Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការលះបង់របស់ថ្នាក់ដឹកនាំ គឺជាការលះបង់មួយដ៏ធំ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០២៤ ព័ត៌មានជាតិ 407
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការលះបង់របស់ថ្នាក់ដឹកនាំ គឺជាការលះបង់មួយដ៏ធំ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការលះបង់របស់ថ្នាក់ដឹកនាំ គឺជាការលះបង់មួយដ៏ធំ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ជាទូទៅមេដឹកនាំនយោបាយមួយ តែងតែលះបង់នៅពេលដែលខ្លួនធ្លាក់ឆ្នោត ឬប្រជាប្រិយភាពទាបបំផុតដើម្បី Refresh ប៉ុន្តែលើកនេះគណបក្សប្រជាជនកម្ពុជាទទួលបានសន្លឹកឆ្នោតគាំទ្រខ្ពស់បំផុត ប៉ុន្តែហេតុអ្វីបានមេដឹកនាំគណបក្សប្រជាជនកម្ពុជាត្រូវផ្ទេរទៅមនុស្សជំនាន់ក្រោយដើម្បីដឹកនាំ ជាជាងនៅបន្តដឹកនាំ? នោះក៏ព្រោះតែដើម្បីធានានូវនិរន្តភាពនិងស្ថិរភាព ដើម្បីប្រទេសជាតិមានការអភិវឌ្ឍទៅមុខ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការសម្រេច ការផ្ទេរ និងការផ្តល់ឱកាសដើម្បីបន្តអនុវត្តគោលនយោបាយនេះ មិនស្រួលទេ។ គោលដៅធំរបស់គណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំដែលខំកសាងប្រទេសចាប់តាំងពីបាតដៃទទេរក្នុងការផ្ទេរតំណែងនាពេលនេះ គឺឱ្យផលប្រយោជន៍ប្រទេសជាតិ និងប្រជាជននៅតែបន្តធានាឱ្យបាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយបងប្អូនខ្មែរនៅអឺរ៉ុបប្រមាណ ២៥០០នាក់ នៅទ្វីបអឺរ៉ុប ដែលធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង នៅយប់ថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២៤ ម៉ោងនៅកម្ពុជា៕

 

អត្ថបទទាក់ទង