Grand News Asia Close

គណៈកម្មាធិការជាតិសម្របសម្រួលព័ត៌មាននិងសាធារណមតិ៖ កម្មករ កម្មការិនីរោងចក្រ Y & W សប្បាយរីករាយនិងថ្លែងអំណរគុណរាជរដ្ឋាភិបាលក្រោយទទួលដំណោះស្រាយ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអាទិត្យ ទី២៤ ខែមីនា ឆ្នាំ២០២៤ ទំព័រវីដេអូ បទយកការណ៍ ព័ត៌មានជាតិ 489
គណៈកម្មាធិការជាតិសម្របសម្រួលព័ត៌មាននិងសាធារណមតិ៖ កម្មករ កម្មការិនីរោងចក្រ Y & W សប្បាយរីករាយនិងថ្លែងអំណរគុណរាជរដ្ឋាភិបាលក្រោយទទួលដំណោះស្រាយ គណៈកម្មាធិការជាតិសម្របសម្រួលព័ត៌មាននិងសាធារណមតិ៖ កម្មករ កម្មការិនីរោងចក្រ Y & W សប្បាយរីករាយនិងថ្លែងអំណរគុណរាជរដ្ឋាភិបាលក្រោយទទួលដំណោះស្រាយ

 

អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស និងអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលជាសេនាធិការគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ នៅថ្ងៃនេះបានបញ្ចេញផ្សាយនូវវីដេអូមួយមានរយៈពេលជាង៥នាទី ដែលបង្ហាញនូវការសប្បាយរីករាយរបស់កម្មករ កម្មការិនីរោងចក្រ Y & W ជាមួយនឹងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោយពីពួកគេទទួលដំណោះស្រាយដ៏ល្អប្រសើរ គឺការបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។

ខ្លឹមសារនៃវីដេអូ បានបញ្ជាក់ថា ក្រោមការចង្អុលបង្ហាញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដំណោះស្រាយបញ្ហាជូនកម្មករកម្មការិនីរោងចក្រ Y & W ត្រូវបានរកឃើញ។ ចាប់ពីរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ មក កម្មករនិយោជិតនៅរោងចក្រ Y & W បានសម្រុកមកបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានរៀបចំទូទាត់ជូនពួកគេ ហើយក្រសួងបានរៀបចំការបើកប្រាក់ឈ្នួល និងប្រាក់បំណាច់អត្ថប្រយោជន៍ផ្សេងៗមុនកាលកំណត់ទៀតផង។ នេះគឺដោយសារតែការយកចិត្តទុកដាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងការខ្នះខ្នែងរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីសម្រេចបាននូវដំណោះស្រាយឆាប់រហ័សជូនកម្មករ និយោជិតទៅតាមការចង់បានរបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាល។ ការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំនិងការឈានដល់ដំណោះស្រាយយ៉ាងឆាប់រហ័សបែបនេះបានធ្វើឱ្យកម្មករ កម្មការិនីរោងចក្រ Y & W សប្បាយរីករាយយ៉ាងខ្លាំងដោយពួកគេបានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចធិបតីដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់កម្មករនិយោជិតនិងផ្តល់ដំណោះស្រាយដល់ពួកគេជាដរាប។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាតាំងពីជំនាន់សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រីរហូតដល់រាជរដ្ឋាភិបាលបន្តវេនដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋជាពិសេសបង្កើនជីវភាពប្រជាពលរដ្ឋក្រីក្រនិងងាយរងហានិភ័យក្នុងនោះកម្មករនិយោជិតគឺជាគោលដៅដ៏សំខាន់មួយដែលរាជរដ្ឋាភិបាលផ្តោតការយកចិត្តទុកដាក់។ ជាក់ស្តែង ការចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ស្បែកជើង ការបូបនិងផលិតផលធ្វើដំណើរ ត្រូវបានធ្វើឡើងជាប្រចាំ។ នៅក្នុងពិធីសំណេះសំណាលទាំងនោះ សម្តេចតេជោ ក៏ដូចជាសម្តេចធិបតីតែងតែស្វែងយល់ពីសុខទុក្ខរបស់កម្មករ កម្មការិនី និងដោះស្រាយបញ្ហាជូនពួកគេជាប្រចាំ។
សូមទស្សនាវីដេអូ៖

អត្ថបទទាក់ទង