សម្រងប្រសាសន៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកសម័យប្រជុំព្រឹទ្ធសភាលើកដំបូងសម្រាប់នីតិកាលទី៥
[ផ្ដើមសេចក្ដីអធិប្បាយ១]
មិនដែលបានអង្គុយខ្ពស់អញ្ចឹងទេ។ នេះជាលើកទី១ហើយ ដែលបានអង្គុយខ្ពស់អញ្ចឹង។ ធ្លាប់តែដឹកនាំនីតិប្រតិបត្តិ យើងអង្គុយសើ្មគ្នា។ ឥឡូវគេរៀបចំឱ្យអង្គុយខ្ពស់។ សម្លឹងមើលទៅខាងក្រោមសុទ្ធតែប្រក់ស័ង្កសី។ សំណាងហើយអ្នកដែលនៅខាងលើមានថ្នាំលាបសក់។ កុំអីប្រហែលជាស្កូវទាំងអស់គ្នា … មុនចូលដល់សុន្ទរកថា (សូមអោយសមាជិកព្រឹទ្ធសភាទាំងអស់)គិតយ៉ាងម៉េចការពារសុខភាពឱ្យបានផុតនីតិកាល។ យើងត្រូវផុតនីតិកាលឆ្នាំ២០៣០។ ត្រូវប្រឹងការពារសុខភាពដើម្បីអាចរស់នៅជាមួយគ្នារហូតដល់ឆ្នាំ២០៣០។ ពេលនោះ ខ្ញុំនឹងមានវ័យ៧៨ឆ្នាំ។ វាជាការគាប់ជួន ថ្ងៃនេះ ៥៤ឆ្នាំមុន ខ្ញុំកំពុងត្រៀមរៀបចំលួចលាក់ខោអាវចូលទៅព្រៃម៉ាគី តាមការអំពាវនាវរបស់សម្ដេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ។ ពេលដែលខ្ញុំចូលកាន់តំណែងជានាយករដ្ឋមន្ត្រីគឺក្នុងវ័យ ៣២ឆ្នាំ។ ថ្ងៃនេះចូលកាន់តំណែងជាប្រធានព្រឹទ្ធសភា ក្នុងវ័យ៧២ឆ្នាំ។ អញ្ចឹង ៤២ឆ្នាំ គាប់ជួនលេខ ២នៅខាងចុង។
[ចប់សេចក្ដីអធិប្បាយ១]
ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ព្រឹទ្ធសភា
ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២ព្រឹទ្ធសភា
ឯកឧត្តម សុខ ឥសាន ប្រធានបណ្តោះអាសន្នព្រឹទ្ធសភា
សម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា ជាទីមេត្រី
ជាកិច្ចចាប់ផ្តើម ទូលបង្គំខ្ញុំសូមថ្លែងអំណរព្រះគុណ និងអំណរគុណដ៏ជ្រាលជ្រៅបំផុត ថ្វាយ និង ជូនចំពោះសម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃព្រឹទ្ធសភានីតិកាលទី៥ ទាំងអស់ដែលបានផ្តល់កិត្តិយស និងសេចក្តីទុកចិត្តបោះឆ្នោតជ្រើស រើសទូលបង្គំខ្ញុំ ជាប្រធានព្រឹទ្ធសភានីតិកាលទី៥។
ទូលបង្គំខ្ញុំសូមទទួលយកការទទួលខុសត្រូវដ៏ខ្ពស់បំផុតនេះ ប្រកបដោយការប្តេជ្ញាចិត្ត និងដោយដឹងច្បាស់ពីសារៈសំខាន់ដ៏ជ្រាលជ្រៅនៃ ស្ថាប័នរបស់យើងនៅក្នុងដំណើរការកសាង និងពង្រឹងលទ្ធិប្រជាធិបតេយ្យក្មេងខ្ចី ក៏ដូចជាក្នុង ការថែរក្សាគុណតម្លៃគ្រឹះនៃសង្គមរបស់យើង។
ទូលបង្គំខ្ញុំ ក៏សូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងអស់ពីដួងចិត្តចំពោះ សមាជិក សមាជិការដ្ឋសភា សមាជិក សមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់នៅតាមមណ្ឌលបោះឆ្នោតក្នុងភូមិភាគទាំងប្រាំបី ដែលភាគច្រើនលើសលប់ បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានាថ្ងៃទី២៥ ខែកុម្ភៈ កន្លងទៅ។ ការគាំទ្រដ៏លើសលប់នេះ ឆ្លុះបង្ហាញជាថ្មីម្តងទៀតនូវជំនឿជាក់ និងទំនុកចិត្តលើគណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលធានានូវសន្តិភាព ស្ថិរភាព និងមាគ៌ា អភិវឌ្ឍន៍។
ឆ្លៀតក្នុងឱកាសនេះ ទូលបង្គំខ្ញុំ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នីតិកាលមុន ព្រមទាំង ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា អតីតអនុប្រធានទី១ និងឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អតីតអនុប្រធានទី២ ដែលការលះបង់ និងការដឹកនាំរបស់សម្តេច និងឯកឧត្តមទាំងពីរ បានជួយពង្រឹងស្ថាប័នរបស់យើងក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក។ ការប្តេជ្ញាចិត្តរបស់ សម្តេច និងឯកឧត្តមទាំងពីរ ក្នុងការគោរពរដ្ឋធម្មនុញ្ញ ការពាររបបរាជានិយម និងការអភិវឌ្ឍប្រទេសជាតិ និងសុខុមាលភាពរបស់ប្រជាជនយើង ស័ក្តិសមទទួលបាននូវការដឹងគុណដ៏ជ្រាលជ្រៅបំផុត ហើយថែមទាំងជំរុញទឹកចិត្តយើងទាំងអស់គ្នាឱ្យបន្តកេរដំណែលដ៏ឧត្តុង្គឧត្តមនេះ នៅក្នុងការងារប្រចាំថ្ងៃរបស់យើងទៀតផង។
ចាប់តាំងពីពេលចាប់បដិសន្ធិមក ព្រឹទ្ធសភាបានបង្ហាញឱ្យឃើញនូវសមត្ថភាពវិសេសវិសាល ភាពចាស់ទុំខាងនយោបាយ និងការទទួលខុសត្រូវខ្ពស់បំផុតក្នុងការបម្រើប្រយោជន៍ស្នូលរបស់ប្រទេសជាតិ និងប្រជាជនយើងសម្រេចបាននូវសមិទ្ធផល និងវឌ្ឍនភាពគួរឱ្យស្ញប់ស្ញែងជាច្រើន ក្នុងពេលអនុវត្តមុខងារស្នូលទាំងបីរបស់ខ្លួនពោលគឺ មុខងារនិតីកម្ម មុខងារតាមដានការអនុវត្តច្បាប់និងគោលនយោបាយ និងមុខងារតំណាង។
ទន្ទឹមនេះ ព្រឹទ្ធសភាក៏ដើរតួនាទីនយោបាយដ៏សំខាន់ក្នុងប្រទេស ដោយសម្របសម្រួល ការងាររវាងរដ្ឋសភានិងរាជរដ្ឋាភិបាល ដើម្បីដោះស្រាយរាល់វិបត្តិនយោបាយដែលអាចកើតមាន ជាយថាហេតុ។ ក្នុងឋានៈជាសហស្ថាបនិកក្នុងការបង្កើតស្ថាប័នព្រឹទ្ធសភានេះឡើង ទូលបង្គំខ្ញុំសូមយកឱកាសដ៏កម្រនេះ រំឭកពីសារៈសំខាន់ផ្នែកនយោបាយនៃការបង្កើតព្រឹទ្ធសភាក្នុងការដោះស្រាយវិបត្តិនយោបាយ ដែលបានបង្កឱ្យមានការគំរាមកំហែងដ៏ធំមួយដល់ឯកភាព និងស្ថិរភាពជាតិ ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី២។
សុឆន្ទៈរបស់សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម តាមកិច្ចព្រមព្រៀង ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ១៩៩៨ក្នុងការទទួលយកការដឹកនាំស្ថាប័នកំពូលនេះនៅឆ្នាំ១៩៩៩ បានបើកច្រកឱ្យមានដំណោះស្រាយនយោបាយ និងកិច្ចសហប្រតិបត្តិការរវាង គណបក្សនយោបាយនានាដែលជាប់ឆ្នោត។ ចាប់ពីពេលនោះមក ព្រឹទ្ធសភាបានបំពេញការងារប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ក្នុងការធ្វើជាតំណាង និងការពារផលប្រយោជន៍របស់ប្រជាជន និងក្នុងការធានាថាសំឡេងរបស់គាត់ត្រូវបានគោរពនៅក្នុងដំណើរការតាក់តែងច្បាប់ នានា។ តាមរយៈការពិនិត្យយ៉ាងហ្មត់ចត់ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់នានា ព្រឹទ្ធសភាក៏ផ្តល់នូវការត្រួតពិនិត្យ និងតុល្យភាពនៃអំណាចរដ្ឋ ធានាថាសេចក្តី សម្រេចនានាត្រូវបានធ្វើឡើងដោយឆ្លុះបញ្ចាំងពីគុណតម្លៃ និងបំណងប្រាថ្នារបស់សង្គមជាតិ និង ប្រជាពលរដ្ឋយើង។
[ផ្ដើមសេចក្ដីអធិប្បាយ២]
ខ្ញុំសូមយកឱកាសដ៏កម្រនេះ រំលឹកបន្តិច និងសង្ឃឹមថា សម្ដេច ព្រះអង្គម្ចាស់ ឯកឧត្ដម លោកជំទាវ មិនធុញទ្រាន់នឹងការស្ដាប់នូវប្រវត្តិស្ដីពីការកកើតព្រឹទ្ធសភានោះទេ។ បើយើងនិយាយអំពីព្រឹទ្ធសភានេះ ដំបូងបំផុត យើងត្រូវនឹកទៅដល់ព្រះគុណដ៏ធំធេងរបស់ ព្រះករុណា ព្រះបិតាជាតិ ព្រះបរមរតនកោដ្ឋ ដែលពេលនោះ ព្រះអង្គបានដឹកនាំដោះស្រាយវិបត្តិដ៏ជ្រាលជ្រៅ ក្រោយដំណាក់កាលនៃការបោះឆ្នោត។ បើទោះបីជាការបោះឆ្នោតពេលនោះ ត្រូវបានប្រសិទ្ធនាមថាជា “អច្ឆិរយៈតាមដងទន្លេមេគង្គ” ប៉ុន្តែការមិនសុខចិត្តនៃបក្សនយោបាយមួយចំនួនបានបង្កើតឡើងឲ្យមានវិបត្តិធ្ងន់ធ្ងរក្រោយការបោះឆ្នោត។
ប្រហែលជាអ្នកទាំងអស់គ្នា ឬហោចណាស់មួយចំនួន នៅចងចាំអំពីការប៉ុនប៉ងធ្វើឃាតលើខ្ញុំនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨ នៅឯខេត្តសៀមរាប។ ពេលនោះ ការប្រជុំនៅទីក្រុងភ្នំពេញមិនអាចធ្វើទៅបាន។ ពិតមែនតែមានការព្រមព្រៀងថា ការប្រជុំសភាលើកដំបូងត្រូវធ្វើនៅក្នុងព្រះបរមរាជវាំង ដោយខ្ញុំនឹងបញ្ជូនឧទ្ធម្ភាគចក្រ ២ គ្រឿង ថ្វាយព្រះករុណាយាងពីខេត្តសៀមរាប មកកាន់ទីក្រុងភ្នំពេញដើម្បីប្រជុំ។ ការប្រជុំមិនធ្វើនៅក្នុងរដ្ឋសភាទេ។
ក្រោយមក ព្រះករុណា បានសព្វព្រះទ័យកោះប្រជុំសភានៅឯសៀមរាប។ ខ្ញុំចាត់ទុកថាការប៉ុនប៉ងធ្វើឃាត(មិនបានសំរេច)ជាភ័ព្វសំណាងសម្រាប់ប្រទេសជាតិ ឬជាភ័ព្វសំណាងផ្ទាល់របស់ខ្ញុំ។ រឿងនេះមិនតូចទេ។ ប្រសិនបើពេលនោះខ្ញុំស្លាប់ សៀមរាបនឹងក្លាយទៅជាវាលពិឃាត។ ថ្លុកឈាមនឹងកើតពេញក្រុងសៀមរាប។ សូម្បីតែខ្ញុំគ្មានគ្រោះថ្នាក់ ក៏មានមេទ័ពមួយចំនួនទាមទារវាយប្រហារ។ រ៉ុក្កែត ៤ គ្រាប់(ដែលបានបញ្ជាអោយផ្ទុះ) បានផ្ទុះតែ ១គ្រាប់។ នេះគឺជាព្រឹត្តិការណ៍អាណោចអាធ័ម។ ប៉ុន្តែ យើងនៅតែប្រជុំសភាបាន។ បន្ទាប់ទៅយើងទៅស្បថនៅអង្គរវត្ត។
ក្រោយការប្រជុំសភាហើយ រាជរដ្ឋាភិបាលមិនទាន់ត្រូវបានបង្កើតទេ។ ពេលនោះ សមាជិកសភាដែលបានស្បថហើយគឺមានអភ័យឯកសិទ្ធិ។ បន្ទាប់ពីការបោកគ្រាប់បែកចូលផ្ទះខ្ញុំនៅទីក្រុងភ្នំពេញដោយពួកបាតុកម្មមួយចំនួន ដែលធ្វើការបោះជំរុំនៅមុខរដ្ឋសភា ខ្ញុំបានចេញបទបញ្ជាហាមឃាត់មនុស្សទាំងអស់មិនឲ្យចាកចេញពីទីក្រុងភ្នំពេញទៅក្រៅប្រទេស។ ឯកឧត្ដម តុល ឡោះ ក្នុងពេលចរចានៅសៀមរាប បាននិយាយជាមួយខ្ញុំថា “សម្ដេច! ការហាមឃាត់តំណាងរាស្រ្តមិនឲ្យចេញពីប្រទេស វាខុសនឹងអភ័យឯកសិទ្ធិ”។ ខ្ញុំបានប្រាប់ទៅឯកឧត្ដម តុល ឡោះ ថា “តើពួកឯកឧត្ដមទៅជាតំណាងរាស្រ្តហើយឬនៅ? បើសភាមិនទាន់ប្រជុំ មិនទាន់បានស្បថ ឯកឧត្ដមមិនទាន់មានអភ័យឯកសិទ្ធិទេ”។
ក្រោយការប្រជុំរួចហើយ តំណាងរាស្រ្តនានាចាកចេញពីប្រទេស។ អញ្ចឹង ភាពជាប់គាំងខាងនយោបាយត្រូវបានបន្ត។ នៅក្នុងពេលជាប់គាំងនោះ សួរថាគំនិតទាក់ទងនឹងព្រឹទ្ធសភាចេញពីអ្នកណា? ខ្ញុំគួរតែអរគុណចំពោះវិញ្ញាណក្ខន្ធរបស់សម្ដេចវិបុលបញ្ញា សុខ អាន ដែលនឹកឃើញរឿងនេះ។ ឯកឧត្តម ប្រាក់ សុខុន ក៏បានដឹងនិងលើកគំនិតនេះជាមួយខ្ញុំ។ ខ្ញុំក៏បានទៅពិភាក្សាជាមួយសម្តេច ជា ស៊ីម។ បន្ទាប់ទៅក៏មានការប្រជុំគណៈអចិន្ត្រៃយ៍គណបក្សប្រជាជន (ដែលយកការសំរេច)ថា មានតែវិធីមួយទេដែលអាចប្រើប្រាស់ការចែករំលែកអំណាចនៅក្នុងដំណាក់កាលនៃប្រព័ន្ធ ២/៣ នេះ។ នោះគឺការបង្កើតព្រឹទ្ធសភា។
យើងក៏បានជូនសារនេះទៅគណបក្ស ហ្វ៊ុនស៊ិនប៉ិច ដឹកនាំដោយសម្តេចក្រុមព្រះ។ ព្រះករុណាបានកោះប្រជុំ។ សម្តេចក្រុមព្រះ បានស្នើឲ្យមានការធានាសន្តិសុខសម្រាប់ព្រះអង្គ។ ខ្ញុំបានបញ្ជាក់ថា ទូលបង្គំធានាខុសត្រូវទៅលើបញ្ហាសន្តិសុខ សុវត្ថិភាពរបស់ព្រះអង្គ។ មានការចាំបាច់ខ្លាំងណាស់ ដោយសារតែពេលនោះ ហ៊្វុនស៊ិនប៉ិច បានក្លាយទៅជា ហ៊្វុនស៊ិនប៉ិច ច្រើនក្រុម។ ដូច្នេះ មិនអាចឲ្យសម្តេចក្រុមព្រះមានគ្រោះថ្នាក់ទេ។ ប៉ុន្តែ មានមេបក្សនយោបាយមួយបានស្នើឲ្យខ្ញុំធានាសន្តិសុខសម្រាប់ពួកគេដែរ។ ខ្ញុំបានប្រាប់ទៅវិញថា ចង់ព្រាត់ប្រាសទៅណាក៏ព្រាត់ប្រាសទៅ។ ពេលដែលទៅ ខ្លួនឯងទៅបាន។ មកវិញ ម្តេចក៏ចាំបាច់ឲ្យខ្ញុំធានា។
កាលនោះយើងមាន ៣ គណបក្ស។ ខ្ញុំមិនចាំបាច់ចេញឈ្មោះទេ … ខ្ញុំបានប្រើពាក្យត្រង់ៗថា “ព្រាត់ប្រាសទៅណាព្រាត់ទៅ”។ នេះនិយាយឲ្យពិត។ សុំបើកមើលកិច្ចព្រមព្រៀង ១៣វិច្ឆិកា ឡើងវិញ គឺចំថ្ងៃសុក្រ ទី ១៣ ដែលខាងអឺរ៉ុបថាមិនល្អទេ ក៏ប៉ុន្តែខ្មែរយើងបែរជាល្អ។ ការប្រជុំ(បានប្រព្រឹត្តទៅ)នៅក្នុងព្រះបរមរាជវាំង នៅមហាប្រាសាទខេមរិន្ទ។ ខាងភាគីគណបក្សប្រជាជន មានសម្តេច ជា ស៊ីម មានខ្ញុំ មានសម្តេចវិបុលបញ្ញា សុខ អាន, ឯកឧត្តម ប្រាក់ សុខុន ក៏នៅជាជំនួយការ។ ខាងភាគី ហ៊្វុនស៊ិនប៉ិច មានសម្តេចក្រុមព្រះ មានឯកឧត្តម យូ ហុកគ្រី មានជំនួយការដូចជាឯកឧត្តម គង់ វិបុល និងអ្នកមួយចំនួនផ្សេងទៀត។
ពេលនោះយើងបានផ្តួចផ្តើមគំនិតដាក់ចេញនូវសំណើពីគណបក្សប្រជាជន ស្នើបង្កើតឲ្យមានព្រឹទ្ធសភា។ អញ្ចឹងព្រឹទ្ធសភារបស់យើងនេះបានចាប់ផ្តើមពីដោះស្រាយវិបត្តិនយោបាយ ក៏ប៉ុន្តែការបង្កើតស្ថាប័នព្រឹទ្ធសភា វាក៏ជាលំនាំនៃប្រទេសជាច្រើនដែលមានសភា ២ជាន់ ឬ ២ថ្នាក់។ អញ្ចឹងចំណុចត្រង់នេះ គឺព្រួញមួយបាញ់បានសត្វច្រើន ក្នុងនោះគឺការបញ្ចប់ភាពជាប់គាំងខាងនយោបាយ។ ពេលនោះ កាលពីនីតិកាលទី១ សម្ដេច ជា ស៊ីម ធ្វើជាប្រធានរដ្ឋសភា។ ខ្ញុំជាមួយសម្ដេចក្រុមព្រះ ជានាយករដ្ឋមន្ត្រីទី១ និងទី២។ តើត្រូវបែងអំណាចយ៉ាងម៉េច? ការបែងចែកអំណាចគឺ សម្ដេច ជា ស៊ីម ធ្វើជាប្រធានព្រឹទ្ធសភា សម្ដេចក្រុមព្រះធ្វើជាប្រធានរដ្ឋសភា និងខ្លួនខ្ញុំធ្វើជានាយករដ្ឋមន្ត្រី ដែលលែងមានសហនាយករដ្ឋមន្ត្រីទៀត។
ព្រះករុណាព្រះបិតា ព្រះអង្គបានមានព្រះរាជបន្ទូលយ៉ាងច្បាស់ថា “ខ្ញុំជាហ្លួង គឺជាមនុស្សទី១, សម្ដេច ជា ស៊ីម ជាមនុស្សទី២, សម្ដេចក្រុមព្រះជាមនុស្សទី៣, សម្ដេច ហ៊ុន សែន ជាមនុស្សទី៤”។ ព្រះអង្គបានមានព្រះបន្ទូលច្បាស់ថែមទៀតថា “អ្នកទី១, ទី២ និងទី៣ អត់មានអំណាចទេ។ អំណាចនៅនឹងអ្នកទី៤ គឺសម្ដេច ហ៊ុន សែន”។ រឿងនេះវាដូច្នេះ។ ក្នុងរបបសភា អំណាចស្ថិតនៅនឹងនាយករដ្ឋមន្ត្រី។ ឯផ្លូវពិធីការ ព្រះមហាក្សត្រទី១, ប្រធានព្រឹទ្ធសភាជាមនុស្សទី២, ប្រធានរដ្ឋសភាជាមនុស្សទី៣ និងនាយករដ្ឋមន្ត្រីជាមនុស្សទី៤។ មនុស្សទី៤ទេ ជាអ្នកចាត់ចែងអំណាច។
នេះជាការរំលឹកពីបញ្ហាទាក់ទងនឹងការផ្ដួចផ្ដើមគំនិតដើម្បីទម្លាយភាពទាល់ច្រក។ ប្រសិនបើគ្មានតួអង្គរបស់ព្រះករុណាព្រះបិតា ព្រះបរមរតនកោដ្ឋ ពេលនោះអាចនឹងមានវិបត្តិវែងឆ្ងាយឈានទៅដល់ការបង្ហូរឈាម ក្នុងពេលដែលខ្មែរក្រហមមិនទាន់ចេញពីព្រៃអស់នៅឡើយ។ ដូច្នេះហើយបានជារហូតដល់ចុងខែវិច្ឆិកា ទើបយើងបង្កើតរាជរដ្ឋាភិបាលនីតិកាលទី២ និងថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៩៨ ជាការប្រជុំលើកដំបូងនៃគណៈរដ្ឋមន្ត្រីនីតិកាលទី២ នៃរដ្ឋសភាដែលទូលបង្គំខ្ញុំដាក់ចេញនូវយុទ្ធសាស្ត្រត្រីកោណ។ នេះជាការំលឹក ដើម្បីឱ្យយើងអាចមើលឃើញថា ស្ថាប័នព្រឹទ្ធសភាកើតចេញពីទីណា? ផ្ដួចផ្ដើមគំនិតយ៉ាងម៉េច?
សហស្ថាបនិកដែលបង្កើតរឿងនេះឡើង បើនិយាយពីតួអង្គសម្រាប់ការចរចានោះ គឺនៅសល់តែខ្ញុំទេ ដែលនៅមានជីវិត។ សូមអរព្រះគុណចំពោះព្រះវិញ្ញាណខ័ន្ធរបស់ព្រះករុណាព្រះបិតាជាតិ ដែលទម្លាយភាពទាល់ច្រក និងបណ្ដាបក្សនយោបាយនានា ដែលគោរពដង្ហែរ(តាមព្រះតំរិះរបស់ព្រះករុណា) បានជាមានការចាប់ផ្ដើមនៅឆ្នាំ១៩៩៩ ដោយសារតែការកំណត់ក្នុងរដ្ឋធម្មនុញ្ញ(អោយមាន)ចំនួនពាក់កណ្ដាល។ ដូច្នេះបានជាចាប់ផ្ដើមពីបក្សនយោបាយ ៣ ដោយការតែងតាំងមុន ហើយបានយើងបោះឆ្នោតនៅពេលក្រោយ។
[ចប់សេចក្ដីអធិប្បាយ២]
សម្ដេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ!
តួនាទីរបស់ព្រឹទ្ធសភា ក៏មានសារៈសំខាន់យ៉ាងខ្លាំងផងដែរ ក្នុងការអភិវឌ្ឍទំនាក់ទំនងអន្តរជាតិ។ ដោយហេតុផលនោះ និងសម្រាប់នីតិកាលនេះ ទូលបង្គំខ្ញុំនឹងយកការលើកកម្ពស់ការទូត សភាជាអាទិភាពមួយក្នុងចំណោមអាទិភាពរបស់ស្ថាប័នយើង។ សព្វថ្ងៃនេះ ពិភពលោកមានភាព ប្រទាក់ក្រឡាគ្នាកាន់តែខ្លាំង ប៉ុន្តែជាមួយគ្នានេះក៏មានការបែកបាក់ ស្មុគស្មាញ និងច្របូកច្របល់ ដោយសារតែការប្រកួតប្រជែងជាយុទ្ធសាស្រ្តកាន់តែខ្លាំងឡើងរវាងមហាអំណាចនានា, សង្គ្រាម និងវិបត្តិជុំវិញពិភពលោក និងការគំរាមកំហែងផ្នែកសន្តិសុខមិនប្រពៃណីដែលមិនធ្លាប់មានពីមុន មក។ នៅក្នុងបរិបទដ៏លំបាក និងគ្រោះថ្នាក់នេះ វាចាំបាច់ណាស់ដែលយើងត្រូវពង្រឹងទំនាក់ទំនង ជាមួយដៃគូអន្តរជាតិរបស់យើង ចូលរួមយ៉ាងសកម្មបន្ថែមទៀតនៅក្នុងវេទិកាអន្តរជាតិនានា និងធ្វើ ការរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមជាសកល។ តាមរយៈការជំរុញកិច្ចសន្ទនា និងកិច្ចសហ ប្រតិបត្តិការក្នុងចំណោមសភាក្នុងតំបន់ និងជុំវិញពិភពលោក និងការបំពេញបន្ថែមពីលើសកម្មភាពដែលដឹកនាំដោយរាជរដ្ឋាភិបាល និងរដ្ឋសភា យើងអាចរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពសកលលោក។
អាទិភាពចម្បងទីពីរ គឺត្រូវធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គបោះឆ្នោតរបស់យើង ជាពិសេស ជាមួយសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ដែលតំណាងឱ្យប្រជាពលរដ្ឋនៅមូលដ្ឋាន និងធ្វើការប្រចាំថ្ងៃ ជាមួយពួកគាត់នៅថ្នាក់ក្រោមជាតិ។ យើងនឹងបន្តចូលរួមចំណែកដោយអស់ពីសមត្ថភាពដល់ដំណើរការប្រជាធិបតេយ្យភាវូបនីយកម្ម ការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ, កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពសេវាសាធារណៈ។
ក្នុងស្មារតីនេះ យើងត្រូវលើកកម្ពស់និងការពារយុត្តិធម៌ និងសមធម៌សង្គម, ធានាថា ពលរដ្ឋគ្រប់រូបរស់នៅដោយសេចក្តីថ្លៃថ្នូរ ទទួលបានសិទ្ធិ សេរីភាព ជំនឿទាំងឡាយដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ។
ក្នុងនាមជាប្រធានព្រឹទ្ធសភា ទូលបង្គំខ្ញុំសូមបញ្ជាក់នូវការប្តេជ្ញាចិត្ត ដើម្បីដឹកនាំស្ថាប័ននេះ ក្នុងការបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួន និងក្នុងការចូលរួមជាមួយរដ្ឋសភា និងរាជរដ្ឋាភិបាល ដើម្បីបំពេញអាណត្តិរៀងៗខ្លួនប្រកបដោយការខុសត្រូវខ្ពស់ ក្នុងការបម្រើជាតិ និងប្រជាជនកម្ពុជា។ យើងនឹងការពារយ៉ាងមុតមាំនូវរដ្ឋធម្មនុញ្ញរបបរាជានិយម និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងនីតិរដ្ឋ។ យើងនឹងខិតខំប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីធានាឱ្យបាននូវឯកភាពជាតិ និងសាមគ្គី ភាពសង្គមដ៏រឹងមាំ និងការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងសេចក្តីថ្លៃថ្នូរនៃប្រទេសជាតិយើង។
មុននឹងបញ្ចប់ ទូលបង្គំខ្ញុំ សូមថ្លែងអំណរគុណ ចំពោះឯកឧត្តមប្រធានបណ្តោះអាសន្ន ព្រឹទ្ធសភា ដែលបានបំពេញតួនាទីដឹកនាំសម័យប្រជុំដំបូងព្រឹទ្ធសភានីតិកាលទី៥ ប្រកបដោយ លទ្ធផលដ៍ត្រចះត្រចង់ ជាប្រវត្តិសាស្រ្តនាពេលនេះ។ ទូលបង្គំខ្ញុំ ក៏សូមអរគុណចំពោះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដែលបានខិតខំធ្វើការយ៉ាងសស្រាក់សស្រាំជាមួយក្រសួងព្រះបរមរាជវាំង និង ស្ថាប័នពាក់ព័ន្ធនានាក្នុងការត្រៀម និងបានរៀបចំយ៉ាងហ្មត់ចត់នូវពិធីបើកសម័យប្រជុំដំបូង ក្រោម ព្រះរាជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា។ ទូលព្រះបង្គំខ្ញុំ សូមឆ្លៀតក្នុងឱកាសប្រកបដោយមហានក្ខត្តឫក្សនេះ សូមព្រះបរមរាជានុញ្ញាតសម្តែងនូវកត្តញ្ញូតាធម៌ យ៉ាងជ្រាលជ្រៅបំផុតថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ កម្ពុជា ដែលព្រះអង្គបានប្រោសព្រះរាជទានកិត្តិយសក្នុងពិធីជាប្រវត្តិសាស្រ្តនេះ ដោយបានថ្លែង ព្រះរាជសុន្ទរកថាដ៏មានអត្ថន័យដ៏ជ្រាលជ្រៅបំផុត និងចំពោះព្រះមហាករុណាទីគុណដ៏ធំធេង របស់ព្រះអង្គ ក្នុងព្រះរាជបេសកកម្មដ៏ឧត្ដុង្គឧត្តមថ្លៃថ្លា ប្រកបដោយទសពិធរាជធម៌ និងព្រះបញ្ញាញាណវាងវៃ ជូនជាតិមាតុភូមិជាទីស្រឡាញ់បំផុតរបស់ព្រះអង្គ។ សូមថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈ សូមមានព្រះរាជសុខភាពល្អបរិបូណ៌ ព្រះកាយពលមាំមួន ព្រះបញ្ញញាណភ្លឺថ្លា និងព្រះរាជទីឃាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់នៃ ប្រជារាស្រ្តខ្មែរគ្រប់ៗរូបជារៀងដរាប។ ជាទីបញ្ចប់នេះ ក្នុងនាមឯកឧត្តមអនុប្រធានទី១ ឯកឧត្តមអនុប្រធានទី២ ទូលបង្គំ និងខ្លួនខ្ញុំផ្ទាល់ សូមថ្វាយ និងជូនពរចំពោះ សម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ ជាសមាជិកា សមាជិកព្រឹទ្ធសភានីតិកាលទី៥ បានប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ និងទទួលបាននូវជោគជ័យថ្មីៗថែមទៀត ក្នុងបេសកកម្មបម្រើជាតិមាតុភូមិកម្ពុជានៃយើង៕
Selected Comments Samdech Techo Hun Sen, President of the Senate,
at the opening ceremony of the first Senate Session for the fifth legislature
[Unofficial and translations]
*********
[1]
[…] Before giving the speech, (let me ask all senators) to protect their health until we reach the end of this term of legislature, which is in 2030. Let us strive to protect health to be able to work together until 2030. I will be 78 years old by then. It is a coincidence that today, 54 years ago, I was getting myself ready to sneak into the Marquis responding to the call of Prince Norodom Sihanouk, Preah Borom Ratanak Kaod. I was 32 years old when I became Prime Minister. Today, at the age of 72, I become the President of the Senate […] coincidentally, they all end in number 2 […]
[2]
I would like to take this rare opportunity to remind you a little, and hope that Samdech, His Excellency, Lok Chumteav, will not get tired of hearing about the history of the establishment of the Senate. If we talk about this Senate, we must first remember the great grace of His Majesty the King Father, who at the time led the resolution of the post-election crisis. Although the election was hailed as a “miracle along the Mekong”, dissent from some political parties led to a serious post-election crisis.
Probably all of you, or at least some of you, still remember the assassination attempt on me on September 24, 1998 in Siem Reap. At that time, organizing meeting in Phnom Penh was not possible. Although it was agreed that the first session of the National Assembly should be held at the Royal Palace (in Phnom Penh) and I would send two helicopters for His Majesty from Siem Reap for the meeting, which was not to be taking place in the National Assembly.
Later, His Majesty decided to convene the National Assembly first session in Siem Reap. I consider the (unsuccessful) assassination attempt a good luck for the nation or my own good fortune. This story is not small. If I died then, Siem Reap would become a killing field. Pools of blood would appear all over Siem Reap. Even though I was not in danger, some commanders demanded an attack. Four rockets planted but only exploded. This was a tragic event. Despites all that, we could still convene the National Assembly session, after which, we went on to a swearing-in ceremony at Angkor Wat.
After the National Assembly session, the Royal Government was not able to take form. At that time, those sworn-in members of the National Assembly (MNAs) had immunity. After this incident that someone threw a grenade at my house in Phnom Penh, and the demonstrators camping in front of the National Assembly, I issued an order forbidding anyone from leaving Phnom Penh for foreign countries. His Excellency Tol Loh, during the talks in Siem Reap, said to me, “Samdech, banning MNAs from leaving the country is against immunity.” I told His Excellency Tol Loh, “Have you all become MNAs yet? since the National Assembly has not yet sworn in? You do not have immunity yet, Excellency.”
After the meeting, a number of deputies left the country. In this regard, the political stalemate continued. During that stalemate, one may ask where the idea of having the Senate come from? I should thank the soul of Samdech Vibol Panha Sok An, for thinking and brining up this idea. His Excellency Prak Sokhon also knew and raised this idea with me. I went to discuss with Samdech Chea Sim. Then there was the CPP Standing Committee meeting (which decided) that the only way for power sharing in this two-thirds majority system of elections is the creation of the Senate.
We sent this message to FUNCINPEC, led by Samdech Krom Preah (Norodom Ranaridh). (The late) His Majesty (Norodom Sihanouk) convened a meeting. Samdech Krom Preah requested security for himself. I have assured him that I am responsible for his security, which was very necessary since FUNCINPEC at that time had split into a multi-functional FUNCINPEC. Therefore, it was not possible to leave Samdech Krom Preah in danger. However, a political party leader asked me to also provide him security. I told him that he might go wherever he wanted. That he left on his own consent, why there needed to be my guarantee of security for him to return?
At that time, we had three (political) parties. I do not need to name them […] I used the straightforward term, “Wherever it may take, just you go.” This is true. Let’s re-open the Friday-13 November agreement, which, according to the Europeans, is not a good date, but for us Cambodians, it turned out to be good. The meeting (was held) in the Royal Palace’s Temple of Khemarin. On the CPP side, there were Samdech Chea Sim, myself, Samdech Vibol Panha Sok An, and HE Prak Sokhon was then an assistant. On the FUNCINPEC side, there were Samdech Krom Preah, His Excellency You Hockri, and assistants such as His Excellency Kong Vibol and some others.
At that time, we laid down the CPP proposed-initiative for the establishment of a Senate, which originated from resolving political crises, but also was in conformity with the pattern of many countries where there are two levels of parliaments. At this point, an arrow can shoot a number of birds, including the end of the political stalemate. At that time, during the first term, Samdech Chea Sim was the President of the National Assembly. Samdech Krom Preah and I were the first and second Prime Ministers. How did we go about dividing power? The division of power was Samdech Chea Sim became the President of the Senate, Samdech Krom Preah became the President of the National Assembly, and I became the Prime Minister. We no longer have a Co-Prime Minister.
His Majesty the King Father clearly stated, “I am the King, the first person, Samdech Chea Sim is the second person, Samdech Krom Preah is the third person, and Samdech Hun Sen is the fourth person.” He further stated, “the first, the second, and the third have no power. Power is with the fourth person, Samdech Hun Sen.” So, that was the story. In a parliamentary regime, power rests with the prime minister. On the protocol part, HM the King is the first person, the President of the Senate is the second person, the President of the National Assembly is the third person, and the Prime Minister is the fourth person. The fourth person is the one with ruling power.
This is a reminder of issues related to initiatives to break deadlocks. Without the role of His Majesty the King Father, then there would have been a long crisis leading to bloodshed while the Khmer Rouge had not yet left the jungle. That is why it was not until the end of November that we formed the Royal Government for the second term and on December 2, 1998, at the first meeting of the Council of Ministers for the second legislative term, I set out a triangular strategy. This is a reminder so that we can see where the Senate came from and how it was initiated.
The co-founders of this whole story, in terms of the characters for the negotiations, I am the only one left alive. I thank the soul of HM the late King Father of the Nation for breaking the deadlock, and the respective political parties for respecting (HM the King Father’s guidance) leading, in 1999, to (the Senate establishment) defined in the Constitutional provisions (to have) half of the seats (in the National Assembly). It all started from the three political parties to first appoint the senators, and later we voted […]./.