Grand News Asia Close

⚠️ ប្រយ័ត្ន! គ្រោះថ្នាក់ដែលមើលមិនឃើញនៅពេលប្រើ Free Wi-Fi សាធារណៈ

ដោយ៖ Morm Sokun ​​ | 1 ម៉ោងមុន បច្ចេកវិទ្យា ព័ត៌មានជាតិ 1020
⚠️ ប្រយ័ត្ន! គ្រោះថ្នាក់ដែលមើលមិនឃើញនៅពេលប្រើ Free Wi-Fi សាធារណៈ ⚠️ ប្រយ័ត្ន! គ្រោះថ្នាក់ដែលមើលមិនឃើញនៅពេលប្រើ Free Wi-Fi សាធារណៈ

 

ពេលទៅហាងកាហ្វេ ព្រលានយន្តហោះ ឬសណ្ឋាគារ អ្នកណាៗក៏ចូលចិត្តភ្ជាប់ Free Wi-Fi ដែរ ប៉ុន្តែតើអ្នកដឹងទេថា Hacker ក៏ចូលចិត្តបណ្តាញ Wi-Fi ទាំងនោះដូចគ្នា? ការប្រើ Free Wi-Fi ដោយគ្មានការប្រុងប្រយ័ត្ន អាចធ្វើឱ្យអ្នកលេចធ្លាយលេខសម្ងាត់ លេខគណនីធនាគារ និងទិន្នន័យផ្ទាល់ខ្លួនបានយ៉ាងងាយ!

ចំនុចសាមញ្ញៗដើម្បីសុវត្ថិភាព៖

១. ប្រើប្រាស់ VPN៖ បើក VPN រាល់ពេលភ្ជាប់ Wi-Fi សាធារណៈ ដើម្បីការពារ/Encrypt ទិន្នន័យរបស់អ្នក។

២. ចៀសវាងការវាយបញ្ចូលព័ត៌មានសំខាន់៖ កុំចូលប្រើ App ធនាគារ ឬទិញទំនិញអនឡាញ (វាយលេខកាត) ពេលប្រើ Free Wi-Fi។

៣. បិទ Auto-Connect៖ កុំទុកឱ្យទូរស័ព្ទភ្ជាប់ Wi-Fi ដោយស្វ័យប្រវត្តិ។

៤. ពិនិត្យ HTTPS៖ ប្រើតែគេហទំព័រណាដែលមានសញ្ញារូបសោរ (https://) ប៉ុណ្ណោះ។

💡 ការរំលឹក៖ បើចាំបាច់ត្រូវធ្វើប្រតិបត្តិការធនាគារ គួរប្រើប្រាស់ 4G/5G ផ្ទាល់ខ្លួន គឺមានសុវត្ថិភាពជាង!

ចូលរួម Share ព័ត៌មាននេះទៅកាន់មិត្តភក្តិរបស់អ្នក ដើម្បីការពារទិន្នន័យទាំងអស់គ្នា!

#PublicWiFiSafety #CyberSecurityKhmer #OnlineSafetyTips #DigitalHygiene #សវត្ថិភាពបច្ចេកវិទ្យា #បរយ័ត្នFreeWiFi

@OUPNarith

អត្ថបទទាក់ទង