Grand News Asia Close

សម្ដេចតេជោ ហ៊ុន សែន «ចិនផ្ដល់ជំនួយសម្រាប់កម្ពុជា ដោយមិនបានផ្សារភ្ជាប់លក្ខខណ្ឌណាមួយជាមួយកម្ពុជាទេ»

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០១៩ កិច្ចសម្ភាសន៍ 121
សម្ដេចតេជោ ហ៊ុន សែន «ចិនផ្ដល់ជំនួយសម្រាប់កម្ពុជា ដោយមិនបានផ្សារភ្ជាប់លក្ខខណ្ឌណាមួយជាមួយកម្ពុជាទេ» សម្ដេចតេជោ ហ៊ុន សែន «ចិនផ្ដល់ជំនួយសម្រាប់កម្ពុជា ដោយមិនបានផ្សារភ្ជាប់លក្ខខណ្ឌណាមួយជាមួយកម្ពុជាទេ»

ភ្នំពេញ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែង​ថា ចិនបានផ្ដល់ជំនួយសម្រាប់កម្ពុជា ដោយមិនបានផ្សារភ្ជាប់លក្ខខណ្ឌណាមួយ ជាមួយ​ក​​ម្ពុ​ជានោះទេ គោលការណ៍គោរពឯករាជ្យអធិបតេយ្យភាពរបស់ចិន គឺជាចំណុចពិសេសដែ​ល​​ប្រទេសកម្ពុជា ក៏ដូចជាប្រទេសមិត្តភក្ដិដទៃទៀតតែងតែធ្វើការជាមួយចិនបានយ៉ាងល្អ។

ក្នុងកិច្ចសម្ភាសន៍ជាមួយនឹងសារព័ត៌មានល្បីៗចំនួនបីរបស់សាធារណរដ្ឋប្រជាមានិត​ចិ​​ន រួមមាន ទូរទស្សន៍ CCTV ទីភ្នាក់ងារសារព័ត៌មាន Xinhua  និងវិទ្យុមិត្តភាព​ក​ម្ពុ​ជា-ចិន ដើ​ម្បី​​អបអរសាទរខួបទី៧០ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន កាល​ពី​ពេ​លថ្មីក​ន្ល​ង​ម​ក​នោះ សម្ដេចតេជោហ៊ុន សែន ថ្លែងថា គ្មានលក្ខខណ្ឌតម្រូវណាមួយ ថាកម្ពុជាគួរ​ធ្វើ​នេះ​ឬ​ធ្វើ​​នោះ​ទេ ប៉ុន្តែចិនបានគោរពនូវការសម្រេចចិត្តរបស់យើង ហើយបើនិយាយពីកម្ពុជាសព្វថ្ងៃ ខ្ញុំ​តែង​តែលើកជាញឹកញាប់ហើយថា ប្រសិនបើគ្មានជំនួយរបស់ចិន និងការឧបត្ថម្ភរបស់ចិនទេ សួ​រ​ថាមកដល់ពេលនេះ តើកម្ពុជាមានផ្លូវថ្នល់ប្រមាណជាង៣០០០គីឡូម៉ែត្រ និងស្ពានធំៗ​ដែ​ល​ឆ្លងកាត់ទន្លេ ជំនួសឱ្យផ្លូវដែលគ្មានកាលពីពេលមុន និងស្ពានដែលគ្មានកាល​ពីពេលមុនឬ​អ​ត់​។ ហេដ្ឋារចនាសម្ព័ន្ធដែលកម្ពុជាទទួលបានពីជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន គឺ​បា​ន​ជួយ​ជំរុញនូវសេដ្ឋកិច្ចរបស់កម្ពុជា ក៏ដូចជាការតភ្ជាប់។សម្ដេចតេជោបន្តថា ខ្ញុំពិតជាមា​ន​ការ​រីករាយដោយបានធ្វើការជាមួយមិត្តចិន ហើយក្នុងលក្ខណៈដែលមិនមានការភ្ជាប់លក្ខ​ខ​ណ្ឌ​​​​តម្រូវ។ សម្ដេចតេជោបន្តថា ពិតហើយមានមនុស្សមួយចំនួនបាននិយាយផ្លែ​ផ្កាដាក់ឱ្យ​យើ​ង​​ថា​ ជំនួយនេះ និងក្លាយជាអន្ទាក់បំណុលរបស់ចិន ក៏ប៉ុន្តែកុំភ្លេចថា តើប្រទេសប៉ុន្មានដែល​មិន​ជំពាក់បំណុលបរទេស ហើយតើប្រទេសប៉ុន្មានដែលមិនជំពាក់បំណុលរបស់ចិននោះ មាន​ប្រទេសមួយចំនួនជំពាក់បំណុលរបស់ចិន ច្រើនជាងកម្ពុជាទៅទៀត។ ក៏ប៉ុន្តែខ្ញុំមិនជឿថា​កម្ពុ​ជា​ អាចនឹងធ្លាក់ទៅក្នុងអន្ទាក់បំណុលរបស់ចិន ក្នុងពេលដែលយើងមានការខ្ចីដោយមានការ​គ្រប់​គ្រងហ្មត់ចត់ ហើយមិត្តចិនក៏បានធ្វើការជាមួយយើងដោយហ្មត់ចត់។ សម្រាប់យើងៗ​មិ​ន​អនុ​ញ្ញាតឱ្យមានការខ្ចីលើសពិដានដែលកំណត់ឱ្យខ្ចីនោះទេ។ អនុបាតបំណុល ត្រូវឱ្យខ្ចី៤០ភាគរយ ប៉ុ​ន្តែមកដល់ពេលនេះ កម្ពុជាទើបតែនិងខ្ចីគេត្រឹមតែ២៣ភាគរយតែប៉ណ្ណោះ រាប់ទាំងបំណុល​ចា​ស់​រប​ស់អាម៉េរិក និងបំណុលចាស់របស់អតីតសហភាពសូវៀត។ អីចឹងទេខ្ញុំគួរតែជូនសារប្រាប់​ទៅ​​អ្នក​ដែលបន្តុះបង្អាប់កម្ពុជាថា កម្ពុជានឹងធ្លាក់ទៅក្នុងអន្ទាក់បំណុលរបស់ចិន គឺអ្នកមិន​ប្រា​ក​ដនិយម ហើយអ្នកហាក់ដូចជាមើលស្រាលចំពោះកម្ពុជា ក៏ដូចជាមើលស្រាលចំពោះ​ឥរិ​យា​ប​ទ​របស់ចិន ក្នុងឋានៈជាអ្នកផ្ដល់​ទុនទៅឱ្យបណ្ដាប្រទេសនានាដែលបានទទួលការ​អភិវឌ្ឍ​។សម្ដេចតេជោនាយករដ្ឋមន្ត្រីថ្លែងបន្តថា មិត្តចិន កាន់តែមានមិត្តភក្ដិច្រើនទៅៗ ដោ​យគោរព​ផល​ប្រយោជន៍ផងគ្នា ហើយដោយមិនបំពានគ្នា។ បើនិយាយពីក្នុងក្របខ័ណ្ឌតំបន់ ខ្ញុំលើក​ពី​ចំ​ណុច​ដែលទាក់ទិនជាមួយតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន តើអ្នកណាទទួលផលប្រ​យោ​ជ​​ន៍​ពិត​ប្រាកដអំពីបញ្ហាតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន គឺបណ្ដាប្រទេសអាស៊ានទេ ដែល​ជា​អ្នកទទួលផលប្រយោជន៍ច្រើនជាងចិនទៅទៀត ព្រោះទំហំពាណិជ្ជកម្មទ្វេទិសនេះវាធំ ប៉ុ​ន្តែ​បើយើងយកមកពិនិត្យ គឺចិននាំចូលមកពីប្រទេសអាស៊ានច្រើនជាង អាស៊ាននាំចេញពីចិន ចំ​ណុចនេះគឺបណ្ដាប្រទេសអាស៊ានគឺជាអ្នកទទួលផលប្រយោជន៍។ ដូច្នេះហើយខ្ញុំគិតថា ការ​ព​ង្រឹ​ងភាពជាដៃគូយុទ្ធសាស្ត្ររវាងអាស៊ាន-ចិន គឺជាការចាំបាច់ ដើម្បីបន្តទៅមុខទៀត។ យន្ត​កា​រ​អាស៊ានបូកចិនគឺជាយន្តការដ៏ល្អ ជាមួយនិងយន្តការអាស៊ាន-ជប៉ុន អាស៊ាន-កូរ៉េខាង​ត្បូ​ង​ និងអាស៊ានបូកបី។ តែនៅមានយន្តការពីរទៀតដែលដើរតួនាទី​ជួយមកដល់បណ្ដាប្រទេស​នៅ​ខា​ងក្រោមគឺ៖ ទីមួយៈ គឺឡានឆាងមេគង្គ ដែលជាការតភ្ជាប់រវាងចិន និងបណ្ដាប្រទេសមេគង្គ ដែ​ល​នៅឆ្នាំ២០២០នឹងមានការប្រជុំនៅទីក្រុងវៀងចន្ទន៍ នេះជាយន្តការមួយទៀតដែលបំពេញ​ប​ន្ថែ​​​ម​សម្រាប់កិច្ចសហប្រតិបត្តិការរវាងចិន និងបណ្ដាប្រទេសនៅតាមដងទន្លេមេគង្គ។ ទីពីរៈ គឺ​យន្តការមហាអនុតំបន់មេគង្គ ដែលរួមានបណ្ដាប្រទេសតាមដងទន្លេមេគង្គ ទាំងចិន មី​យ៉ា​ន់​​ម៉ា ថៃ ឡាវ កម្ពុជា វៀតណាម និងធនាគារអភិវឌ្ឍន៍អាស៊ី។ ដូច្នេះចំណុចទាំ​ងអស់នេះមាន​ភា​ព​ប្រ​ទាក់ក្រឡាគ្នា ក្នុងទិដ្ឋភាពជានយោបាយ ដែលផ្ដល់នូវស្ថេរភាពសម្រាប់តំបន់ ហើយក្នុង​នោះ​ជំរុញនូវ​ការរីកលូតលាស់ខាងសេដ្ឋកិច្ច ដោយជំរុញនូវទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិ​និ​យោគ ទេសចរណ៍ ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។ ចំណុចទាំងនេះហើយធ្វើ​ឱ្យ​តំ​បន់​​របស់យើងមានសន្តិភាព ស្ថិរភាព ក៏ដូចជាមានការអភិវឌ្ឍ៕

ដោយ ជឹម ណារី

អត្ថបទទាក់ទង