Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរចំពោះសាកលវិទ្យាល័យការពារជាតិ ដែលទទួលបានអគារសិក្សាថ្មី ២ខ្នងបន្ថែមទៀត

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានជាតិ 139
សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរចំពោះសាកលវិទ្យាល័យការពារជាតិ ដែលទទួលបានអគារសិក្សាថ្មី ២ខ្នងបន្ថែមទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរចំពោះសាកលវិទ្យាល័យការពារជាតិ ដែលទទួលបានអគារសិក្សាថ្មី ២ខ្នងបន្ថែមទៀត

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅក្នុងការសម្ពោធអគារស្នាក់នៅ និងអគារអាហារដ្ឋាននៅថ្ងៃនេះ មានការកសាងអគារខ្នាតធំចំនួន៣ខ្នង ក្នុងនោះមានអគារសាលសហសិក្សាមួយ ចំណុះ ៣.៥០០នាក់ អគារស្នាក់នៅនិស្សិតខ្នាតអន្តរជាតិចំនួន២ខ្នង កម្ពស់៥ជាន់ មាន១០០បន្ទប់ និងអគារអាហារដ្ឋាន ដែលទើបកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ បន្ថែមពីលើអគារបដិសណ្ឋារកិច្ចថ្នាក់ដឹកនាំ និងបណ្ណាល័យ។

បន្ថែមពីលើនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអបអរសាទរចំពោះសាកលវិទ្យាល័យការពារជាតិ ដែលទទួលបានអគារសិក្សា២ខ្នងទៀតផងដែរ ដែល១ខ្នងជាការផ្តល់ពីក្រសួងការពារជាតិ ដើម្បីរៀបចំជាមហាវិទ្យាល័យភស្តុភារនិងហិរញ្ញវត្ថុយោធា និង១ខ្នងទៀតជាជំនួយរបស់កងទ័ពវៀតណាម ដើម្បីធ្វើជាមហាវិទ្យាល័យព័ត៌មានវិទ្យា ព្រមទាំងបានកសាងហេដ្ឋារចនាសម្ព័ន្ធរណបជាច្រើន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «សម្ពោធអគារស្នាក់នៅ អគារអាហារដ្ឋាន និងបិទវគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឺនឆ្នាំ២០២៣ បន្តបើកវគ្គសិក្សាឆ្នាំ២០២៤នៅសាកលវិទ្យាល័យការពារជាតិ» នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤៕

អត្ថបទទាក់ទង