Grand News Asia Close

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យប្រធានក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន ចូលជួបសម្តែងការគួរសម

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី៧ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានជាតិ 417
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យប្រធានក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន ចូលជួបសម្តែងការគួរសម សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យប្រធានក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន ចូលជួបសម្តែងការគួរសម

 

នៅវិមានសន្តិភាព នារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ លោក ទូ ហ្វី(DU Fei)ប្រធានក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន ចូលជួបសម្តែងការគួរសម។
ក្នុងជំនួបនោះ លោកទូហ្វី បានគោរពថ្លែងអំណរគុណសម្ដេចតេជោនាយករដ្ឋមន្ត្រីដែលបានផ្ដល់កិត្តិយសជាគណៈអធិបតី បើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញទៅក្រុងបាវិត និងអនុញ្ញាតឱ្យក្រុមហ៊ុនចុះហត្ថលេខា ក្របខ័ណ្ឌផ្លូវល្បឿនលឿន ភ្នំពេញទៅសៀមរាប , និងសៀមរាបទៅប៉ោយប៉ែត។
ឆ្លៀតក្នុងឱកាសនោះ លោក ទូហ្វី បានគោរពប្ដេជ្ញាចិត្ត ថាក្រុមហ៊ុននឹងជំរុញការ សាងសង់ផ្លូវល្បឿនលឿន ភ្នំពេញបាវិតឲ្យបាន លឿន តាមដែលអាចធ្វើទៅបាន និងបញ្ជូនក្រុមអ្នកបច្ចេកទេស មកធ្វើការសិក្សា ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប និងសៀមរាប-ប៉ោយប៉ែត នៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែង ការរីករាយជាមួយនឹងវត្តមានរបស់ក្រុមហ៊ុន នៅព្រះរាជាណាចក្រកម្ពុជា ដែលមានរយៈពេលជាង ២០ឆ្នាំមកហើយ ហើយបានចូលរួមចំណែកក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ បានយ៉ាងច្រើនជាពិសេសថ្មីៗនេះ ការសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញក្រុងព្រះសីហនុ បានយ៉ាងជោគជ័យ។
សម្ដេចតេជោ បានលើកទឹកចិត្តឲ្យក្រុមហ៊ុនជំរុញការសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញបាវិត និងធ្វើការសិក្សាផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប , សៀមរាប- ប៉ោយប៉ែត ឱ្យបានលឿន ដើម្បីបម្រើឲ្យសេដ្ឋកិច្ចសង្គមកម្ពុជា៕

អត្ថបទទាក់ទង