Grand News Asia Close

បទវិភាគ៖ ភាគីហ្វីលីពីនគួរតែរក្សាភាពស្ងៀមស្ងាត់ ហើយស្តាប់ឱ្យបានច្រើននូវសំឡេងរបស់ពហុភាគី ដែលបូករួមទាំងប្រទេសជិតខាង

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសៅរ៍ ទី៩ ខែមីនា ឆ្នាំ២០២៤ ទស្សនៈ-នយោបាយ 292
បទវិភាគ៖ ភាគីហ្វីលីពីនគួរតែរក្សាភាពស្ងៀមស្ងាត់ ហើយស្តាប់ឱ្យបានច្រើននូវសំឡេងរបស់ពហុភាគី ដែលបូករួមទាំងប្រទេសជិតខាង បទវិភាគ៖ ភាគីហ្វីលីពីនគួរតែរក្សាភាពស្ងៀមស្ងាត់ ហើយស្តាប់ឱ្យបានច្រើននូវសំឡេងរបស់ពហុភាគី ដែលបូករួមទាំងប្រទេសជិតខាង

(ប៉េកាំង)៖ កាលពីថ្ងៃទី៥ខែមីនា ហ្វីលីពីនបានបំពានចូលលំហសមុទ្រក្បែរថ្មប៉ប្រះទឹក Ren’ai នៃប្រជុំកោះ Nansha របស់ចិនម្តងទៀត ដើម្បីដឹកជញ្ជូនសម្ភារៈសំណង់ឱ្យនាវាចម្បាំង ដែលទុកចោលដោយខុសច្បាប់ នៅថ្មប៉ប្រះទឹក Ren’ai ។ ក្នុងវីដេអូដែលភាគីចិនបានចេញផ្សាយ អ្នកផងទាំងពួងអាចឃើញច្បាស់ថា នាវាឆ្មាំសមុទ្រលេខ ៤៤០៧ របស់ភាគីហ្វីលីពីន មិនអើពើនឹង ការព្រមានម្តងហើយម្តងទៀតរបស់ភាគីចិន ទៅខិតជិតនិងបំបុកនាវាឆ្មាំសមុទ្រលេខ ២១៥៥៥ របស់ចិនដែលកំពុងអនុវត្ត ច្បាប់ជាប្រក្រតី ដែលបណ្តាលឱ្យកើតមានការកកិតក្នុងកម្រិតស្រាល។ ឆ្មាំសមុទ្រចិនបានធ្វើប្រតិបត្តិការ ដោយវិជ្ជាជីវៈ រក្សាការអត់ធ្មត់ សមហេតុផលនិងស្របច្បាប់នៅហ្នឹងកន្លែង។

ដើម្បីសម្រេចបាននូវគោលបំណង ដែលចង់ទន្ទ្រានកាន់កាប់កោះ និងថ្មប៉ប្រះទឹកនៅសមុទ្រចិនខាងត្បូង ភាគីហ្វីលីពីនបានប្រើប្រាស់ មធ្យោបាយយ៉ាងហោចណាស់ចំនួនបី៖ ទីមួយ ប្រឌិតរឿងក្លែងក្លាយ ដើម្បីទម្លាក់កំហុសទៅលើភាគីចិន។ ពេលថ្មីៗកន្លងទៅនេះ ហ្វីលីពីនបានចាត់បញ្ជូនទូក និងនាវាចម្បាំងបំពានចូលថ្មប៉ប្រះទឹក Ren’ai និងកោះ Huangyan របស់ចិនជាញឹកញាប់ ដោយបង្ករឿងហេតុចំពោះប្រទេសចិនឥតឈប់ឈរ។ ដើម្បីបញ្ឆោតសហគមន៍អន្តរជាតិ វាបានមួលបង្កាច់វិធានការគាំពារសិទ្ធិ ដ៏សមហេតុផលនិងត្រឹមត្រូវរបស់ចិន ទៅជា “ការបណ្តេញដោយអំពើហិង្សា” និង “រំខានដល់អ្នកនេសាទហ្វីលីពីនធ្វើការ” ជាដើម ដើម្បីក្លែងពុតជាជនរងគ្រោះ។ បន្ទាប់ពីភាគីចិនប្រកាសវីដេអូអំពីសភាពការណ៍នៅហ្នឹងកន្លែង ពិភពលោកក៏កាន់តែឃើញច្បាស់ថា ប្រទេសធំឬតូចមិនមែនជាស្តង់ដារ សម្រាប់វិនិច្ឆ័យអំពើល្អអាក្រក់ទេ ខុសនិងត្រូវគឺមិនអាចបំភ្លៃបានទាំងស្រុងទេ។

ទីពីរ បង្កអ្វីដែលហៅថា សេចក្តីព្រាងច្បាប់ ដែលប៉ុនប៉ងបន្ថែមថ្នូរនយោបាយ ក្នុងការចរចាជាមួយចិន។ កាលពីខែកុម្ភៈឆ្នាំនេះ ព្រឹទ្ធសភាហ្វីលីពីនបានអនុម័តអ្វីដែលហៅថា “សេចក្តីព្រាងច្បាប់ស្តីពីតំបន់សមុទ្រ” ដែលដាក់បញ្ចូលកោះ Huangyan កោះនិងថ្មប៉ប្រះទឹកភាគច្រើននៃប្រជុំកោះ Nansha ព្រមទាំងលំហសមុទ្រពាក់ព័ន្ធរបស់ចិននៅក្នុង តំបន់សមុទ្ររបស់ហ្វីលីពីន ដោយខុសច្បាប់ ក្នុងន័យប៉ុនប៉ងអនុវត្តការកាត់ក្តីដោយខុសច្បាប់ ក្នុងរឿងមជ្ឈត្តកម្មសមុទ្រចិនខាងត្បូង តាមរយៈការតាក់តែងច្បាប់ក្នុងស្រុក។

មូលហេតុសំខាន់ដែលភាគីហ្វីលីពីន បានលើកឡើងគឺ កោះ Huangyan ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់ហ្វីលីពីន ។ តែប្រការនេះវាគ្មានភស្តុតាងអ្វីទាល់តែសោះ។ ដីគោកគ្រប់គ្រងសមុទ្រ វាគឺជាគោលការណ៍ជាមូលដ្ឋាននៃច្បាប់សមុទ្រអន្តរជាតិ ។ យោងតាមការកំណត់នៃ《អនុសញ្ញាច្បាប់សមុទ្រនៃអង្គការសហប្រជាជាតិ》ប្រទេសតាមឆ្នេរសមុទ្រអាចបង្កើត តំបន់សេដ្ឋកិច្ចពិសេសចម្ងាយ២០០ម៉ាយសមុទ្រ តែគ្មានសិទ្ធិបំផ្លាញអធិបតេយ្យភាពទឹកដី ដែលមានស្រាប់តាំងពីបូរាណកាលមក របស់ប្រទេសដទៃទៀតទេ។

ទីបី ឃុបឃិតគ្នាជាមួយប្រទេសផ្សេងទៀតបង្កើតជាបក្សពួក ដើម្បីពង្រឹងអំណាចខ្លួនឯង។ ចាប់ពីបានឡើងកាន់មុខតំណែង កាលពីខែមិថុនាឆ្នាំ២០២២មក រដ្ឋាភិបាលហ្វីលីពីនអាណត្តិថ្មីបានប្រាស្រ័យទាក់ទងជាញឹកញាប់ ជាមួយសហរដ្ឋអាមេរិកក្នុងវិស័យការទូត និងការពារសន្តិសុខ។ មន្ត្រីជាន់ខ្ពស់អាមេរិកអះអាងថា នឹងផ្តល់ការការពារខាងសន្តិសុខដល់ហ្វីលីពីន ដោយអនុលោមតាម《អនុសញ្ញាស្តីពីការការពាររួមគ្នារបស់អាមេរិកនិងហ្វីលីពីន》។ តាមការពិត នេះជានុយបញ្ឆោត ក្នុងគោលបំណងនាំឱ្យភាគីហ្វីលីពីន ក្លាយជាទ័ពស្រួចក្នុងការធ្វើបដិបក្ខគ្នាជាមួយនឹងចិន ដើម្បីញុះញង់បំបែកបំបាក់ ទំនាក់ទំនងរវាងចិននិងប្រទេសជិតខាង។ សន្តិភាពនិងកិច្ចសហប្រតិបត្តិការជាសំឡេងរួម របស់ប្រទេសក្នុងតំបន់ ។ ភាគីហ្វីលីពីនគួរតែរក្សាភាពស្ងៀមស្ងាត់ ស្តាប់សំឡេងរបស់ពហុភាគីដែលបូករួមទាំងប្រទេសជិតខាង។

លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានថ្លែង ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលីលើកនេះថា “យើងជាប្រទេសឯករាជ្យមួយ មិនចង់ស្តាប់បង្គាប់របស់ប្រទេសធំណាមួយទេ យើងនិងប្រទេសចិនគ្មានបញ្ហាអីទេ។” ភាគីហ្វីលីពីន ក៏កាន់តែត្រូវយល់ថា លើក្តារអុកយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក ហ្វីលីពីនបានគ្រវីទង់ជួយស្រែកបន្ទរដោយខ្លួនឯង ហាក់ដូចជាចូលក្នុងល្បែងស៊ីសង ដែលចាក់ភ្នាល់អ្វីទាំងអស់មួយលើក។ មេរៀនប្រវត្តិសាស្ត្របានបង្ហាញថា ចុងក្រោយកូនអុកនឹងក្លាយជាអុក ដែលត្រូវគេបោះបង់ចោល៕

វិទ្យុមិត្តភាពកម្ពុជាចិន

អត្ថបទទាក់ទង