Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បាននិងកំពុងអនុវត្តរបៀបវារៈគោលនយោបាយឌីជីថលដោយស្មារតីបុរេសកម្ម និងបើកចំហរ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 403
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បាននិងកំពុងអនុវត្តរបៀបវារៈគោលនយោបាយឌីជីថលដោយស្មារតីបុរេសកម្ម និងបើកចំហរ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បាននិងកំពុងអនុវត្តរបៀបវារៈគោលនយោបាយឌីជីថលដោយស្មារតីបុរេសកម្ម និងបើកចំហរ

ក្នុងឱកាសអញ្ជើញជាអធិបតីបើកវេទិការដ្ឋាភិបាលឌីជីថលលើកទី១ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នៅក្នុងក្របខណ្ឌតំបន់ និងសកល រាជរដ្ឋាភិបាល បាននិងកំពុងអនុវត្តរបៀបវារៈគោលនយោបាយឌីជីថលដោយស្មារតីបុរេសកម្ម និងបើកចំហរសំដៅសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍឌីជីថលជាតិ និងគោលដៅអភិវឌ្ឍឌីជីថលតំបន់ និងសកលដូចមានកំណត់ក្នុងផែនការមេអាស៊ានឆ្នាំ២០២៥ និងយុទ្ធសាស្រ្តឌីជីថលឆ្នាំ២០២២-២០២៥ របស់អង្គការសហប្រជាជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់បន្ថែមថា កម្ពុជា បាននិងកំពុងចូលរួមជាមួយប្រទេសសមាជិកអាស៊ាន នៅក្នុងការជំរុញការរៀបចំកិច្ចព្រមព្រៀងក្របខណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន ដែលរំពឹងថានឹងជួយបង្កើនទំហំសេដ្ឋកិច្ចឌីជីថលអាស៊ានពី១ទ្រីលានដុល្លារ ដល់២ទ្រីលានដុល្លារនៅឆ្នាំ២០៣០៕

អត្ថបទទាក់ទង