Grand News Asia Close

បទវិភាគ៖ ស្វែងយល់ពីការបើកចំហចំពោះបរទេសរបស់ចិន តាមរយៈពិព័រណ៍នាំចូលចិនអន្តរជាតិ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសុក្រ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ទស្សនៈ-នយោបាយ 265
បទវិភាគ៖ ស្វែងយល់ពីការបើកចំហចំពោះបរទេសរបស់ចិន តាមរយៈពិព័រណ៍នាំចូលចិនអន្តរជាតិ បទវិភាគ៖ ស្វែងយល់ពីការបើកចំហចំពោះបរទេសរបស់ចិន តាមរយៈពិព័រណ៍នាំចូលចិនអន្តរជាតិ

(ប៉េកាំង)៖ ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៧ បានបិទបញ្ចប់នៅថ្ងៃទី១០ ខែវិច្ឆិកាហើយ ។ តាមទិន្នន័យបានបង្ហាញថា ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៧ ទទួលបានផលផ្លែផ្កា គួរឱ្យកត់សម្គាល់៖ ទំហំជួញដូរតាមបំណងបើគិតតាមមួយឆ្នាំ មានចំនួន៨០,០១ប៊ីលានដុល្លារអាមេរិក បានកើនឡើង២ភាគរយបើប្រៀបធៀបនឹងពិព័រណ៍លើកមុន ពាណិជ្ជករចំនួន៣៤៩៦ ដែលមកពីប្រទេសនិងតំបន់ចំនួន១២៩បានចូលរួមពិព័រណ៍ ក្នុងនោះ ចំនួនសហគ្រាសលំដាប់កំពូលទាំង ៥០០ លើពិភពលោកនិងសហគ្រាសឈានមុខផ្នែកឧស្សាហកម្ម ដែលបានចូលរួម ពិព័រណ៍បានបំបែកកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រ សហគ្រាសនិងស្ថាប័នចំនួន១៨៦ បានចូលរួមពិព័រណ៍ក្នុងរយៈពេល ៧ ឆ្នាំជាប់ៗគ្នា ផលិតផលថ្មី បច្ចេកទេសថ្មី និងសេវាកម្មថ្មី ចំនួន៤៥០ផ្នែកបានដាក់តាំងបង្ហាញជាលើកដំបូង ពិព័រណ៍អំពីប្រទេសត្រូវបានលើកកម្ពស់កម្រិតថ្នាក់ ដែលបានជំរុញថែម មួយកម្រិតទៀត នូវកិច្ចសហប្រតិបតិ្តការជាក់ស្តែង លើវិស័យពាណិជ្ជកម្មនិងការវិនិយោគជាដើម។

រីឯនៅក្រៅសាលពិព័រណ៍នាំចូលចិនអន្តរជាតិ គោលនយោបាយស្តីពីការបើកចំហមួយចំនួនក៏បានធ្វើឱ្យមិត្តបរទេស ទាំងឡាយមានក្តីសប្បាយរីករាយផងដែរ៖ នៅថ្ងៃទី៨ ខែវិច្ឆិកា ប្រទេសចិនបានពង្រីកចំនួនប្រទេសក្នុងបញ្ជីការលើកលែងទិដ្ឋាការ ហើយសាកល្បងលើកលែងទិដ្ឋាការចំពោះប្រទេសចំនួន៩ដូចជាស្លូវ៉ាគីនិងន័រវែសជាដើម ។ ប៉ុន្មានថ្ងៃមុន ប្រទេសចិនបានលុបបំបាត់ ចោលទាំងអស់នូវការរឹតត្បិតសម្រាប់អនុញ្ញាតឱ្យ ទុនបរទេសចូលក្នុងទីផ្សារឧស្សាហកម្មផលិតកម្ម របស់ចិន ហើយចាប់ពីថ្ងៃទី១ ខែធ្នូឡោះងទៅប្រទេសចិន នឹងផ្តល់អនុគ្រោះពន្ធសូន្យ ដល់ផលិតផល១រយភាគរយរបស់ ប្រទេសអភិវឌ្ឍន៍តិចតួច ។ល។

“កាដូ”នីមួយៗធ្វើឱ្យជនបរទេសមានភាពកាន់តែងាយស្រួលក្នុងការធ្វើដំណើរមកដល់ប្រទេសចិន ទុនបរទេស អាចទទួលបានការអភិវឌ្ឍ កាន់តែរលូន និងមានចន្លោះសហប្រតិបត្តិការ កាន់តែទូលំទូលាយ។ បើមើលពីបរិយាកាសទូទាំង ពិភពលោកអាចឃើញថា កិច្ចខិតខំប្រឹងប្រែងរបស់ចិនក្នុងការបើកទូលាយជាបន្តបន្ទាប់ គឺមានតម្លៃណាស់ ។ បច្ចុប្បន្ននេះ កំណើនសេដ្ឋកិច្ចសកលមានភាពទន់ខ្សោយ គំនិតផ្ទុយពីការធ្វើសកលភាវូបនីយកម្ម បានងើបឡើងវិញ ឯកតោភាគីនិយមនិងការពារនិយមផ្នែកពាណិជ្ជកម្ម បានកើនឡើងយ៉ាងច្បាស់ ដូច្នេះ ការបើកទូលាយនិងកាលានុវត្តភាពបានក្លាយជារបស់ដ៏កម្រ។

ស្របពេលដែលប្រទេសចិនបង្កបង្កើតវេទិកាបើកទូលាយ ប្រកបដោយកម្រិតខ្ពស់ដូចជាពិព័រណ៍នាំចូលចិនអន្តរជាតិ ជាដើមជាបន្តបន្ទាប់ និងដាក់ចេញវិធានការមួយចំនួន សម្រាប់ផ្តល់ភាពងាយស្រួលដល់ការចូលដែន សហគ្រាសបរទេសនឹងមានលក្ខខ័ណ្ឌ ទទួលបានការអភិវឌ្ឍថែមមួយកម្រិតទៀតនៅប្រទេសចិន ក៏ដូចជាចែករំលែកឱកាសនៃទីផ្សារធំ របស់ចិនផងដែរ ។ ព្រមពេលជាមួយគ្នានេះ សហគ្រាសបរទេសអាចដាក់ចេញ ផលិតផលបច្ចេកទេសឈានមុខ ដោយពឹងផ្អែកលើតួនាទី ជំរុញរបស់ទីផ្សារធំរបស់ប្រទេសចិន ។ នៅប្រទេសចិន សហគ្រាសទាំងឡាយអាចរៀនសូត្រពីគ្នាទៅវិញទៅមក ធ្វើកិច្ចសហប្រតិបតិ្តការដោយបើកទូលាយ និងរួមគ្នាត្រួសត្រាយអនាគត ។

បច្ចុប្បន្ននេះ ការបើកទូលាយចំពោះក្រៅប្រទេសរបស់ចិន បានប្រែក្លាយពីការបើកទូលាយបែបចល័តទំនិញនិងធាតុផ្សំ ទៅជាការបើកទូលាយបែបរបប ។ ពិព័រណ៍នាំចូលចិនអន្តរជាតិ និងគោលនយោបាយលើកលែងទិដ្ឋការជាដើម ក៏ជាវិធានការពាក់ព័ន្ធដែរ ដែលធ្វើឱ្យការរួមបញ្ចូលគ្នារវាងសេដ្ឋកិច្ចចិននិងសកលលោក មានភាពកាន់តែស៊ីជម្រៅ និងកាន់តែទូលំទូលាយ ។ កិច្ចប្រជុំពេញអង្គលើកទីបីនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី២០ដែលបើកធ្វើនាពេលថ្មីៗ កន្លងទៅនេះបានលើកឡើងថា ដោយពឹងផ្អែកលើឧត្តមភាព នៃទីផ្សារទ្រង់ទ្រាយធំរបស់ចិន លើកកម្ពស់សមត្ថភាពបើកទូលាយ ក្នុងការពង្រីកកិច្ចសហប្រតិបតិ្តការអន្តរជាតិ បង្កើតប្រព័ន្ធសេដ្ឋកិច្ចថ្មីបែបបើកទូលាយ ប្រកបដោយកម្រិតកាន់តែខ្ពស់ ពង្រីកការបើកទូលាយបែបរបបដោយនឹងនរជាដើម ។ ប្រការទាំងនេះនឹងជំរុញយ៉ាងខ្លាំងក្លា នូវការបង្កបង្កើតសេដ្ឋកិច្ចសកលបែបបើកទូលាយ ក៏ដូចជាពន្លឿនល្បឿនអភិវឌ្ឍន៍ របស់សកលលោកទាំងមូលផងដែរ។

បច្ចុប្បន្ននេះ ស្របពេលដែលសហគ្រាសបរទេសជាច្រើនបាននាំគ្នា សុំចូលរួមពិព័រណ៍នាំចូលចិនអន្តរជាតិលើកក្រោយ បានជាទំហំតាំងពិព័រណ៍ដែលបានចុះហត្ថលេខានៅពេលថ្មីៗនេះ បានលើសពី១០ម៉ឺនម៉ែត្រក្រឡា ។ នៅចុងខែនេះ ពិព័រណ៍ជំរុញខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទីពីរក៏នឹងបើកធ្វើផងដែរ ដើម្បីជំរុញកិច្ចសហប្រតិបតិ្តការអន្តរជាតិ លើវិស័យខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ ។ ការបើកទូលាយជាសញ្ញាដ៏លេចធ្លោរបស់ ការធ្វើទំនើបកម្មតាមបែបផែនចិន ហើយក៏ជារបស់ដ៏កម្រដែលប្រទេសចិន បានផ្តល់ដល់ពិភពលោកដែរ ។នេះហើយក៏ជាមូលហេតុ ដែលសហគ្រាសទុនបរទេសបានចាត់ទុក “ការធ្វើអាជីវកម្មនៅប្រទេសចិន”ជាកិច្ចសន្យាក្នុងរយៈពេលយូរអង្វែងហ្នឹងង៕

វិទ្យុមិត្តភាពកម្ពុជាចិន

អត្ថបទទាក់ទង