Grand News Asia Close

អត្ថាធិប្បាយ! ថ្ងៃជ័យជំនះ ៧ មករា មិនត្រឹមជាថ្ងៃបិទទំព័រសករាជដ៏ខ្មៅងងឹតនៅកម្ពុជា តែក៏ជាថ្ងៃបើកទំព័រថ្មីសម្រាប់ធនធានធម្មជាតិគ្រប់ប្រភេទ…

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសៅរ៍ ទី៦ ខែមករា ឆ្នាំ២០២៤ ទស្សនៈ-នយោបាយ 255
អត្ថាធិប្បាយ! ថ្ងៃជ័យជំនះ ៧ មករា មិនត្រឹមជាថ្ងៃបិទទំព័រសករាជដ៏ខ្មៅងងឹតនៅកម្ពុជា តែក៏ជាថ្ងៃបើកទំព័រថ្មីសម្រាប់ធនធានធម្មជាតិគ្រប់ប្រភេទ… អត្ថាធិប្បាយ! ថ្ងៃជ័យជំនះ ៧ មករា មិនត្រឹមជាថ្ងៃបិទទំព័រសករាជដ៏ខ្មៅងងឹតនៅកម្ពុជា តែក៏ជាថ្ងៃបើកទំព័រថ្មីសម្រាប់ធនធានធម្មជាតិគ្រប់ប្រភេទ…

(ភ្នំពេញ)៖ ៧ មករា ២០២៤ គឺជាខួប៤៥ឆ្នាំ នៃថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ ជាទិវាមហាជ័យជំនះរបស់ប្រជាជនកម្ពុជា លើបនប្រល័យពូជសាសន៍ ប៉ុល ពត។ កម្ពុជាបានបិទនូវទំព័រសករាជដ៏ខ្មៅងងឹតរបស់ខ្លួន ហើយបើកចេញនូវទំព័រសករាជថ្មី គឺសករាជឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។

ក្រោយថ្ងៃរំដោះ ៧ មករា បាននាំមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពទាំងអស់ ដែលសិទ្ធិសេរីភាពទាំងនោះត្រូវបានបន ប៉ុល ពត កម្ចាត់បង់ក្នុងរបប ៣ឆ្នាំ ៨ ខែ ២០ថ្ងៃរបស់ពួកវាទៅហើយ។

ក្រៅពីជួយស្រោចស្រង់អាយុជីវិតរបស់ប្រជាពលរដ្ឋ ដោយក្នុងនោះវិស័យបរិស្ថាន មានការប្រែប្រួលគួរឱ្យកត់សម្គាល់ពីចំនួន២៨តំបន់ ដែលបានចាប់ផ្តើមបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៨ រហូតកើនឡើង៧៨តំបន់ ដល់ឆ្នាំ២០២៣។ ការពង្រីកតំបន់ការពារធនធានធម្មជាតិ ឱ្យមានចំនួនច្រើន និងមានផ្ទៃដីជាង៧.២លានហិកតានេះ បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាលើវិស័យបរិស្ថាន។

ដោយឡែកសម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំណត់យកភាពធន់នៃវិស័យបរិស្ថាន និងក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដែលស្ថិតនៅក្នុងចំណោម «យុទ្ធសាស្ត្របញ្ចកោណ» ជាកម្មវិធីនយោបាយរបស់ខ្លួន សម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០២៣-២០២៨។

តាមការដាក់ចេញនេះ ក្រសួងបរិស្ថាន អាណត្តិទី៧ ក្រោមការដឹកនាំរបស់លោកបណ្ឌិត អ៊ាង សុផល្លែត បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «យុទ្ធសាស្ត្រចក្រា វិស័យបរិស្ថាន ២០២៣-២០២៨» ដោយមានមុំចំនួន៣សំខាន់ គឺ ភាពស្អាត, ចីរភាព និងបៃតង។

យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ បានរៀបចំឡើងក្នុងគោលបំណងប្រែក្លាយសក្តានុពលវិស័យបរិស្ថាន ឱ្យទៅជាឧត្តមប្រយោជន៍ពិតជាក់ស្តែង សម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាគ្រប់ជំនាន់។ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ផ្តោតសំខាន់លើកម្លាំងបង្វិល៣ធំៗ គឺទី១៖ គោលនយោបាយ, ទី២៖ រដ្ឋបាលឌីជីថល និងទី៣៖ ការផ្សព្វផ្សាយដែលជាកម្លាំងចលកររុញនាវាកម្ពុជាឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ គឺ ភាពស្អាត ភាពបៃតង និងចីរភាព។

យុទ្ធសាស្ត្រចក្រា វិស័យបរិស្ថាន ២០២៣-២០២៨ នឹងប្រើប្រាស់ជាផែនទីបង្ហាញផ្លូវក្នុងការអនុវត្តឱ្យចំគោលដៅអាទិភាព ផ្តល់សេវាសាធារណៈឱ្យចំតម្រូវការរបស់សាធារណជន និងប្រែក្លាយសក្តានុពលវិស័យបរិស្ថាន ឱ្យក្លាយទៅជាឧត្តមប្រយោជន៍បម្រើដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់ជំនាន់ និងចូលរួមចំណែកឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុសកល។

តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រចក្រានេះ នឹងជំរុញបន្ថែមទៀតឱ្យកម្ពុជាស្អាត សម្រាប់មនុស្សគ្រប់ជំនាន់ គ្មានប្លាស្ទិក ទីក្រុងដែលជឿនលឿន មនុស្សមានការយកចិត្តទុកដាក់ខ្ពស់ចំពោះបរិស្ថាន ជាពិសេសកម្ពុជា បានចូលរួមជាមួយអន្តរជាតិសម្រាប់ការងារលើវិស័យបរិស្ថានកាន់តែខ្លាំងក្លា។

មរតក ៧មករា នឹងជំរុញផ្សារភ្ជាប់វិស័យបរិស្ថានពីកម្ពុជា ទៅកាន់ពិភពលោក ទាក់ទងនឹងការប្រែប្រួលអាកាសធាតុដែលថ្មីៗ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន តំណាងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានដឹកនាំប្រតិភូកម្ពុជាទៅចូលរួម និងថ្លែងសន្ទរកថាគន្លឹះ នៅសន្និសីទកំពូលបណ្តាភាគី នៃអនុសញ្ញាក្របខណ្ឌអង្គការសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ លើកទី២៨ (COP28) ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម ដោយបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ជាប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចតួច ប៉ុន្តែ បានចូលរួមឆ្លើយតបយ៉ាងសកម្មចំពោះការប្រែប្រួលអាកាសធាតុ ជាពិសេសបានកំណត់យកឆ្នាំ២០៥០ ជាឆ្នាំអព្យាក្រឹត្យកាបូន។

មនុញ្ញផល នៃថ្ងៃជ័យជំនះ ៧មករានេះ បានផ្តល់ឱកាសដល់កម្ពុជា សម្រាប់កិច្ចការពារធនធានធម្មជាតិចម្រុះ តាមរយៈកិច្ចខិតខំប្រឹងប្រែងនេះបានធ្វើឱ្យកម្ពុជា ទាញចំណូលជាច្រើនពីធនធានធម្មជាតិដោយក្នុងនោះរយៈពេល១០ឆ្នាំមកនេះព្រៃឈើប្រមាណ ៧.២លានហិកតា ត្រូវដាក់ជាតំបន់ការពារ ហើយកម្ពុជាបានដល់ដំណាក់កាលមួយទៀត គឺរបត់សំខាន់មួយយើងការពារព្រៃឈើ រក្សាព្រៃឈើឈរ ហើយបានប្រាក់ចំណូល ពីដើមឡើយទាល់តែយើងកាប់ឈើទើបបានលុយ ឥឡូវយើងរក្សាព្រៃឈើឈរទទួលប្រាក់ចំណូល តាមរយៈការលក់ឥណទានកាបូន។

រហូតមកបច្ចុប្បន្ននេះ កម្ពុជាបានលក់ឥណទានកាបូនទៅឱ្យក្រុមហ៊ុនអន្តរជាតិធំៗ ដែលមានតួនាទី ភារកិច្ចក្នុងការទទួលខុសត្រូវផ្នែកបរិស្ថាន ហើយថវិកាដែលទទួលបានពីការលក់ឥណទានកាបូន គឺបានប្រើប្រាស់ទៅលើការពង្រឹងការការពារ អភិរក្សធនធានធម្មជាតិ និងប្រើប្រាស់ទៅលើការអភិវឌ្ឍសេដ្ឋកិច្ចសម្រាប់សហគមន៍មូលដ្ឋាន។ ចំណូលនៃការលក់ឥណទានកាបូន នឹងត្រូវបានចាក់ចូលទៅសហគមន៍មូលដ្ឋាននានា នៅជុំវិញដែនជម្រកសត្វព្រៃទូទាំងប្រទេស ដើម្បីចូលរួមការពារ និងអភិរក្សធនធានជាតិ និងសត្វព្រៃ ជាពិសេសបានចូលរួមចំណែកពង្រឹងសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ដើម្បីលុបបំបាត់របរចាស់ចូលព្រៃកាប់ឈើ បរបាញ់សត្វជាដើម៕ ប្រភពៈ Fresh News

អត្ថបទទាក់ទង