Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីជប៉ុន ឆ្លៀតស្វាគមន៍គ្នាពេលចូលរួមកិច្ចប្រជុំនៅឥណ្ឌូនេស៊ី

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែកញ្ញា ឆ្នាំ២០២៣ ទំព័ររូបថត ព័ត៌មានជាតិ អាស៊ាន | ASEAN 166
សម្តេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីជប៉ុន ឆ្លៀតស្វាគមន៍គ្នាពេលចូលរួមកិច្ចប្រជុំនៅឥណ្ឌូនេស៊ី សម្តេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីជប៉ុន ឆ្លៀតស្វាគមន៍គ្នាពេលចូលរួមកិច្ចប្រជុំនៅឥណ្ឌូនេស៊ី

(ហ្សាកាតា, ឥណ្ឌូនេស៊ី)៖ ឆ្លៀតក្នុងពេលអញ្ជើញចូលរួមកិច្ចប្រជុំនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក គីស៊ីដា ហ្វឺមីអុ (KISHIDA Fumio ) នាយករដ្ឋមន្ត្រីជប៉ុន បានជួបស្វាគមន៍ និងជជែកគ្នាផងដែរ។

សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត កាលនៅជាមេបញ្ជាការកងទ័ពជើងគោក ធ្លាប់បានជួបជជែកការងារជាមួយនាយករដ្ឋមន្ត្រីជប៉ុនផងដែរ ក្នុងពេលបំពេញទស្សនកិច្ចនៅជប៉ុន៕

អត្ថបទទាក់ទង