិញសម្រាប់នាំចេញ ប៉ុន្តែអ្វីដែលជាគោលដៅគឺដោះស្រាយការងារធ្វើនៅក្នុងចំណោមប្រជាជន។ ក្មួយៗមួយចំនួនមានទាំងកូនដែលដល់អាយុធ្វើការ មិនទាន់មានការងារធ្វើ ក្មួយៗខ្លះមានប្អូន​ៗក៏មិនទាន់មានការ​ងារធ្វើ។ ដូច្នេះត្រូវការវិនិយោគបន្ថែម។ ត្រូវការវិនិយោគបន្ថែម ដែលយើងត្រូវកសាងឱ្យបានល្អ នូវកំពង់ផែ ព្រលានយន្តហោះ ការផ្គត់ផ្គង់អគ្គិសនី ការផ្គត់ផ្គង់ទឹកឱ្យបានគ្រប់គ្រាន់ ដើម្បីទាក់ទាញអ្នកវិនិយោគ ព្រោះសម័យនេះជាសម័យគេហៅថាការប្រកួតប្រជែង។ យើងមានបរិស្ថាន លក្ខណៈសម្បត្តិល្អ សម្រាប់ការវិនិ​យោគដោយយើងសំរួលខាងផ្លូវច្បាប់កុំឱ្យវារឹងតឹងតែងពេក។

(១០) ថៅកែរោងចក្រអាចបើកប្រាក់បៀវត្សរ៍ឱ្យកម្មករ/ការនីនិងបុគ្គលិកជារូបិយបណ្ណបរទេស

យើងបានបន្ធូរបន្ថយឱ្យថៅកែរោងចក្របើកប្រាក់បៀវត្សរ៍ឱ្យកម្មករ/ការនីនិងបុគ្គលិករបស់ខ្លួន ដោយប្រើរូបិយបណ្ណបរទេស។ រឿងនេះអត់មានកើតក្នុងប្រទេសដទៃទេ តែកើតមានក្នុងប្រទេសខ្មែរតែប៉ុណ្ណោះ។ ប្រទេស​ដទៃតម្រូវឱ្យពួកថៅកែត្រូវយកលុយមកដើម្បីដូរជាប្រាក់រៀល យកបញ្ចូលទៅធនាគារ ហើយបញ្ចេញលុយជាប្រាក់រៀល យកមកបើក។ ដល់ប្រាក់ស្រុកគេវាចុះថ្លៃ … ឧទាហរណ៍ថា៖ ទីផ្សារពិតប្រាកដគឺ ១ដុល្លារ ស្មើ ៥ ០០០ ប៉ុន្តែដូរនៅធនាគារបានតែ ៤ ០០០ ធ្វើឱ្យពួកថៅកែខាត។ ឯចំពោះ ៥ ០០០ នេះទៀតសោត ក៏វាបាត់បង់តម្លៃរបស់វា។ ដូច្នេះកម្លាំងទិញនៃប្រាក់រៀលគឺនឹងថមថយ។ ដូច្នេះបានជារាជរដ្ឋាភិបាលយកចិត្តទុកដាក់ទៅលើប្រើពាក្យថា «គ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់អតិផរណា រក្សាកម្លាំងទិញនៃប្រាក់រៀល» ប៉ុន្តែជាទូទៅប្រាក់(រូបិយប័ណ្ណបរទេស)ទាំងអស់ហ្នឹង ដែលយើងបានចាយក្នុងទីផ្សារកម្ពុជាជាចំណុចងាយស្រួលសម្រាប់ទាក់ទាញវិនិយោគ។

(១១) មិនដំឡើងថ្លៃអគ្គិសនី ខណៈ​ទូទាំងប្រទេសប្រមាណ ៩៧% ទៅ ៩៩% នៃភូមិមានអគ្គិសនីប្រើ

បើទោះបីថាប្រទេសដទៃនៅក្នុងតំបន់ដំឡើងនូវតម្លៃអគ្គិសនី តែកម្ពុជាមិនដំឡើងថ្លៃទេ។ បើយើងដំឡើងថ្លៃ វានឹងប៉ះពាល់ភ្លាមជាមួយនឹងវិស័យឧស្សាហកម្ម វិស័យទេសចរណ៍ វិស័យសេវាកម្មដទៃ ជាពិសេសប៉ះពាល់ចំពោះអ្នកប្រើប្រាស់ភ្លើងទាំងអស់តែម្តង។ ក្មួយៗកើតមកសម័យនេះ ក្មួយៗអត់ជួបប្រទះនូវការដុតចន្លុះ ដុតជ័រ ឬចង្កៀងប្រេងកាតទេ។ ឥឡូវហោចណាស់ក្មួយៗមានធុងអាគុយ ប្រហែលជាទូទៅប្រហែលជាក្មួយៗមិនប្រើអាគុយនោះទេ ព្រោះមានអគ្គិសនី។ ទូទាំងប្រទេសដូចជា ៩៧% ឬ៩៩% ទៅហើយ នៃភូមិនៅទូទាំងប្រទេសដែលមានអគ្គិសនីប្រើប្រាស់។ នេះគឺជារឿងការអភិវឌ្ឍរបស់យើង ហើយយើងមិនដំឡើងថ្លៃភ្លើងទេ បើទោះបីថា ជួបការលំបាកបន្តិចអំពីក្រុមហ៊ុនអគ្គិសនី ដែលមិនមានប្រាក់គ្រប់គ្រាន់សម្រាប់ការវិនិយោគបណ្តាញចែកចាយបន្ត ក៏ប៉ុន្តែ យើងឱ្យប្រឹង ព្រោះបើកាលណាអគ្គិសនីឡើងថ្លៃ គឺចាប់ផ្ដើមអ្វីៗក៏ឡើងទាំងអស់។

(១២) ក្រសួងពាណិជ្ជកម្មសំរបសំរួលជាមួយវិស័យឯកជន កុំឱ្យប្រេងឡើងថ្លៃជ្រុល

យើងក៏យកការត្រួតពិនិត្យ ពិតមែនតែសេដ្ឋកិច្ចទីផ្សារ ក៏ប៉ុន្តែក្រសួងពាណិជ្ជកម្មរបស់យើង បានខិតខំធ្វើការជាមួយវិស័យឯកជន ទៅលើវិស័យលក់ប្រេងលក់រាយ ដើម្បីកុំឱ្យប្រេងវាឡើងថ្លៃជ្រុល។ ថ្ងៃនេះ ប្រេងឡើងថ្លៃប៉ុន្មានហើយ? កាលពីប៉ុន្មានថ្ងៃមុននៅពេលដែលវិបត្តិគេហៅថាប្រាក់បំណុល ប្រេងថ្ងៃនេះចុះមកនៅ ៧៤,៩៩ អញ្ចឹង (…) បានសេចក្តីថាបើប្រៀបធៀបកាលថ្ងៃចូលឆ្នាំ យើងធ្លាក់ចុះ។ វាគាប់ជួនពេលចូលឆ្នាំ ពេលនោះគឺថាវាគួរតែត្រូវប្រេងធ្លាក់ចុះ ប៉ុន្តែវាអត់ធ្លាក់ធ្វើម៉េច? ប៉ុន្តែមនុស្សនៅតែដើរលេង សង្ក្រាន្តអង្គរហើយគ្រប់ទីកន្លែង។ ឥឡូវប្រេងថ្ងៃនេះគឺថានៅសល់ ៧៤,៩៩ ថា ៧៥ទៅចុះក្នុងមួយបារ៉ែល។ ដូច្នេះបើប្រៀបធៀបកាលពីពេលចូលឆ្នាំប្រមាណជា ៨៤ ទៅ៨៥ដុល្លារ ក្នុងមួយបារ៉ែល។

អញ្ចឹងរាជរដ្ឋាភិបាលគិតសព្វគិតគ្រប់ ដើម្បីធានាយ៉ាងម៉េចឱ្យការអភិវឌ្ឍរបស់យើងដំណើរទៅមុខ តាមរយៈ ការខិតខំទាក់ទាញវិនិយោគទាំងក្នុងស្រុកនិងក្រៅស្រុកឱ្យមកចូលក្នុងប្រទេសរបស់យើង។ ពូក៏ចង់បញ្ជាក់ អ្វីដែលយើងធ្វើបានគ្រប់យ៉ាងនេះ ចំណុចគន្លឹះធំជាងគេគឺសន្តិភាព។ បើអត់មានសន្តិភាពទេ កុំនិយាយដល់ការ​ងារធ្វើ កុំនិយាយដល់ប្រាក់ចំណូល និយាយពីរឿងចូលត្រង់សេ គេចពីគ្រាប់ប្លោងទៅ។ ដោយសារសន្តិភាពនេះ​ហើយ ទើបយើងមានការអភិវឌ្ឍរហូតដល់សព្វថ្ងៃ។

(១៣) សមិទ្ធផលស៊ីហ្គេមទី៣២និងអាស៊ានប៉ារ៉ាហ្គេមទី១២ ជាស្នាដៃរបស់ជាតិខ្មែរទាំងមូល

ខ្ញុំសូមយកវេទិកាពីទីនេះផ្ញើជូននូវសមិទ្ធផលទាំងអស់នៃស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ជូនប្រជាពលរដ្ឋកម្ពុជា។ នេះគឺជាស្នាដៃរបស់ជាតិខ្មែរទាំងមូលតែម្តង។ ពិតមែនតែឈ្មោះ ហ៊ុន សែន ជាមេដឹកនាំគន្លឹះដែលអាចថាមានអំណាចខ្ពស់បំផុត ប៉ុន្តែ ហ៊ុន សែន ម្នាក់ឯងធ្វើអត់កើតទេ។ ត្រូវមានយន្តការនៃការធ្វើដូចជាប្រធានគណកម្មាធិការដឹកនាំការប្រកួត។ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្រុមការងាររបស់គាត់ មានរដ្ឋមន្ត្រីក្រសួងទេសចរណ៍ រដ្ឋមន្ត្រីក្រសួងអប់រំ និងអ្នកពាក់ព័ន្ធផ្សេងទៀត។ យុវជនរាប់ពាន់នាក់។ កាលពីជំនាន់ស៊ីហ្គេមដូចជា ៧.០០០នាក់ ប៉ុន្តែយប់មិញនេះឃើញគេហែក្បួនយុវជនហ្នឹងតែជាង ២.០០០នាក់។ គេទុកនៅបម្រើឱ្យអ្នកពិការ។ ស៊ីហ្គេមនៅកម្ពុជាបានក្លាយទៅជាកេរ្តិ៍ឈ្មោះប្រវត្តិសាស្ត្រ ដែលទុកឱ្យចៅជំនាន់ក្រោយទទួលផលថាដូនតារបស់អញធ្វើស៊ីហ្គេម ធ្វើប៉ារ៉ាហ្គេម អត់យកលុយអ្នកណាមួយរៀល។

ករណី ស ឡុងដេត ប្រជុំក្រុមប្រឹក្សាឃុំ/សង្កាត់ តាមបញ្ជាជនក្បត់៣ ជំនាន់

សុំផ្តាំទៅ ស ឡុងដេត នៅទីក្រុងភ្នំពេញផង។ ប្រជុំយប់មិញនេះ (គាត់បាន)ប្រើប្រាស់ការទិតៀនមកលើរាជរដ្ឋាភិបាល​ថា មិនព្រមយកលុយគេ។ ថាឱ្យតែគេបង្កើតកីឡាម្តងគេរកលុយរាប់ពាន់លាន។ ស ឡុងដេត ប្រាប់ឱ្យហើយណាកុំឈ្លើយ។ ទោះបីអ្ហែងមានអភ័យឯកសិទ្ធិ ក៏អញដាក់ដែរ។ កុំភ្លេចថានៅក្នងពេលដែលប្រជុំនោះ មនុស្សរបស់អញអង្គុយស្តាប់នៅនោះ។ អ្ហែងប្រជុំក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាសង្កាត់ជាប់ឆ្នោត … នេះហៅវាឯកឧត្តមក៏មិនបានដែរ។ ហៅអាតែម្តងទៅ។ អា ស ឡុងដេត ប្រយ័ត្នមែនទែន។ រឿងនេះមេរបស់វាបំផុសមក។ អ្ហែងកុំភ្លេចណា(ថាឯងមាន)ទំនាក់ទំនងអ្ហែងជាមួយមេក្បត់ជាតិ ៣ជំនាន់ … ហ៊ុន សែន មិនអត់ឱនឱ្យអ្នកណាទាំងអស់ដែលមានទំនាក់ទំនងជាមួយអាចោរក្បត់ជាតិ ៣ជំនាន់។ អ្នកណាក៏ដោយដែលផ្តាច់ខ្លួនចេញពីអាក្បត់ជាតិ ៣ ជំនាន់ គឺ ហ៊ុន សែន លើកលែងទោសឱ្យទាំងអស់។ ស ឡុងដេត ឯងត្រូវចាំឱ្យច្បាស់ណាអាក្មួយ កុំនឹកស្មានថា ហ៊ុន សែន ភ្លើឱ្យសោះ។

យប់មិញអ្ហែងបំផុសយ៉ាងម៉េចជាមួយក្រុមប្រឹក្សាឃុំ/សង្កាត់? អ្ហែងត្រូវដឹង អត់មានឱ្យអ្ហែងបង្កើតឃុំមួយជាឃុំរបស់ភ្លើងទៀន ឃុំមួយរបស់គណបក្សប្រជាជនទេ។ និយាយគ្នាឱ្យហើយ ចង្អុលឈ្មោះចំតែម្តង។ ទោះបីអ្ហែងប្រជុំសម្ងាត់ ប៉ុន្តែមនុស្សរបស់អ្ហែងហ្នឹងគឺជាមនុស្សរបស់អញដែរ។ ឥឡូវ ភស្តុតាងកាន់តែច្បាស់ហើយ។ ត្រូវបានបញ្ជូនពីបារាំង រហូតមកតភ្ជាប់គ្នា។ វាយ៉ាងម៉េច? … យើងស្គាល់ឈ្មោះអ្នកឯងច្បាស់ ហើយការប៉ុនប៉ងរបស់អ្នកឯងបង្កើត Telegram បង្កើតទៅ channel Telegram គ្រុប Telegram របស់អ្នកឯងបង្កើតទៅ ឆាប់បានទទួលព័ត៌មាន … ថ្ងៃមុននេះ ត្រូវលុបចោលប្រព័ន្ធ Telegram មួយ គេហៅប្រព័ន្ធពិភពលោក ដល់តែប្រព័ន្ធពិភពលោកវាបែកធ្លាយគេលុបចោលបាត់ទៅ។ អ្នកណាពួកភ្លើងទៀនទាំងប៉ុន្មាន ប្រាប់ ស ឡុងដេត ឱ្យស្តាប់ទៅ ប្រជុំយប់មិញវាយ៉ាងម៉េច? ស្មានតែ ហ៊ុន សែន មិនដឹងឬ?

(១៤) លុយកាក់អាចចាយអស់ កេរ្តិ៍ឈ្មោះចាយមិនអស់ តកូនចៅ

វាជាការចាប់ផ្តើមមួយនៃយុទ្ធសាស្ត្រ ហ៊ុន សែន អំពីការសាមគ្គីភាពរបស់អាស៊ាន។ រហូតមកដល់ឥឡូវនេះ ខាងផ្នែកប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា នៅពេលដែលធ្វើស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមខាងមុខ គួរយកគំរូតាមកម្ពុជា ព្រោះអត់បង់ថ្លៃសម្រាប់ការផ្សព្វផ្សាយ។ យើងបានចេញប្រាក់ប្រមាណជា៧ លានដុល្លារទៀត ចិញ្ចឹមបីបាច់ថែទាំចំពោះកីឡាករ/ការិនី ទាំងមិនពិការទាំងពិការ ដែលមកប្រកួតនៅកម្ពុជា។ កីឡាករ/ការិនី តាមប្រទេសនានាមកសម្រាកនៅភូមិកីឡា ខ្នាតសណ្ឋាគារផ្កាយ៥។ យើងមានម្ហូបសម្រាប់អ្នកទទួលទានបានទូទៅ។ ម្ហូបតាមរបៀបថៃគេត្រូវហិរបន្តិច។ តាមឥស្លាមគឺ halal​​ និងម្ហូបសម្រាប់អ្នកហូបបួស គឺមានទាំងអស់ … ខ្ញុំបាននិយាយហើយ លុយកាក់អាចចាយអស់។ កេរ្តិ៍ឈ្មោះចាយមិនអស់ទេ តកូនចៅទៅថ្ងៃក្រោយ។ ឥឡូវកេរ្តិ៍ឈ្មោះកម្ពុជា សូម្បីតែ CNN, New York Times ក៏យករឿងស៊ីហ្គេមពីកម្ពុជាទៅផ្សាយ … ពីមុនយើងជួល CNN គ្រាន់តែមួយវិនាទី ថ្លៃប៉ុន្មានឯនោះ។ មួយ spotៗ ហ្នឹងគឺស៊ីថ្លៃណាស់ ប៉ុន្តែនៅពេលដែលយើងធ្វើ(ស៊ីហ្គេម) channel ធំៗ នៅក្នុងតំបន់ និងនៅសហរដ្ឋអាមេរិកធំជាងគេគឺ New York Times និងអា​ CNN បានយកទៅផ្សាយ។ ផ្សាយ ប៊ូ សំណាងដែលរត់អត់ឈ្នះមេដាយ ប៉ុន្តែឈ្នះបេះដូង។ ឈ្នះបេះដូងមិនត្រឹមតែឈ្នះបេះដូងប្រជាជនកម្ពុជា១៧ លាននាក់ទេ ឈ្នះបេះដូងលើពិភពលោកទាំងមូលតែម្តង។

(១៥) សូមព្រមានកុំយកចំណុចខ្សោយមិនសមហេតុសមផលទៅមួលបង្កាច់

ផ្តាំទៅពួកអ្ហែង។ កុំចេះតែលើកយកចំណុចខ្សោយមិនសមហេតុសមផលទៅមួលបង្កាច់។ ប្រាប់អ្ហែងឲ្យហើយ ផ្តាំទៅឲ្យហើយ។ អញ្ចឹងបានកិត្តិយសរបស់​គណបក្សប្រជាជនមិនត្រូវបានបំផ្លាញដោយបុគ្គលណាទេ។ អ្ហែងគិតតែពីនយោបាយរបស់អ្ហែង។ អ្ហែងកុំទិតៀនអញ។ ពេលនេះអញកំពុងកាន់អំណាច។ អ្ហែងទិតៀនតាមរបៀបមួលបង្កាច់ អញពន្យល់ប៉ុន្មានដងហើយអ្ហែងមិនព្រមស្តាប់ អ្ហែងស្តាប់តាមមេអ្ហែង។ បើអ្ហែងស្តាប់តាមមេអ្ហែង អញកំដរអ្ហែងលេងនៅព្រៃស។ ឲ្យតែអ្នកណាទាក់ទងជាមួយនឹងអាមេក្បត់ នឹងត្រូវទទួលហើយ … មិនមែនជាការគំរាមកំហែង តែនេះវាជារឿងផ្លូវច្បាប់ … ប្រជុំគ្នាឯងប៉ុន្មាននាក់ហ្នឹង មកវាយ ហ៊ុន សែន។ (វាថា) គេធ្វើស៊ីហ្គេម គេប្រមូលលុយរាប់ពាន់លាន ឯងអត់យកលុយគេទេ។ ខ្ជះខ្ជាយ។

នៅក្បែរហ្នឹង បើចង់ឲ្យ អញបញ្ជាចាប់ តែ៥ នាទីទេ អញចាប់បានហើយ​ តែអញមិនឲ្យចាប់ទេ។ និយាយប៉ុណ្ណេះ នគរបាលការពារវាផងក្រែងលោដៃទី៣ ទៅវាយវាបែកក្បាលទៅរឿងដល់ឯងទៀត។ ការពារ ស ឡុងដេត ផង។ ក្រែងលោអាណាទៅបាញ់អា ស ឡុងដេត ងាប់ទៅ វារឿងឯងណេះ … ស ឡុងដេត ប្រយ័ត្នខ្លួនឯងផង។ មិនខ្លាចទេសមាជិកគណបក្សប្រជាជន មន្រ្តីគណបក្សប្រជាជន ព្រោះអញកំពុងកាន់អំណាច អញមានរឿងអីត្រូវការ​ឲ្យមនុស្សស្លាប់ … អាហ្នឹងជាសេចក្តីថ្លៃថ្នូររបស់រាជរដ្ឋាភិបាលគ្រប់គ្រងលើបញ្ហាសន្តិសុខ។ តែបារម្ភលើបាតដៃទី៣ នោះ។ អ្នកដែលប្រណាំងប្រជែងឯងហ្នឹង។ ឯងចង់ធ្វើសមាជិកក្រុមប្រឹក្សារាជធានីតែប៉ុណ្ណឹងទេ។ អ្វីដែលឯងសេសសល់។

ឯងច្បាស់ជាទៅជ្រកក្រោមផ្លាកគណបក្សណាមួយហើយ ព្រោះអាភ្លើងទៀនចុះឈ្មោះលែងបានហើយ។ វាបាត់បញ្ជីជាតិអស់រលីងហើយ។ វាដាច់ពូជហើយ។ អ្ហែងនេះនៅស្រមើស្រ​មៃកៅអីសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញតែប៉ុណ្ណឹងទេ។ អ្ហែងមានសមាជិកប៉ុន្មានគ្រាប់នោះ។ ផ្តាំអ្ហែងអញ្ចឹងតែម្តងទៅ ព្រោះព្រឹកមិញនេះភ្ញាក់ឡើងព័ត៌មានមកដល់គឺព័ត៌មាន ស ឡុងដេត មុនគេ ក្នុងពេលដែលព័ត៌មានប៉ារីសមកដល់ហើយ។ ប៉ុន្តែបើកវាមិនទាន់ឃើញ មិនទាន់ទៅដល់ហ្នឹង ព្រោះអានេះមកតាម WhatsApp ខ្ញុំបើកតាម WhatsApp មុន។ ឯមកពីប៉ារីសគឺមកតាម Telegram។ អញ្ចឹងទេសុំប្រដៅអាមួយហ្នឹងបន្តិចទៅចុះ … មិនត្រឹមតែ ស ឡុងដេត មួយទេ អ្នកណាក៏ដោយប្រាប់ឲ្យហើយ បើមានទំនាក់ទំនងជាមួយអាចង្រៃនៅស្រុកបារាំង។

ដកខ្លួនចេញពីជនក្បត់៣ជំនាន់ ទទួលបានការអត់ឱន

ឥឡូវហ្នឹងគេហៅវាអាទន្សាយ ​… ឆ្នាំទន្សាយទៀត កុំហៅអាទន្សាយអី ហៅអាក្បត់ជាតិ ៣ ជំនាន់តែម្តង។ អានេះព្រហើនណាស់​។ សូម្បីតែប៉ុន្មានថ្ងៃមុនហ្នឹងវាបំផុសរឿងបានថា ឯង(ធ្លាប់បាន)យកកម្លាំងទៅបង្ក្រាបខ្មែរ-ឥស្លាមឯណាណោះទៅវិញ។ អានេះវាលួចមើលកុនឯងទៀត។ កុនដែលកំពុងផ្សាយនេះមានអាមេបញ្ជាការឈ្មោះ ដេត បានបញ្ជា។ ហ្នឹងវាឈ្មោះផ្សេង ប៉ុន្តែឈ្មោះក្នុងរឿងហ្នឹង។ បញ្ជាមកមេបញ្ជាការ សំរេច ឲ្យនាំកម្លាំងទ័ពទៅបង្រ្កាបខ្មែរឥស្លាមនៅស្វាយឃ្លាំង ស្រុកក្រូចឆ្មារ។ ដល់វាឃើញអញ្ចឹង ​ វាក៏តាំងថា(ធ្លាប់បានទៅបង្ក្រាបខ្មែរៀស្លាម) រួចហើយវាចេះកាឡៃឯកសារថាជា ឯកសារតុលាការខ្មែរក្រហម។ បើតុលាការខ្មែរក្រហមភ្លើដល់ប៉ុណ្ណឹងពេក ហ្នឹងគឺគេមិនហៅតុលាការទេ។

​​ពួកនេះវាខូចៗ តាមមេរបស់វា។ ឥឡូវអ្នកណាតាមមេរបស់វា គឺ​យើងត្រូវតែលេងដៃធ្ងន់បន្តិច។ ​​អ្នកណាដកខ្លួនចេញយើងបន្ធូរ ហើយយោគយល់អត់ឱន។ អ៊ូ ចាន់រិទ្ធ បានបញ្ជូនលិខិតមកមិនដឹង​ប៉ុន្មានដងហើយទេ។ ​​បញ្ជូនសំបុត្រធម្មតា។ មិនខ្ចីដឹង ធ្វើមិនដឹង។ ដល់ពួកហ្នឹងលួចខ្សឹប។ ទាល់តែមានពាក្យផ្តាច់ខ្លួនចេញពីអាក្បត់ជាតិ៣ ជំនាន់ហ្នឹង(ទើបបាន)។ បើមក អញលើកលែងទោសឲ្យ។ ថ្ងៃក្រោយអ្នកណាធ្វើអញ្ចឹងទៀត លើកលែងឲ្យទៀត។ ចាំមើលខ្យល់ដល់ណា? ធ្វើរយៈកាលប៉ុន្មានឆ្នាំ ឬក៏អ្ហែងមានអ្នកក្បាលរឹងប៉ុន្មាននាក់? បើអ្ហែងនៅក្រៅស្រុកហ្នឹងរឿងផ្សេង អ្នកនៅក្នុងស្រុកគឺរឿងផ្សឹង …។

(១៦) ប្រធានប្តូរវេនាអាស៊ាន កាតព្វកិច្ចស៊ីហ្គេមនិងអាស៊ានប៉ាហ្គេម ជាកាតព្វកិ​ច្ច

គេបិទស៊ីហ្គេម គែសប្បាយចង់ងាប់ ប្រជាជនមួយប្រទេស ខ្លះស្រក់ទឹកភ្នែក ជាពិសេសស៊ីហ្គេមបើកដំបូង។ អ្នកដែលបានមើលឃើញព្រឹត្តិការណ៍ហ្នឹងគេស្រក់ទឹកភ្នែក។ ស្រក់ទឹកភ្នែកមិនមែនពិបាកចិត្តទេ ស្រក់ទឹកភ្នែកដោយរំភើបថាខ្មែរធ្វើបាន​។ តែរឿងអីពួកអាចង្រៃហ្នឹងវាទៅជារឿងផ្សេង។ មានអ្នកនិយាយថា កំពុងតែក្រយកលុយទៅខ្ជះ​ខ្ជាយ។ ខ្ញុំបានបកស្រាយហើយ។ កាលដែលយើងនៅក្រយើងបានស្នើសុំទៅបណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ានថា សុំយោគយល់ដល់កម្ពុជា ខ្ញុំត្រូវការលុយដើម្បីកសាងផ្លូវថ្នល់ កសាងប្រឡាយទឹក កសាងសាលារៀន កសាងមន្ទីរពេទ្យ និងអភិវឌ្ឍប្រទេសជាតិ ខ្ញុំសុំផ្អាកការធ្វើស៊ីហ្គេមសិន។​ ស៊ីហ្គេមជាកាតព្វកិច្ចរបស់សមាជិកអាស៊ាន បើគ្មានសមត្ថភាពធ្វើទេ គឺកុំចូលជាប្រធានប្តូរវេនអាស៊ាន ជាប្រធានប្តូរវេនសម្រាប់ការធ្វើស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។ វាចេះតែបង្កហេតុអញ្ចឹងបានជាយើងត្រូវតបត និងពន្យល់ទៅដល់ប្រជាពលរដ្ឋ ហើយពន្យល់ទៅដល់កុំប្រឹក្សាឃុំសង្កាត់ដែលចូលប្រជុំយប់មិញ។

សង្កាត់ដែលចូលរួមប្រជុំ សូមកុំតាម ស ឡុងដេត

សង្កាត់ដែលចូលប្រជុំយប់មិញ សុំក្តាប់ឲ្យបានណា។ កុំតាម ស ឡុងដេត ឲ្យសោះ។ និយាយគ្នាឲ្យត្រង់ៗ។ ខ្ញុំចូលចិត្តត្រង់អញ្ចឹងបានគេថា បើខ្ញុំមិននិយាយហ្នឹងចាំភ័យ។ តែខ្ញុំនិយាយហើយកុំភ័យអី។ គ្រាន់តែខ្ញុំដាក់ចេញបញ្ជាថា ឲ្យជួយការពារ ស ឡុងដេត ដែលខ្ញុំនិយាយប៉ុណ្ណេះ ក្រែងលោអាណាវាយកកាំភ្លើងទៅបាញ់ ស ឡុងដេត ទៅ វាកើតរឿងដល់ឯងថាលោក ហ៊ុន សែន ទើបនឹងជេរ ស ឡុងដេត គេបាញ់ ស ឡុងដេត ងាប់ ឬក៏គេវាយ៥ ព្រនង់អញ្ចឹងទៅ សន្លប់នៅត្រង់ណានោះវាធ្លាក់រឿងមកយើង ដូច កែម ឡី។ អ្នកណាមានផលប្រយោជន៍ពីការស្លាប់របស់ កែម ឡី? ឥឡូវប្អូន កែម ឡី មកនៅជាមួយគណបក្សប្រជាជនទាំងអស់។ ប្អូនរកលុយធ្វើខួប១០ ឆ្នាំរបស់ កែម ឡី អត់បាន។ ១០ ឆ្នាំ ឬប៉ុន្មានឆ្នាំ? ដូចជាមិនទាន់ដល់១០ ឆ្នាំទេ។ រកលុយធ្វើបុណ្យខួបអត់បាន។ ខ្ញុំត្រូវចេញលុយ ៥ ០០០ ដុល្លារទៅទៀត។ អង្កាលបុណ្យ១០០ ថ្ងៃ ជំពាក់លុយគេ១ ម៉ឺនដុល្លារ ខ្ញុំអ្នកជួយណា។ ចេតិយហ្នឹងធ្វើអត់ហើយទេ ព្រោះអាខ្មៅប្រមូលលុយគេយកទៅបាត់។ មានធ្វើចេតិយឯងណា។ អញ្ចឹងចេតិយហ្នឹងខ្ញុំអ្នកបង្ហើយ​។ អញ្ចឹងវាទៅជា ហ៊ុន សែន សម្លាប់ កែម ឡី … តើអ្នកណាទទួលផលប្រយោជន៍ពីការស្លាប់របស់ កែម ឡី?

យុវជន ១០០ រាត្រីរបស់ កែម ឡី ចូលរួមជាមួយបក្សប្រជាជន

រាជរដ្ឋាភិបាលនិងគណបក្សប្រជាជនជាអ្នកខាតបង់​ដោយសារតែ​គេថាយើងជាអ្នកសម្លាប់។ ឥឡូវជឿទេ? ហេតុអីបានជាប្អូនរបស់ កែម ឡី? យុវជន ១០០ រាត្រីរបស់ កែម ឡី ចូលមកជាមួយគណបក្សប្រជាជន។ តាំងខ្លួនជាយុវជនកែមឡី យុវជន ១០០ រាត្រី ចូលមកជាមួយ ហ៊ុន សែន ទៅហើយ។ គេមិនជឿទៅលើការបោកប្រាស់របស់ពួកអាចង្រៃហ្នឹង។ និយាយពីធ្វើបុណ្យ និយាយពីធ្វើនោះធ្វើ មហាធ្វើ យកជំនួញខ្មោច។ ដល់ ប៉ែន សុវណ្ណ ងាប់ទៀត ទៅដឹកខ្មោច ប៉ែន សុវណ្ណ តាំងពីតាកែវយកមកធ្វើនៅភ្នំពេញ។ ដល់កូន ប៉ែន សុវណ្ណ និយាយទៅចេញវៀតណាម (នាំគ្នា)រត់ចោលខ្មោច ប៉ែន សុវណ្ណ។ ប៉ែន សុវណ្ណ ក្លាយទៅជាខ្មោចអនាថារហូតដល់ថ្ងៃនេះ។ វាយក(ខ្មោចមករក)ស៊ី។ ដំណាក់កាលមុន ហ្នឹងរឿងពិត។ គ្រោះថ្នាក់ចរាចរណ៍កើតឡើង សមា​ជិករបស់គេថា ហ្នឹងជាសមាជិកខ្ញុំៗ ស្រាប់ដល់មើលឆ្កែ។ វាអត់ទាន់ដឹងថាជាអ្នកណាផងទេ វាថាគ្រោះថ្នាក់ ស្លាប់ហើយ។ នោះស្មានថាមនុស្សស្លាប់ វាថាសមាជិកវា។ ប៉ុន្តែដល់ទៅមើលឆ្កែ សូម្បីតែវាអត់ទាំងដឹង ឲ្យតែមានរឿងអីកើតឡើង គឺវាទម្លាក់កំហុសឲ្យអ្នកកាន់អំណាចទាំងអស់។ សូមផ្តាំទៅអ្ហែង រឿងហ្នឹងនឹងត្រូវបានបំភ្លឺនៅពេលខាងមុខ …

យប់មិញ គេបិទប៉ារ៉ាហ្គេម គែសប្បាយ។ ខ្ញុំស្តាយ រវល់មើលសិល្បៈនៅខាងក្រោម ទេវតា ៧ អង្គ ហោះពីខាងលើបាចផ្កានោះ បានមើលចុងក្រោយបន្តិច បានមើលឃើញតែ ៣ ទៀតខ្ញុំ ៤ ទៀតមិនដឹងនៅណា? ក្រឡេកបានមើលមួយភ្លែត។ ល្ងាចមិញគឺមានមនុស្សហោះ។ ថ្ងៃមុន បើកស៊ីហ្គេម គឺមានមនុស្សហោះមួយ ដើម្បីយកទៅនាគរាជបាញ់ភ្លើងទៅ។ ហើយដល់ពេលយើងបើកប៉ារ៉ាហ្គេម យើងមានមនុស្សសម្ដែងដោយទម្លាក់ចុះមក ច្រៀងហើយសម្ដែង១០ នាក់។ ល្ងាចមិញមានទេវតាបាចផ្កា៧ ទេវតា។ ក្មួយៗប្រហែលជាដឹងហើយ សញ្ញាគណបក្សប្រជាជន សញ្ញាអី? ទេវតាបាចផ្កា ហើយនៅលេខរៀងទីប៉ុន្មាន? ១៨។ ចាំច្បាស់ហើយនែ! អាហ្នឹងស្រណុករក។ ឥឡូវហ្នឹង ក្រៅពីប្រដៅ ស ឡុងដេត ហើយក៏ដូចជាប្រដៅ(ក្រុមអ្នកប្រឆាំង) ដែលនៅសេសសល់ក្នុងប្រទេស សូមផ្តាំកុំទាក់ទងជាមួយអាចង្រៃនៅរត់ចោលស្រុក។ តែទាក់ទងគឺមានរឿង។ បើនិយាយពីគណបក្សនយោបាយ អាចឈានដល់ការរលំរលាយផង។

(១៧) យន្តការត្រីភាគីពិភាក្សាបៀវត្សរ៍អប្បបរមាសម្រាប់ឆ្នាំថ្មី ចាប់ផ្តើមខែ៨ ប្រកាសខែ៩

វិលមកការងារកម្មកររបស់យើង។ ឯកឧត្តម អ៊ិត សំហេង បានធ្វើការប្រៀបធៀបមុនជំនួបនិងក្រោយជំនួប។ ឥឡូវយើងបានជួបគ្នាប៉ុណ្ណឹង យើងដោះស្រាយបាន២ បន្ថែមទៀត ដែលក្លាយទៅជាការអនុវត្តសម្រាប់ការទទួលផលពីកម្មករ/ការិនី។ នៅមិនយូរប៉ុន្មានទៀតទេ យន្តការត្រីភាគីស្តីអំពីការតម្លើងបៀវត្សរ៍នឹងចាប់ផ្តើមពិភាក្សាហើយ។ ជាធម្មតា ធ្វើនៅខែ៨ពិភាក្សា​ ខែ៩ប្រកាស។ ឥឡូវហ្នឹងចេះតែចាប់ផ្តើមបន្តពិនិត្យមើលអំពីប្រាក់ឈ្នួលអប្បបរមារបស់យើង ដែលមុននេះពេលដែលអត់ទាន់មានរោងចក្រ ក្មួយៗទទួលបានផលប៉ុន្មានពិតប្រាកដ? យើងនៅធ្វើស្រែចំការជាមួយឪពុកម្តាយ ដីមួយហិកតាចិញ្ចឹមបានត្រឹមតែ ៥ នាក់ទេ តែឥឡូវដីមួយហិកតា យើងអាចចិញ្ចឹមបានមនុស្ស ៣ ពាន់ ៤ ពាន់គ្រួសារ ដែលយើងបានបង្កើតឲ្យទៅជារោងចក្រ។

(១៨) បច្ចុប្បន្នមានរោងចក្រកាត់ដេរ ១ ៣២៦ … កណ្ដាលឈរលំដាប់ទី៣ បន្ទាប់ពីភ្នំពេញនិងកំពង់ស្ពឺ

នៅទូទាំងប្រទេស រោងចក្រខាងវិស័យកាត់ដេរមានទៅដល់ ១ ៣២៦ រោងចក្រ។ ខេត្តកណ្តាលគឺជាខេត្តដែលមានរោងចក្រលំដាប់ទី៣។ ទី១ គឺភ្នំពេញ ទី២ គឺកំពង់ស្ពឺ ទី៣ ខេត្តកណ្តាល។ កំពង់ស្ពឺដីទូលាយ ហើយគេមានផ្លូវជាតិលេខ៤ មានផ្លូវជាតិលេខ៣ និងមានផ្លូវមួយចំនួនផ្សេងទៀតខ្វាត់ខ្វែងនៅហ្នឹង។ គេងាយស្រួលបង្កើតរោងចក្រ។ គេមានផលិតផលច្រើនទៀត។ គេមានស្ករអំពៅ។ បន្តិចទៀតមានរោងចក្រស៊ីម៉ងត៍ទៀត​។ សមត្ថភាពផលិតរោងចក្រស៊ីម៉ងត៍អាចជា១ លានតោន ឬ២ លានតោន ក្នុងគម្រោង។ យើងធ្វើតែកសិកម្មមួយមុខ អត់ក្លាយទៅជាអ្នកមានបានទេ។ យើងត្រូវធ្វើច្រើនមុខ ក្នុងហ្នឹងមានវិស័យឧស្សាហកម្មផងដែរ …។

ចូលរួមរក្សាសន្តិភាពទាំងអស់គ្នា ត្រូវហ៊ានចង្អុលមុខអ្នកណាញុះញង់ចង់បំផ្លាញសន្តិភាព

ខ្ញុំគ្មានអ្វីក្រៅតែពីផ្តាំផ្ញើឲ្យក្មួយៗ ឲ្យមនុស្សទាំងអស់ ចូលរួមរក្សាសន្តិភាព បើរក្សាសន្តិភាពមិនបាន តាមរយៈការញុះញង់របស់ពួកអាចង្រៃនេះ ប្រទេសរបស់យើងគ្មានសេចក្តីសុខទេ។ យើងត្រូវហ៊ានចង្អុលមុខ អ្នកណាក៏ដោយបំផ្លាញសន្តិភាព ព្រោះបំផ្លាញសន្តិភាព គឺបំផ្លាញយើងតែម្តង មិនមែនបំផ្លាញអ្នកណាទេ។ សួរជីដូនជីតា ឪពុកម្តាយរបស់ក្មួយៗមើល តើអតីតកាលបានជួបរឿងអ្វីខ្លះ? យើងត្រូវបញ្ចៀសនូវគ្រោះថ្នាក់ដែលធ្លាប់មានពីអតីតកាល។ អំពាវនាវឲ្យទាំងអស់គ្នា ទាំងថៅកែរោងចក្រ ហើយអរគុណថៅកែរោងចក្រទាំងអស់ ម្ចាស់ទីតាំងក៏អរគុណ ដែលអនុញ្ញាតឲ្យកម្មករ/ការិនីមកជួបខ្ញុំនៅថ្ងៃនេះ រួចហើយបានឈប់សម្រាកពេញមួយថ្ងៃ ដោយមានប្រាក់បៀវត្ស។ ក្មួយៗអាចរាំលេងទៅ ម្សិលមិញពីឡើងឧទ្ធម្ភាគចក្រហោះកាត់ទៅ គេរាំវង់នៅខាងក្រោម គេបក់ដៃមកយើងទៀត រួចហើយមកដល់ផ្ទះ ស្រាប់ឃើញគេបាញ់រូបមក នៅរាំលេងនៅក្នុងហ្នឹង ដោយទាំងខាង BTV នេះទៅរាំនឹងគេដែរ ខាងពួកទូរទស្សន៍។

បន្ទាប់ពីហ្នឹងទៅ ផ្លូវទៅផ្ទះម៉ែក្មេក ដាក់ទៅរាំមួយឆាវទៅ នាងៗដែលពោះមិនទាន់ធំពេក សុំតែកុំប៉ះទង្គិចទៅអត់មានស្អីទេ ថ្ងៃហ្នឹងយើងសម្រាក។ ពូនេះទេ អ្នកហត់នោះ។ សួរថា លោក ហ៊ុន សែន ហត់អត់? ចម្លើយត្រឡប់មកវិញថា បើមិនហត់ ទើបចម្លែក។ អ្នកដែលមើលឃើញថាមិនដែលបាត់មុខ ខណៈ ហ៊ុន សែន ជាអ្នកនិយាយ គឺសម្តេច ម៉ែន សំអន អ្នកអង្គុយខាងក្រោយ។ កោតតែដើររួចដែរ។ ប៉ុន្តែស្អែកកុំទៅអី (ស្អែកសម្ដេចម៉ែន សំអនត្រូវចេញទៅមណ្ឌលគីរី) កុំទៅតាមខ្ញុំអី ព្រោះស្អែកហ្នឹងខ្ញុំទៅតាមឧទ្ធម្ភាគចក្រនេះ។ អាទិត្យនេះ គឺនៅសល់តែល្ងាចស្អែកទេ ប្រុងប្រៀបការប្រកួតល្ងាចស្អែកនៅតារាង។ ទៅតែ ៣ នាក់ ឬហៅអ្នកណាមួយថែម បានតែ ៤ បានហើយ ៣ ក៏បានដែរ។ (ទៀ) បាញ់ ទៅដែរ ទៅៗមានអី ពីណាចង់ទៅក៏ទៅៗ ស្អែកសាកវាយល្ងាចម្តងមើល កន្លងទៅយើងវាយតែព្រឹក ប៉ុន្តែរឿងស៊ីសងចាំគិតគ្នាក្រោយ គិតតាមហ្នឹង គិតតាមថ្លៃ។ (សម្តេចនិយាយពីលេងកូនហ្គោលស្អែកល្ងាច)។

ម្ចាស់រោងចក្រយកចិត្តទុកដាក់សុខទុក្ខកម្មករ កម្មករសុខភាពល្អ ធ្វើការងារបានល្អ ចំណេញរោងចក្រ

អរគុណម្ចាស់រោងចក្រ ហើយសុំទាំងអស់គ្នាយកចិត្តទុកដាក់ចំពោះសុខទុក្ខកម្មករ បើកម្មករមានសុខភាពល្អ កម្មករនឹងធ្វើការងារបានល្អ។ ក្មួយៗទាំងអស់ត្រូវឃើញ នេះជាការបំពេញឱ្យគ្នា។ បើមិនមានរោងចក្រទេ ក្មួយៗអត់មានការងារធ្វើទេ។ ពេលនេះ ម៉ោងនេះ ក្មួយធ្វើការជាមួយនឹងឪពុកម្ដាយ ជាកសិករ ឬក៏ជាអ្នកចិញ្ចឹមសត្វ ឬក៏ជាអ្នកធ្វើសិប្បកម្ម ឬការលក់ដូរតូចតាចប៉ុណ្ណឹង មិនមានប្រាក់ចំណូលដូចដែលក្មួយៗមានរាល់ថ្ងៃទេ។​ ផ្ទុយទៅវិញ ប្រសិនបើម្ចាស់រោងចក្រ មានតែរោងចក្រ អត់មានកម្មករ ក៏មិនមែនហៅថា ថៅកែដែរ គឺហៅថា ម្ចាស់ឃ្លាំង ព្រោះមានតែរោងចក្រ តែអត់កម្មករ។ យើងជាម្ចាស់ឃ្លាំង ដាក់ឃ្លាំងម៉ាស៊ីនដេរ ឃ្លាំងស្អីៗទៅ។ (ថៅកែនិងកម្មករ)ជាដៃគូជីវិតដែលមិនអាចខ្វះបាន​។ ថៅកែត្រូវតែយកចិត្តទុកដាក់ចំពោះកម្មករ កម្មករត្រូវតែធ្វើការការងារឱ្យល្អ ដើម្បីបង្កើនទិន្នផល។ ហើយទិន្នផលដែលបានហ្នឹងមួយផ្នែកថៅកែក៏ចំណេញ យើងក៏បានទទួលការដំឡើងបៀវត្សរ៍ និងអត្ថប្រយោជន៍ផ្សេងៗ ដែលថៅកែផ្ដល់ឱ្យ។ អញ្ចឹងមានតែវិធីនេះទេ។

កម្មកររួមគ្នា ធ្វើឱ្យរោងចក្ររបស់ខ្លួន ជាសហគមន៍សុខសាន្តមួយ

ខិតខំធ្វើយ៉ាងម៉េចឱ្យរោងចក្ររបស់យើង “រោងចក្រមួយជាសហគមន៍សុខសាន្តមួយ” ត្រូវធ្វើកិច្ចការងារនេះ គឺធ្វើម៉េចកុំឱ្យរោងចក្រយើងមានការប្រើប្រាស់គ្រឿងញៀន មានបងតូចបងធំ មានការកាប់ចាក់។ ការអនុវត្តបាននូវរោងចក្រសុវត្ថិភាព រោងចក្រជាសហគមន៍សុខសាន្ត វាជាផ្នែកមួយនៃការជួយដល់ការអនុវត្តនយោបាយ “ភូមិឃុំមានសុវត្ថិភាព”។ កុំភ្លេចថា បើរោងចក្រត្រូវបិទ អ្នកដែលខាតបង់មុនគេ មិនមែនថៅកែទេ (គឺកម្មករ)។ ថៅកែ ទោះបីបិទរោងចក្រ ១០០ ដងទៀត ក៏ថៅកែអត់ងាប់ដែរ គេមានទ្រព្យសម្បត្តិរបស់គេនៅក្រៅប្រទេស។ គេមានទ្រព្យសម្បត្តិគេ ប៉ុន្តែយើងទេដែលជាជនរងគ្រោះ។ បៀវត្សរ៍ធ្លាប់មួយខែយ៉ាងតិច ២០០ ដុល្លារ។

នាងមានផ្ទៃពោះអម្បាញ់មិញ ប្រាក់ខែប៉ុន្មាន? អត់ថែមម៉ោងបានជាង ៥០០ដុល្លារ​ ដល់ទៅថែមម៉ោងបានជាង ៦០០ដុល្លារ។ កាលដែលយើងចូលធ្វើការដំបូងបានប្រាក់ខែប៉ុន្មាន? មិនដល់ ២០០ដុល្លារទេ … ប្ដីបានប្រាក់ខែប៉ុន្មាន? ខាងសំណង់? បាន ៩០០ដុល្លារ ឬ ១០០០ ដុល្លារ។ អញ្ចឹងយើង ៥០០ដុល្លារ ប្ដី ៩០០ដុល្លារទៀត មួយខែបាន ១៤០០ដុល្លារ។ រួចអ្នកណាអ្នកកាន់លុយ? (ប្រពន្ធ) … ឱ្យលុយប្ដីប្រចាំថ្ងៃ។ ឱ្យម្ដងប៉ុន្មាន? បើថា មិនសូវពេញចិត្តឱ្យតិច ៣ម៉ឺនរៀលទៅ ថ្ងៃណាដូចនឹកស្រលាញ់ប្ដីឱ្យលុយច្រើនទៅ។ ឥឡូវហ្នឹង ត្រៀមលុយសម្រាប់ឆ្លងទន្លេនៅ? ត្រៀមហើយ ហើយលុយអម្បាញ់មិញ ឧបត្ថម្ភសម្រាប់ការឆ្លងទន្លេដែរ។ សរុបទៅ (ប្រាក់ខែ)ចេញពីរោងចក្រនេះ បើមិនថែមម៉ោង​ យើងបានជាង ៥០០ដុល្លារ ដល់ថែមម៉ោងបានជាង ៦០០ដុល្លារ។ អញ្ចឹងបានសេចក្ដីថា យើងទៅផុតពីកម្រិតអប្បបរមា ២០០ដុល្លារ។ ធ្វើមេការ បានជាប្រាក់ខែច្រើន? ជាប្រធានគ្រប់គ្រង។ បានសម្ដីណាស់តើ។ ម្ដាយថានៅក្មេងពេក មិនលើកឱ្យទេ។ រៀនសូត្រតាមទៅ បើថា គេដណ្ដឹងមិន​ឱ្យទេ គឺទាក់ទងផ្ទាល់តែម្ដង អាហ្នឹងស្រួល …។

អភិបាលខេត្តត្រូវចេញមុខ ចាត់វិធានការ ដោះស្រាយជម្លោះកម្មករនិងថៅកែ ឱ្យបានឆាប់រហ័ស

ខ្ញុំអត់មានសំណូមពរអីច្រើន ក្រៅពីឱ្យអ្នកទាំងអស់គ្នា រួមគ្នារក្សាស្ថិរភាពនយោបាយ រួមគ្នារក្សាសន្ដិភាព រួមគ្នាដើម្បីធ្វើឱ្យរោងចក្ររបស់យើង ក្លាយទៅជារោងចក្រដែលជាតំបន់សុខសាន្ត រួមចំណែកដោះស្រាយស្ថិរភាពការងាររបស់យើង។ មិនត្រូវឱ្យការលំបាកណាមួយកើតឡើង … ហើយមានការអី ត្រូវដោះស្រាយគ្នាភ្លាម កុំឱ្យបញ្ហាក្លាយទៅជាជម្លោះរ៉ាំរ៉ៃ។ ចៅហ្វាយខេត្តត្រូវនាំមុខក្នុងបញ្ហានៃការដោះស្រាយបញ្ហា កុំរង់ចាំតែមន្ទីរការងារ ឬក្រសួងការងារ។ អនុខេត្ត ចៅហ្វាយស្រុក អនុស្រុក មានច្រើនណាស់ ត្រូវមើលការខុសត្រូវទៅលើរឿងហ្នឹង កុំចាំតែសហជីព។ យើងជាអាជ្ញាធរត្រូវទទួលខុសត្រូវការពារសិទ្ធិកម្មករ ទន្ទឹមគ្នា ក៏ការពារនូវផលប្រយោជន៍របស់ម្ចាស់រោងចក្រដែលមកវិនិយោគ​ …។

(១៩) កុំយកសំណូមពរនាយករដ្ឋមន្រ្តី ធ្វើជាហេតុផលមិនព្រមបង់ប្រាក់រំលស់ឱ្យម្ចាស់បុរី

ត្រឡប់ទៅវិញ ឆ្លៀតធ្វើកិច្ចការងារខ្លះ។ ល្ងាចនេះនៅមានជំនួបរវាងនាយករដ្ឋមន្រ្តី ជាមួយនឹងក្រុមឧកញ៉ា។ ម្សិលមិញ​ ខ្ញុំក៏បាននិយាយដែរ ជូនសារមួយ ឃើញថាប្រញាប់ប្រញាល់មានការពិភាក្សា។ “ក្រដាសបិតតាមជញ្ជាំងស្អីៗ ថាត្រូវរឹបអូសផ្ទះ” ថ្ងៃនេះៗ ឃើញគេដកហូតចេញ។ ឃើញគេបង្ហោះថាដកហូតចេញ។ ប៉ុន្តែក៏សូមបញ្ជាក់ជូនត្រឡប់ថែមទៀត កុំយកហេតុផលដែលនាយករដ្ឋមន្រ្តីសំណូមពរធ្វើជាហេតុផលមិនព្រមបង់ប្រាក់រំលស់។ ម្សិលមិញ ខ្ញុំជួបយ៉ាងហោចបាន ២នាក់ដែរ។ ម្នាក់គឺបាននិយាយថា អត់មានទាល់តែសោះ អាហ្នឹងគឺបានបញ្ជាក់ថា គេមិនដែលបានធ្វើទេ។ គេតែងតែមានការអនុគ្រោះ។ ឯម្នាក់ទៀត គឺបានបញ្ជាក់ថា បានធ្វើការពន្យារពី ១០ឆ្នាំ ទៅ ១៥ឆ្នាំ, ពី ១៥ឆ្នាំ ចូលទៅដល់ ១៧-២០ឆ្នាំ។ ឥឡូវចង់ដល់ ២៥ឆ្នាំហើយ។ ប៉ុន្តែករណីខ្លះ គឺពេលដែលគេហៅទៅដោះស្រាយគឺមិនព្រមទៅតែម្ដង។ អញ្ចឹងវាមានបញ្ហាទ្វេទិស។

(២០) អ្នកធ្វើតាមការញុះញង់របស់បក្សប្រឆាំថ មិនបង់ថ្លៃរំលស់ផ្ទះ សូមឲ្យបុរីរឹបអូស

សូមបញ្ជាក់ ខ្ញុំលើកទឹកចិត្ត​ឱ្យរឹបអូស ប្រសិនបើអ្នកនោះធ្វើតាមការញុះញង់របស់ពួកប្រឆាំង។ ឱ្យរឹបអូសចុះ។ ខ្ញុំបានប្រកាសជានយោបាយតែម្ដង។ ព្រោះកាលពីពេលបោះឆ្នោត គេថា ឱ្យតែគេឈ្នះគេនឹងឱ្យលុបបំណុលចោលទាំងអស់។ អញ្ចឹងទេក៏បានបញ្ជាក់ត្រឡប់ទៅវិញ បើថាអ្នកណានិយាយអញ្ចឹងទៅរឹបអូសមុនគេតែម្ដងទៅ។ ឥឡូវអ្នកដែលទិញផ្ទះតាមបុរី បើដឹងថាអ្នកហ្នឹងជាក្រុមប្រឆាំង មិនចង់សងតាមការញុះញង់របស់មេបក្សប្រឆាំង រឹបអូសមុនគេទៅ ខ្ញុំលើកទឹកចិត្តឱ្យរឹបអូស។ កាត់ឱ្យដាច់ឫសគល់ … អ្ហែងតាមមេអ្ហែងមិនចង់ឱ្យបង់។ ប៉ុន្តែត្រូវពិនិត្យ​​ឱ្យច្បាស់ ខ្លះវាអត់មានលុយមែន។ គ្រាន់ថាឱ្យរៀបចំឥណទាឡើងវិញ។ មានផ្ទះមួយនោះ គឺគេគ្រោងរឹបអូសនៅថ្ងៃទី១៥ ខាងមុខនេះ។ ម្សិលមិញ ខ្ញុំទទួលបានរបាយការណ៍ពីបុគ្គលិក​នៅព្រឹទ្ធសភាម្នាក់ បញ្ជូនមកថាគេនឹងរឹបអូស ដោយបានបង់អស់ ៣៨ ៥០០ ដុល្លារហើយ។ ឥឡូវគេនឹងរឹបអូសនៅថ្ងៃទី១៥ ខែមិថុនានេះ ប៉ុន្តែត្រូវបានទទួលការបញ្ជាក់ត្រឡប់មកវិញថា នេះគ្រាន់តែជាដាស់តឿន។ យើងរំលឹកម្ដង ២ដង ៣ដង អញ្ចឹងទៅ។

ខ្ញុំសូមបញ្ជាក់ជាសារនយោបាយជាក់លាក់។ បើអ្នកហ្នឹងគឺជាពួកប្រឆាំងមិនព្រមបង់​ សូមលើកទឹកចិត្តឲ្យរឹបអូសបណ្ដោយទៅ … ព្រោះពួកនេះក្រុមពូកែញុះញង់។ ឲ្យតែពូកែញុះញង់រឹបអូសវាទៅ កុំទុកអី។ និយាយអញ្ចឹងថា លោក ហ៊ុន សែន ប្រកាន់ រើសអើង។ មិនមែនរើសអើងទេ។ លោកឯងដាក់ចេញនយោបាយខូច។ បើសិនជាថៅកែម្ចាស់បុរីដួលរលំ សេដ្ឋកិច្ចរបស់យើងក៏ដួលរលំដូចគ្នា។ អញ្ចឹងទេ ឧទាហរណ៍ប្រាក់ចំណូលពីដើមធ្លាប់មាន ៥០០ ដុល្លារ បង់ ៥០០/ខែ តែឥឡូវប្រាក់ចំណូលរបស់យើងតិចជាង យើងគ្រាន់តែកាត់បន្ថយថា កាលពីមុន ៥០០ ដុល្លារ/ខែ ត្រូវបង់២០ខែ ឥឡូវយើងសុំព្យាររៀបចំទៅសម្រាប់ ២៥ ខែ តែបង់មួយខែតែ ៣០០ ដុល្លារ ដោយសារតែប្រាក់ចំណូលយើងធ្លាក់ចុះ។ អញ្ចឹងធ្វើយ៉ាងនេះ ឈ្នះឈ្នះទាំងអស់គ្នា។ ថៅកែក៏មិនខាត យើងក៏ដកដង្ហើមបាន ក្នុងពេលដែលចំណូលធ្លាក់ចុះដោយសារជំងឺកូវីដ-១៩ និងភាពមិនច្បាស់​លាស់នៃសេដ្ឋកិច្ចសកលបណ្ដាលពីសង្រ្គាមនិងទណ្ឌកម្ម ដែលធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា។

កម្មករ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ នឹងបានឈប់ ៣ ថ្ងៃ ដើម្បីទៅបោះឆ្នោត

អញ្ចឹងសូមបន្តរួមគ្នាធ្វើដំណើរឆ្ពោះទៅមុខ ដើម្បីបង្កើតអនាគតសម្រាប់ប្រទេសរបស់យើង។ ថ្ងៃ ២៣ ខាងមុខនេះ រាជរដ្ឋាភិបាលអនុញ្ញាតឲ្យកម្មករ/ការិនី មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ(ឈប់សម្រាកដើម្បីទៅបោះឆ្នោត)។ កងកម្លាំងប្រដាប់អាវុធ ទោះបីថាឲ្យសម្រាកក៏គាត់គ្មានពេលសម្រាកទេ។ គាត់ធ្វើការរាល់ថ្ងៃ។ យើងសប្បាយរីករាយ ក៏ប៉ុន្តែគាត់នៅយាមយើងឲ្យយើងសប្បាយនេះ​​។ រាជរដ្ឋាភិបាលអនុញ្ញាតឲ្យកម្មករ និយោជិត ក៏ដូចជាមន្រ្តីរាជការបានឈប់សម្រាក ៣ ថ្ងៃ ដោយមានប្រាក់បៀវត្ស គឺសម្រាកនៅថ្ងៃទី២២ បោះឆ្នោតថ្ងៃទី២៣ និងថ្ងៃ២៤។ សម្រាប់កម្មករ/ការិនីដែលធ្វើការតាមរោងចក្រ/សហគ្រាស ធ្វើការថ្ងៃសៅរ៍និងថ្ងៃចន្ទ គាត់បានសម្រាក២ថ្ងៃ តែមន្រ្តីរាជការគាត់បានសម្រាកតែមួយថ្ងៃទេ ព្រោះថ្ងៃសៅរ៍ អាទិត្យ គាត់សម្រាកស្រាប់ ដើម្បីឲ្យក្មួយៗមានលទ្ធភាពទៅបោះឆ្នោត ហើយមានប្រាក់បៀវត្ស។ អញ្ចឹងឲ្យក្មួយៗសម្រាក ៣ ថ្ងៃ តែជាក់ស្ដែងបានតែ ២ ថ្ងៃទេ តែ ២ ថ្ងៃនោះមានប្រាក់បៀវត្ស។ ថ្ងៃ២២ ធ្វើដំណើរ ថ្ងៃ២៣ បោះឆ្នោត និងថ្ងៃ២៤ ត្រឡប់មកវិញ។ ក៏ជាថ្ងៃសម្រាករបស់យើង។ បើអ្នកណាមានទីតាំងបោះឆ្នោតនៅនឹងកន្លែងហ្នឹង បានដៃដេកយ៉ាងស្រួល។ ព្រលឹមឡើមភ្ញាក់ទៅបោះឆ្នោត បោះហើយមកដេកទៀត។ តែហាមផឹកស្រាថ្ងៃស្ងប់ស្ងាត់ និងថ្ងៃបោះឆ្នោតហ្នឹង។ បន្តិចទៀតចេញសារាចរហើយ ហាមលក់ស្រា រហូតទៅដល់ពេលណាអីពេលណា ពេលនោះកុំស្រវឹង ចាំស្រវឹងក្រោយបោះឆ្នោត បើមិនអញ្ចឹងប្រកាប់ប្រចាក់គ្នានៅពេលបោះឆ្នោតនោះហើយ។

ក្នុងនេះធ្វើដំណើរតាមរថយន្តមានរយៈពេល ១៤នាទី។ ១៤នាទីមែន។ ពួកហ្នឹងបើកសាកឬ? មកមិញ ១៤នាទី។ ចម្ងាយ ១៤ គ.ម ទៅផ្ទះខ្ញុំ។ ទម្លាក់ location ទៅ នៅជាប់គ្នា។ មានក្មួយណាភ្ជាប់ Telegram ជាមួយនឹងពូ យើងសាកបាញ់ Location បើមិននៅជិតគ្នា។ អ្នកភូមិជាមួយគ្នាសោះ ហើយនៅជាមួយគ្នាតាំងពីកាល​ណានោះ តាំងពីកាលអើយកាលនោះណា តាំងពីមីនាងនៅក្រមុំនោះ។ (សួរកម្មការិនីមានផ្ទៃពោះ) យប់មិញសំ​ណាង​ដែរបានចៅ ៧ នាក់ មកដេកជាមួយ … គេឆ្ងល់ទៀតហើយ ថាយប់មិញអត់ឃើញប្រពន្ធលោក ហ៊ុន សែន ប្រហែលជាស្លាប់ទេដឹង។ តែមិនស្រួលវាផូសទៀត។ ហ្នឹងវាឆ្លៀតបំផូសបានរហូតហ្នឹង ព្រោះអវត្តមានប្រពន្ធរបស់ខ្ញុំមិនដឹងទៅណា? ធុរៈផ្ទាល់ខ្លួន វាមានការចាំបាច់ដើម្បីអវត្តមាន។ បានទូលទៅហ្លួងម៉ែដែរ អំពីអ្វីដែលគាត់ត្រូវអវត្តមាននោះ។ ប៉ុន្តែពួកប្រឆាំងច្បាស់ជាថា ប្រពន្ធលោក ហ៊ុន សែន ឈឺធ្ងន់ណាស់ ឬក៏ស្លាប់បាត់ផង តែលាក់។ កាលប៉ុន្មានឆ្នាំមុននោះ គេថា លោក ហ៊ុន សែន ស្លាប់បាត់ហើយ មនុស្សដែលចេញមកនិយាយគឺមនុស្សសិប្បនិម្មិតទេតើ គេឲ្យដើរតួនិយាយសម្លេងអីដូច ហ៊ុន សែន។ នាងអីមួយនៅស្រុកបារាំងនោះដែរ។ ឥឡូវនេះបាត់នាងនោះទៅ ព្រោះបោកគេធុនអញ្ចឹងៗ វាយ៉ាប់ណាស់។

ថ្ងៃនេះ ក្រៅពីនំប៉័ង ទឹកក្រូច ទឹកសុទ្ធ ដែលក្មួយៗមានមកហើយនេះ បាននាំមកនូវថវិកាកំដរដៃ ២ ម៉ឺនរៀលក្នុងម្នាក់ៗ។ ឯចំពោះកម្មការិនីមានផ្ទៃពោះ ៤៧៦ នាក់ ក្នុងម្នាក់ៗថវិកា ២០០ ដុល្លារ ថែមទៀត។ ហើយអាមួយនេះបាន ១ ២០០ ដុល្លារហើយ មិញមួយបាច់ ហោប៉ៅដាក់ឲ្យជាប់ អា ១ ០០០ ហ្នឹង។ ថ្ងៃមុននៅកំពង់ស្ពឺ ដកឲ្យដែរ សម្ភាសន៍នៅកំពង់ស្ពឺ។ តែស្ដាយអ្នកសម្ភាសន៍នៅកំពង់សោមនោះ អត់មានបានឲ្យលុយគ្នាសោះ ស្ដាយអើយស្ដាយ ហៅមកសម្ភាសន៍យ៉ាងល្អទៀត។ ឯខាងនេះក៏សម្ភាសន៍ល្អដែរ ឲ្យតែហៅមកសម្ភាសន៍គឺត្រូវជំពាក់អញ្ចឹង។ ហើយដល់ពេល ក្មួយៗឆ្លងទន្លេនឹងទទួលបានបន្ថែមទៀត។ ហើយឆ្លងទន្លេរួច កូនហ្នឹងត្រូវបានទទួលបន្ថែមរហូត ១០ ដង ដល់កូនអាយុ ២ ឆ្នាំ យើងអនុវត្តនូវវិធានការនេះ។ ហើយជូនក្រុមគ្រូពេទ្យប្រចាំការក្នុងអង្គពិធី ៣ លានរៀល និងក្រុមតន្រ្តីសម័យ ៥ លានរៀល។

ធ្លាប់មកឃុំសៀមរាប កណ្ដាលស្ទឹង ដើម្បីជួយច្រូតស្រូវក្នុងនាមជារដ្ឋមន្រ្តីការបទេស

ក្មួយៗខ្លះដូចជាមកពីតាកែវមិនដឹងទេ ឯក្មួយៗនៅកណ្ដាលស្ទឹងក៏មិនដឹងដែរ កន្លែងនេះតំបន់នេះ កន្លែងពូមកច្រូតស្រូវក្នុងឆ្នាំ១៩៨២។ ពេលនោះជាឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងការបរទេស ដឹកនាំកម្លាំងមកចុះជួយច្រូតស្រូវប្រជាជននៅឃុំសៀមរាប ស្រុកកណ្ដាលស្ទឹងរបស់យើងនេះ។ ក្នុងពេលដែលចុះនោះ គឺប៉ុន្មានថ្ងៃជាប់គ្នានោះ តែមានថ្ងៃមួយបងប្អូនខ្មែរសមាគម អាស្កូដេកា ពីប្រទេសបារាំង មានទាំងវេជ្ជបណ្ឌិត គឹម វៀន ជាឪពុកមារបស់ខ្ញុំមកដែរ។ ស្កាដាវី ក៏មកច្រូតស្រូវនៅហ្នឹង។ យើងមិនមានរោងចក្រអញ្ចឹងឯណា ហើយផ្លូវរបស់យើងគឺសុទ្ធតែផ្លូវលំទេ។ ឥឡូវយើងមានផ្លូវចាក់កៅស៊ូដល់ៗកន្លែង ផ្លូវបេតុង(ក៏មាន) អគ្គិសនីមានគ្រប់ផ្ទះ។ ស្ថានភាពបែបនេះហើយ វាចេះនិយាយទៅរួចណាថា ដឹកនាំយូរៗទៅ ក្រទៅៗ។ បើនិយាយថាក្រទៅ មានវាមកហ្នឹងពិតមែនហើយ។ ប៉ុន្តែក្រអីលើសឆ្នាំ១៩៧៩ រកតែបាយស៊ីមិនបានផង តែពួកវានិយាយតែអញ្ចឹង។ ខ្ញុំមិនហៅស្អីទេ ខ្ញុំហៅពួកវាអញ្ចឹងតែម្ដង ព្រោះវាអាក្រក់ពេក។

ប៉ុន្តែ ឆៃ ស៊ីណារិទ្ធ កុំភ្លេចបញ្ជាទៅនគរបាលក្រុងឲ្យការពារ ស ឡុងដេត។ ប្រយ័ត្នលឺសូរសម្លេងហ្នឹង អាណាទៅបាញ់ ស ឡុងដេត ពីរបីគ្រាប់ ងាប់បាត់ទៅ នរណាទៅវាយ ៥ ព្រនង់ទៅ រឿងមកដល់ឯងនិយាយទៀត។ តែ ស ឡុងដេត ត្រូវចាំ ត្រូវឈប់មួលបង្កាច់។ បើអ្ហែងមិនឈប់ទេ គឺមានរឿងជាមួយគ្នា។ ប្រយ័ត្នអញចាប់ភស្តុតាងបាន។ ភស្ដុតាងមានហើយ តែអញមិនចង់បញ្ចេញ។ ចាត់ទុកថា អ្ហែងបញ្ចេញមតិទៅចុះ ដើម្បីផលចំ​ណេញរបស់អ្ហែង ដែលអ្ហែងមួលបង្កាច់តែប៉ុណ្ណឹង។ អ្ហែងនៅក្មេងណាស់ សមនឹងអញហៅអា ប៉ុន្តែអាក្បត់ជាតិ ៣ ជំនាន់នោះអាយុច្រើនជាង ក៏យើងហៅអាដែរ ព្រោះវាក្បត់ជាតិ។ វាមិនដែលទៅហៅ ឯកឧត្ដម ក្បត់ជាតិ ឯ​ណា? តែគេហៅ គេហៅអាក្បត់ជាតិហើយ កុំឆ្ងល់ពេក ព្រោះវាជាក្រឹត្យក្រម។ ប៉ុណ្ណឹងទៅចុះ អរគុណហើយដែលបានមកជួបជុំគ្នានៅថ្ងៃនេះ​។ ហើយតាមរយៈក្មួយៗ ចៅៗ កូនៗទាំងឡាយ អនុញ្ញាតឲ្យខ្ញុំសូមផ្ដាំផ្ញើសួរសុខទុក្ខដល់ជីដូនជីតា ឪពុកម្ដាយ និងក្រុមគ្រួសារ ដែលមិនបានមក ផ្ដាំផ្ញើជូនពួកគាត់ផង ដែលពួកគាត់បានរួមចំណែកខិតខំជាមួយតា ក្នុងរយៈពេលកន្លងទៅ ដែលធ្វើឲ្យប្រទេសរបស់យើងឆ្លងកាត់មកកាន់ដំណាក់កាលមួយថ្មី។ ហើយជាមួយនឹងការអបអរសាទរជោគជ័យទាំងឡាយ ដែលយើងទទួលបានក្នុងរយៈពេលកន្លងទៅ ជាមួយនឹងការជួបជុំថ្ងៃនេះ ខ្ញុំសូមជូនពរអ្នកទាំងអស់ដែលបានចូលរួម សូមជួបប្រទះតែនឹងសេចក្ដីសុខ សេចក្ដីចម្រើន ជាមួយនឹងពុទ្ធពរ និងពរទាំង ៥ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

**********

Selected Comments Samdech Techo Hun Sen,
Conversation with workers in Kandal Stoeung District, Kandal Province
[Unofficial Translation]
————

CNV:

(1) There will be a video on the case of a political party cheating the Khmer people and the French authorities

[…] Last night I had to deal with a special case. The (Cambodian) Ambassador in France contacted […] I called Ouch Borith, the Secretary of State, immediately. Borith answered and contacted the ambassador in France to free a Cambodian citizen who was cheated by a political party there. We have some documents and will be out in public soon because they are making a video announcing the dishonesty of the people involved and they even cheated the French authorities […]

(2) Leadership – must check on implementation and monitoring

HE Ith Sam Heng clarified many points that we had before the meeting and after the meeting. The leadership has to monitor the implementation to see how far/much has been done, including checking on the cost of water, electricity, house rent, etc., which all relevant authorities must monitor. In addition, the Royal Government needs to attract more investments for the development of our country to tackling efforts to maintain jobs for existing workers, and also for the unemployed youth by setting up companies, factories, and enterprises that bring benefits to their people […]

(3) Garment exports reached USD 13 billion, minimum wage reached 200 USD

[…] In 1997, we had over 60 factories with a salary of only US$ 40/month. The volume of exports is just over USD 200 million. Now the volume of exports in just the garment sector has reached more than USD 13 billion […] and the lowest salary is US$ 200 […] which people cashed twice in one month. Previously, we cashed only once/month […]

(4) Covid 19, increase your salary every year

Through the success of keeping Covid-19 under control, we reopened the factory. When the factory lines were suspended, the Royal Government has taken the responsibility – with the factory owners – to supply the workers (who lost their jobs due to the factory suspension US$ 70/month. The Royal Government provides US$ 40 and the employers covered another US$ 30. Once the factories reopened, you get the previous benefits back and with the increase in wages every year, while the armed forces and civil servants did not have any increase on their salaries in 2021 and 2022 until 2023. Even though the increase is small, you still get the increase […]

(5) Prevent inflation and maintain purchasing power

In addition, the Royal Government is taking other necessary measures to protect the purchasing power of our people in general and in particular to workers. We try to curb inflation and to curb commodity prices. For example, while pork costs 15,000 riel per kilo, and suddenly it rises to 30,000 riel per kilo, our purchasing power decreases. We have worked hard to meet this need, striving to boost production, control the market, control the exchange rate to ensure that our people do not suffer too much with the ongoing inflation around the world […]

(6) Increase investment, both domestic and foreign, create more jobs

The government is calling for investment both at home and ‘from abroad to create goods for export, but the goal is to address employment among the people. Some of them have children who have reached working age and are not yet employed. Some of them have younger brother/sisters who are not yet employed. More investment is needed. We need more investments, we need to build good ports, airports, electricity supply, enough water to attract investors, because this is the so-called competitive era. We have a good investment environment and let us provide them with some legal relaxation […]

(7) No increase in the price of electricity, while nationwide, about 97% to 99% of villages have access to electricity

Although other countries in the region have raised electricity prices, Cambodia has not. If we raise the price, it will immediately affect the industry, tourism, other services, especially all consumers. Since you were born in this era, you do not experience burning torch or kerosene lamps for light. At the very least you have a battery pack, but in general, you have some kinds of access to electricity. About 97% or 99% of villages across the country have access to electricity. We do not raise the price of electricity, although it is a bit difficult for the electricity companies who does not have enough money to invest in the distribution network, but we work harder because when the price of electricity starts going up, everything else do too […]

(8) The Ministry of Commerce coordinates with the private sector not to increase oil prices

We also take control of the market economy, but the Ministry of Commerce has worked with the private sector on the retail oil sector so that oil prices do not rise too much. How much did oil go up today? (…) compared to New Year’s Day, the price of fuel fell lower. During the Khmer New Year, we wished the price of fuel to go down a bit, but it did not. People still, however, travel during the Angkor Sankranta and everywhere. Now today’s oil is at 74.99, or we say USD 75 per barrel. Compared to the Khmer New Year it was about US$ 84 to US$ 85 per barrel […]

(9) Successful 32nd SEA Games and 12th ASEAN Para Games are the achievements of the whole Cambodian nation

I would like to take the forum to send all the achievements of the 32nd SEA Games and the 12th ASEAN Para Games to the people of Cambodia. This is the work of the whole Khmer nation. It is true that Hun Sen is the key leader who may have the highest power, but Hun Sen alone could not have made it. The steering committee, chaired by Samdech Pichey Sena Tea Banh, and his team consisting of the Minister of Tourism, the Minister of Education and other stakeholders – has been an effective mechanism. Thousands of young people joined the spectacle. In the SEA Games chapter, there were about 7,000 volunteers, and last night we saw only more than 2,000 young people marching. They are kept for the purpose of facilitating the need of the disabled. The SEA Games in Cambodia has become a historical reputation that leaves the next generation to benefit from the fact that my ancestors did the SEA Games and the ASEAN Para Games free of participation and media charges […]

(10) Regarding Sar Longdet’s meeting with commune/Sangkat council on the order of 3-generations traitor

[…] The SEA Games in Cambodia has become a historical reputation that leaves the next generation to benefit from the fact that their ancestors hosted the SEA Games and the ASEAN Para Games free of charge (for participants and the media). Please tell Sar Longdet in Phnom Penh […] (who) criticized the Royal Government for “waiving the participation and media coverage fees (from the hosting)” […] even if you have the immunity, I will not let you go […] this matter is inspired by his master. Do not forget (that you have) a strong relationship with the three-generations traitor […] Hun Sen does not tolerate anyone who has a relationship with the three-generations traitor. Whoever broke away from the three-generations traitors, Hun Sen forgave them all […]

(11) Money can all be spent, reputation will stay on for our children

It was the beginning of Hun Sen’s strategy for ASEAN unity. Until now, the media has said that for the upcoming SEA Games and ASEAN Para Games, people should follow the example of Cambodia, because there is no fee for media advertising. We have provided financial cover to raise and care for both disabled and disabled athletes who come to compete in Cambodia. Athletes from all over the world come to stay in the sports village, the size of a five-star hotel […] as I said it, money can all be spent. The reputation does not go to waste. It stays on for many generations to come. Now, even CNN and the New York Times broadcast the SEA Games from Cambodia […] while before, we rented CNN for just a few seconds (to advertise some tourist destination). Each spot is very expensive, but when we hosted (SEA Games) big channels in the region and in the United States […] broadcast. They made stories about Bou Samnang who did not win a medal but won a heart, not only the heart of 17 million Cambodians, but the heart of the whole world […]

(12) Aan affair with the traitor (will be held punishable)

Anyone who has an affair with the traitor (will be held punishable) […] it not a threat, but this is a legal matter […] I am asking the police to protect him (Sar Longdet), lest if a third hand hit him and break his head, it would cause trouble to us […] I also urge Sar Longdet to take care of himself. I am no worried about the CPP members, because I am in power, and we have nothing to gain from anyone’s death […] it is the dignity of the Royal Government to control security. But I am worried about the third hand. The one who races with Sar Longdet for the post of city councilor […]

As in the case of the late Kem Ley. Who benefits from Kem Ley’s death? Kem Ley’s brother have come to stay with the CPP. During the 100-day festival, the family owed US$ 10,000. The stupa is not done because “the black monk” collected money and took it away. They have not built a stupa […] the Royal Government and the People’s Party lost all credits because they said we were the killers […] Now Kem Ley’s 100 Nights youth come to join the People’s Party […] they do not believe in the deceptions of the corrupt […] when Pen Sovann died, they took the corpse of Pen Sovann from Takeo to Phnom Penh. As Pen Sovann’s son spoke out with Vietnamese accent, they all ran away from Pen Sovann’s corpse. Pen Sovann becomes a desolate corpse to this day […]

(13) There are currently 1,326 garment factories … Kandal ranks third after Phnom Penh and Kampong Speu

Nationwide, there are 1,326 garment factories. Kandal is the province with the third largest factory. The first is Phnom Penh, the second is Kampong Speu, and the third is Kandal province. Kampong Speu land is wide and they have National Road No. 4, National Road No. 3 and some other roads with many intersections there. It is easy to set up a factory. They have more products. They have cane sugar. Soon there will be another cement factory. The production capacity of the cement plant can be 1 million tons or 2 million tons per project. We do not just farm and become rich. We have to do many things, including the industrial sector […]

(14) Do not use the request of the Prime Minister as a reason not to pay the installment to the owners of the satellite cities

There is still a meeting between the Prime Minister and the Okhna this evening. Yesterday, I said in a message that there was a rush of discussion. A “notice to vacate,” has been ordered to remove. I saw some posting saying that they have removed the eviction notices. However, please do not use the reason given by the Prime Minister (to reschedule arrangement for payment) for refusing to pay the installment. Yesterday I met at least two satellite cities owners. One said (there has not been such eviction) at all, confirming that he never did. They are always resort to favor treatment. Another stated that they have extended from 10 to 15 years, from 15 to 17-20 years. Now it has been 25 years. But in some cases, when they are called to come in and solve the problem, they refuse to come. There seems to be a two-way problem here […]

(15) Those who follow the incitement of the opposition party not to pay the mortgage, the satellite cities owners may go ahead with confiscation

Let me confirm. I encourage confiscation if s/he – the tenants – follows the incitement of the opposition. They may confiscate them. I am declaring it as a political decision. In the previous electoral campaign, they said that as long as they win, they will cancel all debts. On this note, let me confirm that if anyone says so, (you may just) go and confiscate them first. Now, if those who buy houses in the satellite cities are known to belong to the opposition group, and do not want to pay for the house at the incitement of the opposition leader, I encourage the satellite cities owners to confiscate from them first […] let us cut to the roots […] however, we need to check as some truly had no money […]./.

អត្ថបទទាក់ទង