Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អភិក្រម «រក្សា និងពង្រឹងទីផ្សារដែលមានស្រាប់ ពង្រីកទីផ្សារថ្មី» ជាពាក្យមួយស្រួលនិយាយ ប៉ុន្តែពិបាកធ្វើ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ២០២៣ ព័ត៌មានជាតិ 239
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អភិក្រម «រក្សា និងពង្រឹងទីផ្សារដែលមានស្រាប់ ពង្រីកទីផ្សារថ្មី» ជាពាក្យមួយស្រួលនិយាយ ប៉ុន្តែពិបាកធ្វើ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អភិក្រម «រក្សា និងពង្រឹងទីផ្សារដែលមានស្រាប់ ពង្រីកទីផ្សារថ្មី» ជាពាក្យមួយស្រួលនិយាយ ប៉ុន្តែពិបាកធ្វើ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ថ្វីត្បិតឆ្នាំ២០២៣ ជាឆ្នាំដ៏លំបាកសម្រាប់សេដ្ឋកិច្ចកម្ពុជាដោយសារឥទ្ធិពលអវិជ្ជមានពីសេដ្ឋកិច្ចសកលក្តី ក៏យើងបានកត់សម្គាល់ឃើញថា ក្រសួងពាណិជ្ជកម្មបានប្រែក្លាយបញ្ហាប្រឈមឱ្យទៅជាឱកាស ដោយបានពង្រឹងកាលានុវត្តភាពវិស័យពាណិជ្ជកម្មកម្ពុជាតាមរយៈការសម្រេចបាននូវការចរចាដាក់អោយចូលជាធរមាន នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេរភាគី និងពហុភាគីសំខាន់ៗចំនួន ៤ ដូចជា៖
ទី១-កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន
ទី២-កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសាធាណៈរដ្ឋកូរ៉េ
ទី៣-កិច្ចព្រមព្រៀងភាពជាដៃគូរសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)
ទី៤-កិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (CEPA)

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា «ការរក្សា ពង្រឹងទីផ្សារដែលមានស្រាប់ និងពង្រីកទីផ្សារថ្មី» ជាពាក្យស្រួលនិយាយ ប៉ុន្តែពិបាកធ្វើ ពោលគឺការរក្សាធ្វើទីផ្សារ មិនមែនគេទិញយើងរាល់ឆ្នាំនោះទេ បើយើងមិនខិតខំរក្សាម៉ាក (Brand) របស់យើងឱ្យបានល្អនោះ។

នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី «បិទសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៣ និងលើកទិសដៅពាណិជ្ជកម្មឆ្នាំ២០២៤» នៅទីស្តីការក្រសួងពាណិជ្ជកម្មរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្ដល់អនុសាសន៍ថា ទីផ្សារដែលបើកហើយគឺយើងត្រូវព្យាយាមថែរក្សាធានាគុណភាពទំនិញ និងធានាភាពជឿជាក់ឱ្យបាន៕

អត្ថបទទាក់ទង