Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញការហួសចិត្តចំពោះអ្នករិះគន់ថា រាជរដ្ឋាភិបាលបង្ហាញយន្តូបករណ៍កងទ័ពដើម្បីបន្លាចប្រជាជន

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០២៤ ព័ត៌មានជាតិ 258
សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញការហួសចិត្តចំពោះអ្នករិះគន់ថា រាជរដ្ឋាភិបាលបង្ហាញយន្តូបករណ៍កងទ័ពដើម្បីបន្លាចប្រជាជន សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញការហួសចិត្តចំពោះអ្នករិះគន់ថា រាជរដ្ឋាភិបាលបង្ហាញយន្តូបករណ៍កងទ័ពដើម្បីបន្លាចប្រជាជន

ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ២៤ មករា ១៩៩៩ – ២៤ មករា ២០២៤ ដែលប្រារព្ធនៅខណ្ឌកំបូល រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការហួសចិត្តចំពោះអ្នករិះគន់មួយចំនួនដែលបានលើកឡើងថា រាជរដ្ឋាភិបាលបង្ហាញយន្តូបករណ៍កងទ័ពដើម្បីបន្លាចប្រជាជន និងទុកសម្រាប់វាយប្រជាជន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការធ្វើទំនើបកម្មយោធា ក៏ដូចជាការបង្ហាញរថយន្តដឹកជញ្ជូនកងទ័ព គឺដើម្បីការពារជាតិ និងបម្រើផលប្រយោជន៍ជូនប្រជាជន មិនដូចជាការលើកឡើងរបស់មតិរិះគន់មួយចំនួននោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា ជាក់ស្តែងនៅក្នុងដំណាក់កាលដែលប្រទេសកម្ពុជា ទទួលរងគ្រោះពីជំងឺកូវីដ-១៩ យើងឃើញតែរថយន្តដឹកជញ្ជូនកងទ័ពនេះហើយ ដែលដឹកស្បៀងអាហារជួយសង្រ្គោះប្រជាពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់។ សម្តេចធិបតីបានបន្តថា នៅក្នុងគ្រាដែលមានគ្រោះអាសន្នដូចជាទឹកជំនន់ជាដើម យើងឃើញយានយន្តទាំងនេះដឹកស្បៀងអាហារ និងកងកម្លាំងដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋជានិច្ច៕  

អត្ថបទទាក់ទង