Grand News Asia Close

ចំណេះដឹងទូទៅ៖ ហេតុអ្វីបានជាបារាំងកសាងអគារដែក Tour Eiffel

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសុក្រ ទី១ ខែធ្នូ ឆ្នាំ២០២៣ ចំណេះដឹងទូទៅ វប្បធម៌ & ប្រវត្តិសាស្រ្ដ 305
ចំណេះដឹងទូទៅ៖ ហេតុអ្វីបានជាបារាំងកសាងអគារដែក Tour Eiffel ចំណេះដឹងទូទៅ៖ ហេតុអ្វីបានជាបារាំងកសាងអគារដែក Tour Eiffel

(បារីស)៖ ទួរអេហ្វហ្វែល (Tour Eiffel) ជាសំណង់ស្ថាបត្យកម្មដ៏ខ្ពស់មួយនៅទីក្រុងបារីស ប្រទេសបារាំង ដែលសង់ឡើងដោយគ្រោងដែកស្ទើរទាំងស្រុង ស្ថិតនៅសួនសាធារណៈហ្សង់ឌឺម៉ាស (Champ de Mars) ជាប់នឹងស្ទឹងសែនបារីស (Cygnes River)។

* តើអ្នកដឹងទេងថាហេតុអ្វីបានជាបារាំងសាងសង់អគារដែកមួយនេះឡើង?

អគារទួរអេហ្វហ្វែល សង់ដោយជាងមានថ្វីដៃជាតិបារាំងឈ្មោះ ហ្គូសស្តាវ អេហ្វហ្វែល (Gustave Eiffel) និងក្រុមរបស់គាត់។ ប៉មនេះមានកម្ពស់៣២៤ម៉ែត្រ ប្រើដែកសរុបអស់ចំនួន៧ពាន់តោន។

ដំបូងឡើយ គេសង់អគារនេះជាបណ្តោះអាសន្នសម្រាប់អ្នកមកទស្សនាតាំងពិព័រណ៍ពិភពលោកក្នុងឆ្នាំ១៨៨៩ និងដើម្បីអបអរសាទរខួបគម្រប់១០០ឆ្នាំនៃបដិវត្តបារាំងផងដែរ។ ទួរអេហ្វហ្វែលមានថ្នាក់៣ជាន់ ដែលគេអាចទិញសំបុត្រទៅមើលទស្សនីយភាពនៅខាងលើបាន ដោយឡើងតាមជណ្តើរជើងផង និងជណ្តើរយន្តផង។ នៅខាងក្នុងអគារមានប្រៃសណីយ៍ សារមន្ទីរ ហាងលក់វត្ថុអនុស្សាវរីយ៍ និងហាងលក់ទំនិញផ្សេងៗ។

នៅក្នុងអំឡុងពេលសាងសង់មានមតិរិះគន់ជាច្រើនអំពីទ្រង់ទ្រាយប៉មនេះថាជាស្នាដៃគ្មានសិល្បៈ សាងសង់ឡើងដោយគ្រាន់តែខ្វែងដែកចុះឡើងៗ ពុំបានគិតតាមគោលការណ៍វិទ្យាសាស្ត្រអ្វីឡើយ។

លុះក្រោយមកនៅឆ្នាំ១៩០៩ ទួរអេហ្វហ្វែលត្រូវគេប្រើធ្វើជាមជ្ឈមណ្ឌលបញ្ជូនសំឡេងវិទ្យុ និងនៅតែបន្តរហូតមកទល់បច្ចុប្បន្ន។ គេចាត់ទុកទីនេះជានិម្មិតរូបតំណាងក្រុងប៉ារីស និងជាតំបន់ទេសចរណ៍ដ៏សំខាន់មួយនៅក្នុងប្រទេសបារាំងផងដែរ៕ ប្រភព៖ Fresh News

អត្ថបទទាក់ទង