ឯកសាររបស់អ្នកនឹងអាចបាត់បង់ទាំងស្រុង
ជាទូទៅអ្នកប្រើប្រាស់កុំព្យូទ័រភាគច្រើននៅកម្ពុជា តែងតែមានទំលាប់ក្នុងការប្រើប្រាស់កម្មវិធីកុំព្យូទ័រដែលមានមិនអាជ្ញាប័ណ្ណ ឬយើងតែហៅថា Crack ឬ Patch ជាដើម។ មូលហេតុចំបងគឺដោយសារតែក្រុមហ៊ុន ឬអ្នកប្រើប្រាស់ភាគច្រើនមិនមានថវិការគ្រប់គ្រាន់ក្នុងការទិញអាជ្ញាប័ណ្ណកម្មវិធីទាំងនោះ ឬមិនមានការយល់ដឹងអំពីហានិភ័យនៃការប្រើប្រាស់កម្មវិធីទាំងនោះ។
កាលពី៥ឆ្នាំមុន ការប្រើប្រាស់កម្មវិធី Crack គឺភាគច្រើនមិនមានជួបបញ្ហាធំដុំនោះទេ ក៏ប៉ុន្តែនាពេលបច្ចុប្បន្ននេះ គឺវាក្លាយទៅជាបញ្ហាប្រឈមមួយដ៏ធំសម្រាប់ក្រុមហ៊ុន និងអ្នកប្រើប្រាស់។
១. តើកុំព្យូទ័រមួយណានាពេលបច្ចុប្បន្ននេះ មិនមានភ្ជាប់ទៅអ៊ិនធឺណិត?
២. តើមានក្រុមហ៊ុនមួយណាដែលមិនប្រើប្រាស់អ៊ិនធឺណិត ឬបច្ចេកវិទ្យាព័ត៌មានដើម្បីសម្រួលដល់ការងារធុរកិច្ចរបស់ខ្លួន?
នៅពេលដែលអ្នកចុចទៅលើ Crack file, អ្នកវាយប្រហារ (អ្នកដែលបង្កើត crack) នឹងមានលទ្ធភាពក្នុងការគ្រប់គ្រងកុំព្យូទ័ររបស់អ្នកទាំងស្រុង ឬអាចតំឡើងមេរោគចាប់ជំរិតរួចទាមទារឱ្យអ្នកធ្វើការបង់ប្រាក់ដើម្បីទទួលបានឯកសារមកវិញ។ បើកុំព្យូទ័រនោះស្ថិតនៅក្នុងបណ្តាញតែមួយនៅក្នុងក្រុមហ៊ុនរបស់អ្នក កុំព្យូទ័រទាំងអស់នៅក្នុងបណ្តាញនោះ អាចទទួលរងគ្រោះទាំងអស់។
សម្រាប់អ្នកដែលមិនទាន់ទទួលរងគ្រោះដោយមេរោគចាប់ជំរិតនោះទេ សូមអនុវត្តន៍តាមចំនុចល្អៗដូចខាងក្រោម៖
១.ជៀសវាងការប្រើប្រាស់កម្មវិធីដែលមិនមានអាជ្ញាប័ណ្ណបើសិនជាអាច
ធ្វើទៅបាន
២. កុំទាញយកកម្មវិធីពីប្រភពមិនច្បាស់លាស់ (មិនមែនជាវេបសាយ
របស់កម្មវិធីនោះ)
៣. កុំបើកមើល attachment ជាមួយនឹងអ៊ីម៉ែលដែលមានប្រភពមិន
ច្បាស់លាស់
៤. ធ្វើការអាប់ដេតកម្មវិធីរបស់អ្នកជាប្រចាំ និងប្រើប្រាស់កម្មវិធីទប់ស្កាត់ និងកំចាត់មេរោគ
៥. ធ្វើការថតចំលងឯកសាររបស់អ្នកទុក (មិនឱ្យភ្ជាប់ជាមួយនឹង network ឡើយ)
មានតែខ្លួនអ្នកទេ ដែលអាចការពារមិនឱ្យមានការឆ្លងមេរោគនេះបាន៕
@OUPNarith





