Grand News Asia Close

ចំណេះដឹងទូទៅ៖ ប្រទេសទាំង៤ដែលមានព្រំដែនជាប់ជាមួយបរទេសជិតខាងច្រើនជាងគេ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ចំណេះដឹងទូទៅ បច្ចេកវិទ្យា & ប្លែកៗ 880

(ប្រភព៖ FN)៖ ក្នុងចំណោមប្រទេស១៩៥នៅលើពិភពលោក មានប្រទេសចំនួន៤ដែលមានផ្ទៃក្រឡាធំជាងគេ និងមានព្រំដែនជាប់ជាមួយបរទេសជិតខាងច្រើនជាងគេ។

ប្រទេសទាំង៤នោះ រួមមាន៖

៤. ប្រទេសអាល្លឺម៉ង់ (ទ្វីបអឺរ៉ុប) មានព្រំដែនជាប់ជាមួយប្រទេសជិតខាងដល់ទៅ៩ប្រទេស ដូចជា ដាណឺម៉ាក នែតដឺឡង់ (ហូឡង់) ប៊ែលហ្ស៊ិក លុចសំបួ បារាំង ស្វ៊ីស អូទ្រីស ប៉ូឡូញ និងសាធារណរដ្ឋឆែក។ បើគិតទាំងព្រំដែនសមុទ្រផង គឺជាប់ទាំងដែនសមុទ្រស៊ុយអែតដែរ។

៣. ប្រទេសប្រេស៉ីល (ទ្វីបអាមេរិកខាងត្បូង) មានព្រំដែនជាប់ជាមួយប្រទេសជិតខាងដល់ទៅ១០ប្រទេសឯណោះ ដូចជា វេណេស៊ុយអេឡា ហ្គីយ៉ាន សូរីណាម ដែនដីហ្គីយ៉ានរបស់បារាំង (ដែនដីនាយសមុទ្រ) កូឡុំប៊ី ប៉េរូ បូលីវី បារ៉ាហ្កាយ អាហ្សង់ទីន និងអ៊ូរ៉ាហ្កាយ។

២. ប្រទេសរុស្ស៊ី (ទ្វីបអឺរ៉ុប និងទ្វីបអាស៊ី) មានព្រំដែនជាប់ជាមួយប្រទេសជិតខាងដល់ទៅ១៦ប្រទេស ដូចជា ន័រវេស ហ្វាំងឡង់ អេស្តូនី ឡេតូនី បេឡារុស អ៊ុយក្រែន ហ្ស៊កហ្ស៊ី អាស៊ែរបៃហ្សង់ កាហ្សាក់ស្ថាន ម៉ុងហ្គោលី ចិន កូរ៉េខាងជើង ប៉ូឡូញ និងលីទុយអានី។ បើគិតទាំងព្រំដែនសមុទ្រផង គឺជាប់ទាំងដែនសមុទ្រជប៉ុន និងរដ្ឋអាឡាស្ការបស់សហរដ្ឋអាមេរិកដែរ។

១. ប្រទេសចិន (ទ្វីបអាស៊ី)៖ មានព្រំដែនជាប់ជាមួយប្រទេសជិតខាងដល់ទៅ២០ប្រទេសដែរ ដូចជា កាហ្សាក់ស្ថាន ម៉ុងហ្គោលី រុស្ស៊ី ឥណ្ឌា នេប៉ាល់ ប៊ូតង់ មីយ៉ាន់ម៉ា ឡាវ វៀតណាម និងកូរ៉េខាងជើង។ បើគិតទាំងព្រំដែនសមុទ្រផង គឺជាប់ទាំងដែនសមុទ្រជប៉ុន ដែនសមុទ្រហ្វីលីពីន ដែនសមុទ្រកូរ៉េខាងត្បូង ឬបើគិតទាំងលម្ហសមុទ្រចិនខាងត្បូងផង គឺអាចមកដល់ដែនសមុទ្រព្រុយណេ ម៉ាឡេស៊ី ឥណ្ឌូណេស៊ីផងដែរ៕

អត្ថបទទាក់ទង