Grand News Asia Close

មេធំ Facebook គំរាមដកមាតិការព័ត៌មានចេញពីរដ្ឋកាលីហ្វ័រញ៉ា ជុំវិញការបង្ខំឱ្យបង់ប្រាក់

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសុក្រ ទី២ ខែមិថុនា ឆ្នាំ២០២៣ បច្ចេកវិទ្យា ព័ត៌មានអន្តរជាតិ 342
មេធំ Facebook គំរាមដកមាតិការព័ត៌មានចេញពីរដ្ឋកាលីហ្វ័រញ៉ា ជុំវិញការបង្ខំឱ្យបង់ប្រាក់ មេធំ Facebook គំរាមដកមាតិការព័ត៌មានចេញពីរដ្ឋកាលីហ្វ័រញ៉ា ជុំវិញការបង្ខំឱ្យបង់ប្រាក់

 

(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Meta Platforms ដែលជាមេធំរបស់ Facebook បានគំរាមថានឹងលុបមាតិកាព័ត៌មាន (News) នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ប្រសិនបើរដ្ឋាភិបាលរដ្ឋនោះអនុម័តច្បាប់បង្ខំឱ្យ Facebook បង់ប្រាក់ឱ្យទៅអ្នកផ្សព្វផ្សាយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣។

រដ្ឋកាលីហ្វ័រញ៉ាគ្រោងចេញច្បាប់ស្តីពីការគាំពារអ្នកផ្សព្វផ្សាយ ឬអ្នកបង្ហោះព័ត៌មានដែលទាមទាឱ្យ «Platform Online» បង់ប្រាក់«ថ្លៃប្រើប្រាស់ព័ត៌មាន»ដល់អ្នកផ្តល់ព័ត៌មាន ក្នុងគោលបំណងលើកស្ទួយវិស័យព័ត៌មានក្នុងស្រុកអាចរកចំណូលបានខ្លះ ខណៈដែល Platform Online រកចំណូលបានច្រើនពីផ្នែកនេះតែឯង។

យ៉ាងណាជុំវិញសំណើរនេះខាងមេធំ Facebook មិនយល់ព្រមក្នុងការបង់ប្រាក់ទៅឱ្យអ្នកផ្សព្វផ្សាយនោះទេ បើតាមរយៈការបង្ហោះនៅលើ Twitter ពីសំណាក់ អ្នកនាំពាក្យក្រុមហ៊ុន Meta លោក Andy Stone បានហៅរចនាសម្ព័ន្ធនៃការទូទាត់ប្រាក់នេះថាជា «Slush Fund» ដែលជាវិធីខុសច្បាប់ និងជាប្រាក់ពុករលួយ។ បើតាមការលើកឡើងរបស់លោកនៅក្នុងសេចក្តីថ្លែងការណ៍នោះហាក់បង្ហាញថាវាជានយោបាយ ដើម្បីរកផលប្រយោជន៍ដល់«ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្រៅផ្លូវការធំៗ ដោយកំបាំងមុខក្រោមការជួយអ្នកផ្សព្វផ្សាយក្នុងរដ្ឋកាលីហ្វ័រញ៉ា»។

គួរជម្រាបដែរថា ក្នុងករណីនេះលោក Andy Stone អ្នកនាំពាក្យរបស់ Meta ធ្លាប់បានបញ្ជាក់ម្តងរួចទៅហើយថាកាលពីចុងឆ្នាំ២០២២កន្លងទៅ ថា Meta នឹងដកមាតិកាព័ត៌មានចេញពីរដ្ឋទាំងអស់របស់សហរដ្ឋអាមេរិក ប្រសិនបើសភាអាមេរិកអនុម័តច្បាប់ដែលស្រដៀងនឹងសេចក្តីព្រាងច្បាប់ដែលស្នើដោយរដ្ឋកាលីហ្វ័រញ៉ា៕ ដោយ  Fresh News

អត្ថបទទាក់ទង