Grand News Asia Close

កម្ពុជាជាជនរងគ្រោះនៃការបង្កហេតុរបស់ទាហានថៃបាញ់មុន ក្នុងមហិច្ឆតាឈ្លានពានបូរណភាពទឹកដីរបស់កម្ពុជា

ដោយ៖ សុវណ្ណា ពិទូ ​​ | ថ្ងៃសុក្រ ទី២៥ ខែកក្កដា ឆ្នាំ២០២៥ ព័ត៌មានជាតិ 533
កម្ពុជាជាជនរងគ្រោះនៃការបង្កហេតុរបស់ទាហានថៃបាញ់មុន ក្នុងមហិច្ឆតាឈ្លានពានបូរណភាពទឹកដីរបស់កម្ពុជា កម្ពុជាជាជនរងគ្រោះនៃការបង្កហេតុរបស់ទាហានថៃបាញ់មុន ក្នុងមហិច្ឆតាឈ្លានពានបូរណភាពទឹកដីរបស់កម្ពុជា

# ថៃបាញ់មុនមកលើកម្ពុជា -រូបភាពប្រជាពលរដ្ឋកម្ពុជាភៀសខ្លួនទីកន្លែងសុវត្ថិភាពគេចចេញពីគ្រាប់ផ្លោងរបស់ទាហានឈ្លានពានថៃ បន្ទាប់ពីពួកទាហានថៃ( ចោរសៀម) បានបាញ់មុនមកលើទីតាំងឈរជើងរបស់កងទ័ពកម្ពុជាកាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅតំបន់ប្រាសាទតាមាន់ធំ និងទានហានឈ្លានពានថៃបានពង្រីកការបាញ់ផ្លោងដោយអាវុធធុនធ្ងន់នៅតំបន់ជាច្រើនទៀតតាមព្រំដែនមកលើទឹកដីកម្ពុជា និងមកលើភូមិអ្នកស្រុកជាជនស៊ីវិល។

យើងសូមថ្កោលទោសនូវអំពើឈ្លានពានទាំងកម្រោលរបស់យោធាថៃមកលើកម្ពុជា។កម្ពុជាចង់បានសន្តិភាព ប៉ុន្តែយើងក៏អនុវត្តនូវសិទ្ធិតបត ដើម្បីការពារខ្លួន និងការពារអធិបតេយ្យភាព បូរណភាពទឹកដីឱ្យបានគង់វង្ស ប្រឆាំងនឹងការរំលោភ ទន្រ្ទានឈ្លានពានរបស់ថៃផងដែរ។