Grand News Asia Close

១១- ល្បែង​​ប្រជាប្រិយ​​ខ្មែរ | ល្បែងគោះពញ្លាក់ |

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី៥ ខែមេសា ឆ្នាំ២០២៣ បច្ចេកវិទ្យា & ប្លែកៗ វប្បធម៌ & ប្រវត្តិសាស្រ្ដ 772
១១- ល្បែង​​ប្រជាប្រិយ​​ខ្មែរ | ល្បែងគោះពញ្លាក់ | ១១- ល្បែង​​ប្រជាប្រិយ​​ខ្មែរ | ល្បែងគោះពញ្លាក់ |

ល្បែងគោះពញ្លាក់ ឬទះពញ្លាក់ ជាល្បែងមួយរបស់មនុស្សជំទង់ ឬចំណាស់ៗ ដែលត្រូវការលេងក្នុងវេលាពេលថ្ងៃ នៅពេលមានបុណ្យទានដូចជា៖ ពេលមង្គលការ ពេលចូលឆ្នាំថ្មី ឬក៏ពេលទំនេរ ។

ល្បែងនេះលេងបានទាំងបុសទាំងស្រី គោះពញ្លាក់មានអ្នកលេងតម្នាក់, ឯទះពញ្លាក់មានពីរនាក់ ។ របៀបគោះពញ្លាក់៖ មុខដំបូងទង្អស់អ្នកលងអង្គុយពែនភ្នែន លើកដៃប្រណម្យដូចសំពះគ្រូ ឬ សំពះព្រះ ហើយលាដៃទាំងសងខាង ហើយចំហ ដៃឆ្វេងទះថ្ពាល់ស្ដាំ ដៃស្ដាំទះថ្ពាល់ឆ្វេង ញាក់ចិញ្ចើម ក្ដក់៣ដង ងាកចុះងាកឡើង ហើយចេះតែក្ដក់ឱ្យឮ ប៉េសៗតៗទៅ តាមចង្វាក់នោះ ៥ ថ្នាក់គឺ ១ គោះដៃ, ទី២ គោះថ្ពាល់, ទី ៣ គោះក្រោមចង្ការ, ៤ គោះពោះ, ទី ៥ គោរភ្លៅទាំងសងខាង ។

លុះនោះគ្រប់ទាំង ៥ ហើយ គេចាប់គោះពី ១មកវិញ សាចុះសាឡើងរឿយ ៗ ដើម្បីឱ្យពួកអ្នកទស្សនា កើតសេចក្តីរីករាយសប្បាយជាកម្សាន្ដ ។

របៀបទះពញ្លាក់មានសកម្មភាពដូចរូបភាពនេះ៖

ល្បែងនេះ ដំបូងបង្អស់អ្នកលផ្ទះអង្គុយពែនភ្នែនទល់មុខគ្នាពីរនាក់ ដៃទាំងបួនផ្ដុំគ្នា រួចហូតចេញពីគ្នាមកវិញ(១) ទើបទះដៃខ្លួនឯងមួយផូងមាក់, ទះភ្លៅខ្លួនឯងទាំងសងខាង, វិលមកខ្លះដងខ្លួន មួយផូងម្នាក់ទៀត ហើយទះដៃឆ្វេងផ្ទប់គ្នាពីម្នាក់ទៅម្នាក់ រួចទះដៃខ្លួនឯងមួយផូងទៀត ទើបលូកដៃស្តាំទៅទះផ្ទប់គា្នទៀត គេធ្វើតែរបៀបនេះឱ្យរឹតតែ ញាប់ឡើងៗ នរណាកាន់ដៃទះមិនទាន់ ទុកជាចាញ់ ។

បែបនេះគេហៅថា « ពញ្លាក់ញី» រីឯពពាក់ឈ្មោលគេសង្ខេបជាងនេះ គឺទះភ្លៅតែម្ដងដំបូងតែប៉ុណ្ណោះ ឃុំ លុះលំដាប់តៗ ទៅ គ្មានទះភ្លៅទៀតទេ ។ ល្បែងនេះ រាប់ចូលក្នុងវិធីហាត់ប្រាណបាន ដែលនាំឱ្យដៃមានសាច់ ឱ្យដៃរហ័សរហួន នឹងឱ្យភ្នែកវៃចេះសង្កេតហតុការណ៍ផ្សេងៗ ។

(១) ចំណាំ៖ របៀបផ្ដុំដៃគ្នានេះ គេធ្វើតែម្ដងដំបូង , ឯលំដាប់តទៅ មិនបាច់ទេ។

អត្ថបទទាក់ទង