Grand News Asia Close

គណបក្សប្រជាជនកម្ពុជា បន្តបើកមហាសន្និបាតវិសាមញ្ញនៅថ្ងៃទី២ ដើម្បីបន្ថែមសមាសភាពអនុប្រធាន និងសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃអាទិត្យ ទី១០ ខែធ្នូ ឆ្នាំ២០២៣ ព័ត៌មានជាតិ 373
គណបក្សប្រជាជនកម្ពុជា បន្តបើកមហាសន្និបាតវិសាមញ្ញនៅថ្ងៃទី២ ដើម្បីបន្ថែមសមាសភាពអនុប្រធាន និងសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ គណបក្សប្រជាជនកម្ពុជា បន្តបើកមហាសន្និបាតវិសាមញ្ញនៅថ្ងៃទី២ ដើម្បីបន្ថែមសមាសភាពអនុប្រធាន និងសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣នេះ គណបក្សប្រជាជនកម្ពុជា បានបន្តបើកមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស នៅឯវិមាន៧មករា រាជធានីភ្នំពេញនៅថ្ងៃទី២។

មហាសន្និបាតវិសាមញ្ញនេះ មានរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី០៩-១០ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតិភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

នៅក្នុងមហាសន្និបាតកាលពីម្សិលមិញ សមាជិកចំនួន៤៩៦នាក់បន្ថែមទៀត ត្រូវបានគណបក្សប្រជាជនកម្ពុជា សម្រេចបញ្ចូលទៅក្នុង គណៈកម្មាធិការកណ្តាលគណបក្ស។

ការបន្ថែមសមាជិកថ្មីជិត៥០០នាក់នេះ ធ្វើឱ្យ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច មានសមាជិកសរុបរហូតដល់ ១.៣១២រូប។

សូមបញ្ជាក់ថា ក្រៅពីបោះឆ្នោតបញ្ចូលសមាជិកថ្មីប​ន្ថែមទៀតទៅក្នុងគណៈកម្មាធិការកណ្តាល នៅក្នុងមហាសន្និបាតវិសាមញ្ញលើកនេះ ក៏នឹងមានការបោះឆ្នោតការបន្ថែមអនុប្រធានគណបក្ស និងសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ផងដែរ៕

អត្ថបទទាក់ទង