Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការសម្ពោធក្រុមហ៊ុនយក្ខនៅថ្ងៃនេះ ជាសក្ខីភាពបង្ហាញពីជំនឿទុកចិត្តរបស់វិនិយោគិនជាតិនិងអន្តរជាតិ មកលើវិស័យធុរកិច្ចនៅកម្ពុជា

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានជាតិ 277
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការសម្ពោធក្រុមហ៊ុនយក្ខនៅថ្ងៃនេះ ជាសក្ខីភាពបង្ហាញពីជំនឿទុកចិត្តរបស់វិនិយោគិនជាតិនិងអន្តរជាតិ មកលើវិស័យធុរកិច្ចនៅកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការសម្ពោធក្រុមហ៊ុនយក្ខនៅថ្ងៃនេះ ជាសក្ខីភាពបង្ហាញពីជំនឿទុកចិត្តរបស់វិនិយោគិនជាតិនិងអន្តរជាតិ មកលើវិស័យធុរកិច្ចនៅកម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការសម្ពោធដាក់ឱ្យដំណើរការរោងចក្រដំឡើងរថយន្តតូយ៉ូតារបស់ក្រុមហ៊ុន Toyota នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញនៅព្រឹកនេះ គឺជាសក្ខីភាពមួយបង្ហាញពីជំនឿទុកចិត្តនិងសក្តានុពលកម្ពុជាជូនដល់វិនិយោគិននានា ដែលកំពុងចាប់អារម្មណ៍ និងកំពុងធ្វើការសម្រេចចិត្ត។

សម្តេចធិបតី បានថ្លែងបន្តថា ក្រុមហ៊ុនតូយ៉ូតា គឺជាក្រុមហ៊ុនយក្ខ ហើយបើយក្ខទៅណាហើយ នោះគេឯងនឹងឆាប់មើលឃើញ។ សម្ដេចថា យក្ខមែន តែមុននឹងយក្ខធ្វើអ្វីមួយ គឺតែងតែបានគិតគូរច្បាស់លាស់ណាស់ ដូច្នេះបើក្រុមហ៊ុនយក្ខមកកម្ពុជាប្រកបដោយភាពជឿទុកចិត្តហើយ នោះច្បាស់ណាស់ក្រុមហ៊ុនផ្សេងៗទៀត នឹងប្រាកដជាមានទំនុកចិត្តទៅតាមនោះផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធរោងចក្រដំឡើងរថយន្តតូយ៉ូតា ដែលមានទុនវិនិយោគ៣៧លានដុល្លារ ក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ៕

អត្ថបទទាក់ទង