Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា ប្រកាន់ជំហរនយោបាយការបរទេស ដោយឈរលើគោលការណ៍និរន្តរភាព និងចីរភាព

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ 291
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា ប្រកាន់ជំហរនយោបាយការបរទេស ដោយឈរលើគោលការណ៍និរន្តរភាព និងចីរភាព សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា ប្រកាន់ជំហរនយោបាយការបរទេស ដោយឈរលើគោលការណ៍និរន្តរភាព និងចីរភាព

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងប្រាប់ភាគីមិត្តនៅតាមបណ្ដាប្រទេសនានាថា កម្ពុជាប្រកាន់ជំហរនយោបាយការបរទេស ដោយឈរលើគោលការណ៍និរន្តរភាព និងចីរភាព និងចាត់ទុកគ្រប់បណ្តាប្រទេសទាំងអស់ជាមិត្ត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញសម្ពោធកំណាត់ផ្លូវជាតិលេខ៥ (ព្រែកក្តាម-បាត់ដំបង) និងបើកការដ្ឋានកំណាត់ផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ នឹងបន្តអនុវត្តន៍គោលនយោបាយដែលរាជរដ្ឋាភិបាលអាណត្តិកន្លងមកបានធ្វើ ដើម្បីកសាងមិត្តជាមួយគ្រប់បណ្តាប្រទេសទាំងអស់នៅលើពិភពលោក ដោយការគោរពគ្នាទៅវិញទៅមក តាមគោលការណ៍ឯករាជ្យដោយផ្អែកលើច្បាប់៕

 

 

អត្ថបទទាក់ទង