Grand News Asia Close

ចំណេះដឹងទូទៅ៖ តើជឿទេថា នៅលើផែនដីយើងនេះ មានសមុទ្រដែលគ្មានឆ្នេរ?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០២៤ ចំណេះដឹងទូទៅ បច្ចេកវិទ្យា & ប្លែកៗ 1205
ចំណេះដឹងទូទៅ៖ តើជឿទេថា នៅលើផែនដីយើងនេះ មានសមុទ្រដែលគ្មានឆ្នេរ? ចំណេះដឹងទូទៅ៖ តើជឿទេថា នៅលើផែនដីយើងនេះ មានសមុទ្រដែលគ្មានឆ្នេរ?

(ភ្នំពេញ)៖ គ្រប់សមុទ្រទាំងអស់ គឺសុទ្ធតែមានឆ្នេរមានត្រើយរៀងៗខ្លួន ប្លែកអីតែសមុទ្រមួយនេះ មានតែទឹកសមុទ្រ តែគ្មានឆ្នេរគោកដូចគេដូចឯង។ នោះគឺសមុទ្រសារហ្កាសសូ (Sargasso) ដែលមានទីតាំងស្ថិតនៅក្នុងមហាសមុទ្រអាត្លង់ទិក ខាងលិចសហរដ្ឋអាមេរិក។
មិនមែនជាការចៃដន្យ ឬចេះតែដាក់ឈ្មោះចំពោះសមុទ្រមួយនេះទេ ការកំណត់ថាជាសមុទ្រមួយដែលគ្មានឆ្នេរ គឺដោយសារលក្ខណពិសេសរបស់វាប្លែកពីគេ។ សមុទ្រសារហ្កាសសូ គឺព័ទ្ធជុំវិញដោយចរន្តទឹកចំនួន៤ ភាគខាងលិចខណ្ឌដោយស្ទ្រីមឈូងសមុទ្រ (Gulf Stream) នៅភាគខាងជើងខណ្ឌដោយចរន្តទឹកមហាសមុទ្រអាត្លង់ទិកខាងជើង នៅខាងកើតខណ្ឌដោយចរន្តទឹកសមុទ្រកាណារី (Canary) និងនៅភាគខាងត្បូងខណ្ឌដោយចរន្តទឹកតំបន់អេក្វាទ័រអាត្លង់ទិកខាងជើង ទាំងបួនរួមគ្នាបង្កើតជាប្រព័ន្ធបង្វិលទឹកតាមទ្រនិចនាឡិកា ដែលចរន្តទឹកសមុទ្រនេះត្រូវបានគេហៅថា North Atlantic Gyre

គួរជម្រាបថា សមុទ្រសារហ្កាសសូមានទំហំសរុប៤លានគីឡូម៉ែត្រក្រឡា ដោយវាមានលក្ខណៈសម្គាល់ខុសមហាសមុទ្រអាត្លង់ទិក ដោយសារាយសមុទ្រពណ៌ត្នោតឈ្មោះ Sargassum អណ្ដែតនៅលើផ្ទៃសមុទ្រសារហ្កាសសូនេះ៕ ដោយ៖ Fresh News

អត្ថបទទាក់ទង