សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា រាជរដ្ឋាភិបាលអាណត្តិទី៧បានដាក់ចេញនូវអាទិភាពចំនួន៥
នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី «សំណេះសំណាល និងពិធីពិសារអាហារសាមគ្គីជាមួយសហគ្រាសធនតូច និងមធ្យម និងសិប្បកម្មកម្ពុជា» នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលអណត្តិទី៧ បានដាក់ចេញនូវអាទិភាពចំនួន៥មានដូចជា៖ កំណើនសេដ្ឋកិច្ច បង្កើនការងារប្រកបដោយសមធម៌ ធានាប្រសិទ្ធភាព និងការអភិវឌ្ឍដោយចីរភាព។
ដើម្បីសម្រេចបានគោលដៅទាំងនេះ សម្តេចធិបតី បានបញ្ជាក់ថា យើងត្រូវកំណត់អាទិភាពសម្រាប់ការអភិវឌ្ឍចំនួន៥៖
ទី១-ការធ្វើពិពិធកម្មប្រភពនៃកំណើន
ទី២-លើកកម្ពស់វិស័យឯកជនជាពិសេស SME
ទី៣-លើកកម្ពស់ប្រព័ន្ធគាំពារសង្គម
ទី៤-ពង្រឹងការអប់រំចំណេះដឹងទូទៅ និងបំណិន
ទី៥-ការពារបរិស្ថានដោយចីរភាព
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា អាទិភាពទី២គឺជាអាទិភាពមួយ ដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ជាពិសេសដើម្បីដើរតួនាទីជាស្នូល និងជាដៃគូរបស់រាជរដ្ឋាភិបាលនៅក្នុងការជួយពង្រឹងប្រទេសជាតិរបស់យើងបន្តគោលដៅតទៅមុខព្រោះ៖
ទី១-រដ្ឋធម្មនុញ ពោលគឺយើងត្រូវប្រកាន់សេដ្ឋកិច្ចទីផ្សារដែលពឹងផ្អែកលើវិស័យឯកជន
ទី២-ប្រសិទ្ធភាព និងប្រសិទ្ធផល
ទី៣-ការច្នៃប្រឌិត និងការប្រកួតប្រជែង៕