សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សាកលវិទ្យាល័យការពារជាតិ ដើរតួនាទីសំខាន់លើការបណ្តុះបណ្តាលធនធានមនុស្ស ទាំងខាងចំណេះដឹង ស្មារតី ឆន្ទៈ និងមនសិការស្នេហាជាតិ
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសហសិក្សា អគារស្នាក់នៅ និងអគារអាហារដ្ឋាននៅសាកលវិទ្យាល័យការពារជាតិ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងយោធាចារ្យ នាយទាហាន នាយទាហានរង និងពលទាហាននៃសាកលវិទ្យាល័យការពារជាតិ ដែលបានអនុវត្តភារកិច្ចស័ក្តិសមជាគ្រឹះស្ថានឧត្តមសិក្សា និងបានដើរតួនាទីសំខាន់លើការបណ្តុះបណ្តាលធនធានមនុស្ស ការអភិវឌ្ឍសមត្ថភាពកងទ័ព ទាំងខាងចំណេះដឹង ស្មារតី ឆន្ទៈ មនសិការស្នេហាជាតិ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់បន្ថែមថា ការបណ្តុះបណ្តាលនេះដែរ ក៏ជំរុញដល់ការឈានចូលក្នុងការទទួលយកបរិវត្តកម្មឌីជីថលដើម្បីឆ្លើយតបទៅនឹងការជឿនលឿនផ្នែកបច្ចេកវិទ្យា វិទ្យាសាស្រ្តសម័យទំនើប នវានុវត្តន៍យោធា ក្នុងតំបន់ និងលើសាកលលោក ដើម្បីធានាដល់ចីរភាពនៃការអភិវឌ្ឍវិស័យការពារជាតិផងដែរ៕