Grand News Asia Close

មកដឹងពីប្រភេទនិងឈ្មោះខ្លែងខ្មែរ៖ រហូតមកដល់ពេលបច្ចុប្បន្នមានរហូតដល់ទៅ២៧ប្រភេទ

ដោយ៖ Morm Sokun ​​ | ថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ចំណេះដឹងទូទៅ វប្បធម៌-ប្រវត្តិសាស្រ្ដ-សាសនា 822
មកដឹងពីប្រភេទនិងឈ្មោះខ្លែងខ្មែរ៖ រហូតមកដល់ពេលបច្ចុប្បន្នមានរហូតដល់ទៅ២៧ប្រភេទ មកដឹងពីប្រភេទនិងឈ្មោះខ្លែងខ្មែរ៖ រហូតមកដល់ពេលបច្ចុប្បន្នមានរហូតដល់ទៅ២៧ប្រភេទ

ប្រភេទនិងឈ្មោះខ្លែងខ្មែរ៖ រហូតមកដល់ពេលបច្ចុប្បន្នគេបានរាប់រកឃើញប្រភេទនិងឈ្មោះខ្លែងខ្មែររហូតដល់ទៅ២៧ប្រភេទហើយដែលក្នុងនោះរួមមាន ៖
១. ខ្លែង-ព្នង ឬខ្លែងឯក
២. ខ្លែងកន្ទោង
៣. ខ្លែងកណ្ដូង
៤. ខ្លែងក្លស់
៥. ខ្លែងកូនមាន់
៦. ខ្លែងបៅ ឬខ្លែងប្របៅ ឬខ្លែងហោរប៉ៅ
៧. ខ្លែងប្រម៉ង់
៨. ខ្លែងសាក់ ឬខ្លែងចាក់
៩. ខ្លែងគោម
១០. ខ្លែងមេអំបៅ
១១. ខ្លែងកង្កែប
១២. ខ្លែងស្លាបបី
១៣. ខ្លែងយក្ស
១៤. ខ្លែងស្វាប្រចាក់ ឬស្វាប្រសាក់
១៥. ខ្លែងក្ដាម
១៦. ខ្លែងព្រះខែ
១៧. ខ្លែងបណ្ដើរកូន
១៨. ខ្លែងប៉ោត
១៩. ខ្លែងផ្កាយ
២០. ខ្លែងពស់
២១. ខ្លែងនាគ
២២. ខ្លែងប្រជៀវ
២៣. ខ្លែងឃ្លោក ឬខ្លែងក្អម
២៤. ខ្លែងក្រពើ
២៥. ខ្លែងត្រី
២៦. ខ្លែងប្រាសាទអង្គរវត្ត
២៧. ខ្លែងប្រាសាទបាយ័ន៕

អត្ថបទទាក់ទង