Grand News Asia Close

តើអ្នកដឹងទេថានៅសម័យអាណាព្យាបាលបារាំង (១៨៦៣-១៩៥៣) ប្រទេសកម្ពុជាបានប្រើប្រាស់ទាំងក្រដាសប្រាក់ និងកាស?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០២៤ ចំណេះដឹងទូទៅ វប្បធម៌ & ប្រវត្តិសាស្រ្ដ 428

[English Below]

ប្រាក់ព្យ៉ាស់ត្រូវបានបោះផ្សាយដោយបារាំង ដើម្បីផ្តល់ហិរញ្ញប្បទានដល់សកម្មភាពសេដ្ឋកិច្ចនៅតំបន់ឥណ្ឌូចិន និងត្រូវបានចេញផ្សាយដោយធនាគារឥណ្ឌូចិននៅក្នុងឆ្នាំ ១៨៧៨ ដែលបានចរាចរនៅតុងកឹង អណ្ណាម កូសាំងស៊ីន ឡាវ និងកម្ពុជា។ ចាប់តាំងពីឆ្នាំ ១៩៥២ បុព្វសិទ្ធិបោះផ្សាយត្រូវបានផ្ទេរទៅឱ្យវិទ្យាស្ថានបោះពុម្ពនៃសមាគតរដ្ឋឥណ្ឌូចិនរហូតដល់មានការបង្កើតឡើងនូវ ធនាគារជាតិនៃកម្ពុជានាឆ្នាំ១៩៥៤ និងការបោះផ្សាយប្រាក់រៀលឆ្នាំ១៩៥៥។

Did you know that during the French Protectorate (1863-1953), Cambodia used both banknotes and coins?
Established by France to finance economic activities in Indochina, the Piaster was issued from 1878 by the Bank of Indochina and circulated in Tonkin, Anam, Cochinchina, Laos and Cambodia. In 1952, issuing authority was transferred to the Issuing Institute of the Indochinese Associated States until the establishment of the National Bank of Cambodia in 1954 and the creation of the riel in 1955.

ប្រភព៖ សារមន្ទីរ ព្រះស្រីឦសានវរ្ម័ន

រូបិយវត្ថុស្ថិតក្នុងចរាចរណ៍

អត្ថបទទាក់ទង