Grand News Asia Close

កិច្ចកពុទ្ធបរិស័ទគួរបដិបត្តិក្នុងពិធីបុណ្យវិសាខបូជា

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០២៣ វប្បធម៌ & ប្រវត្តិសាស្រ្ដ 311
កិច្ចកពុទ្ធបរិស័ទគួរបដិបត្តិក្នុងពិធីបុណ្យវិសាខបូជា កិច្ចកពុទ្ធបរិស័ទគួរបដិបត្តិក្នុងពិធីបុណ្យវិសាខបូជា

​វិសាខ​បូជា ជា​បុណ្យ​មួយ​យ៉ាង​ធំ​ក្នុង​ព្រះពុទ្ធសាសនា ​សម្រាប់រំឭកដល់​គុណព្រះសម្មាសម្ពុទ្ថ នា​ថ្ងៃ​ពេញ​បូណ៌មី ‹‹ គឺ​ថ្ងៃ​១៥​ កើត ›› ខែ ពិសាខ ដែល​ពុទ្ធសាសនិកទាំងអស់ តែង​ធ្វើ​សក្ការបូជា​ ប្រកប​ដោយ​សទ្ធា ​ជាមហាកុសល ដ៏​ប្រសើរ ។

** សកម្មភាពសំខាន់ៗនៃពិធីបុណ្យវិសាខបូជា ៖ ឆ្នាំនេះ បុណ្យវិសាខាបូជាជា នឹងប្រព្រឹត្តនៅថ្ងៃ ១៥ កើត “ ពេញបូរមី ” ខែពិសាខ ត្រូវថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០១៨ គឺជាថ្ងៃរឭក ដល់ថ្ងៃព្រះពុទ្ធទ្រង់ប្រសូត្រ ១ ទ្រង់បានត្រាស់ដឹងនូវសម្មាសម្ពោធិញ្ញាណ ១ និង ទ្រង់រំលត់ខន្ធបរិនិព្វាន ១ ។

ពុទ្ធបរិស័ទ សមាទានសីល ធ្វើសក្ការនានា មានដង្ហែក្បួនពិធី ដង្ហែព្រះបរមសារីរិកធាតុ និងដំណើរទៅកាន់ទីវត្តនានា ពេញៗមួយថ្ងៃ ហើយនៅវេលាយប់ គ្រប់វត្តអារាម គ្រប់ស្រុកភូមិ ទូទាំងប្រទេស មានកម្មវិធីធ្វើសក្ការបូជា មួយយប់រហូតទល់ភ្លឺ ពុទ្ធបរិស័ទគ្រប់វ័យទាំងពីរភេទ ប្រកបដោយគ្រឿងសក្ការបូជានានា ទៅប្រជុំគ្នាក្នុងវត្តអារាមណាមួយដែលគេចូលចិត្ត ដើម្បីស្តាប់ព្រះសង្ឃសម្តែងធម្មទេសនាអំពីពុទ្ធប្រវត្តិ ធម្មកថា ។ល។

** កិច្ចការដែលពុទ្ធបរិស័ទគួរបដិបត្តិក្នុងពិធីបុណ្យពិសាខបូជា ៖

១. គ្រហស្ថ៖
ត្រូវធ្វើចិត្តឲ្យជ្រះថ្លាបរិសុទ្ធ ចំពោះគុណព្រះពុទ្ធ ព្រះធម៌ និង ព្រះសង្ឃ ។
សមាទាន សីល៥ ឬ សមាទានឧបោសថសីល
ចូលរួមស្តាប់ធម្មទេសនា និងអានពីប្រវត្តិរបស់ព្រះសម្មាសម្ពុទ្ធនៅតាមទីវត្តអារាម ។
រៀបចំគ្រឿងសក្ការបូជាចំពោះព្រះពុទ្ធអង្គរួមមាន ផ្កាឈូក ផ្កាម្លិះ ទៀន ធូប ជាដើម ។
ចូលរួមរៀបចំអុជបំភ្លឺវត្តអារាមដោយពន្លឺភ្លើងទៀន អគ្គីសនី ប្រទីបជ្វាលាឲ្យបានគ្រប់កន្លែង ។
ចូលរួមរៀបចំសេនាសនព្រះសង្ឃសម្តែងព្រះធម្មទេសនា ។
តាំងចិត្តរឭកដល់គុណរបស់ព្រះសម្មាសម្ពុទ្ធ ។
ធ្វើការបរិច្ចាគព្រះគម្ពីរដូចជា ព្រះត្រៃបិដក សៀវភៅ អក្សរសាស្ត្រខ្មែរជាដើមដល់ព្រះសង្ឃ ទុកប្រើប្រាស់ក្នុងវត្តអារាម ។
ចូលរួមក្នុងការណែនាំអ្នកដទៃឲ្យមានសេចក្តីជ្រះថ្លាក្នុងផ្លូវព្រះពុទ្ធសាសនា ។

 

២. បុព្វជិត៖

ញ៉ាំងពុទ្ធបរិស័ទឲ្យមានសេចក្តីជ្រះថ្លាក្នុងអំពើល្អតាមគន្លងព្រះពុទ្ធសាសនា ។
ទេសនា អាន ស្រាវជ្រាវរឿងរ៉ាវនានាដែលទាក់ទងនឹងព្រះពុទ្ធសាសនា ។
ធ្វើជាគំរូល្អផ្នែកខាងបដិបត្តិស្របតាមគន្លងព្រះពុទ្ធសាសនា ។
ចាត់ចែងឲ្យមានការអានព្រះគម្ពីរព្រះពុទ្ធសាសនាតាមទីវត្តអារាមនានា ។
រៀបចំឲ្យមានការសូត្រធម៌ ក្នុងទីវត្តអារាមដើម្បីរំឭកគុណដល់ព្រះសម្មាសម្ពុទ្ធ ។

៣. សាលារៀន ៖

ចាត់ចែងឲ្យសិស្សបានស្រាវជ្រាវពីប្រវត្តិព្រះពុទ្ធសាសនា ។
ណែនាំឲ្យសិស្សបានញ៉ាំងទង្វើរបស់ខ្លួននៅក្នុងសេចក្តីល្អជានិច្ច ។
ឲ្យសិស្សបានសិក្សារៀនសូត្រពីគុណរបស់ព្រះសម្មាសម្ពុទ្ធ ។
ណែនាំសិស្សឲ្យយល់ពីសារសំខាន់នៃគម្ពីរព្រះត្រៃបិដកខ្មែរ ។
ណែនាំសិស្សឲ្យស្គាល់ពីគុណតម្លៃនៃព្រះពុទ្ធសាសនាសម្រាប់អក្សរសាស្ត្រជាតិ ។
ណែនាំសិស្សឲ្យស្គាល់ពីគុណតម្លៃនៃ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ ឬគ្រូបាចារ្យ និងឪពុកម្តាយ ។

** ប្រទេសដែលនិយមប្រារព្ធពិធីបុណ្យពិសាខបូជា រួមមាន ៦ ប្រទេសគឺ៖ ប្រទេសឥណ្ឌា និងប្រទេសស្រីលង្កា (សិរីលង្កា) បានធ្វើពិធីបុណ្យនេះតាំងពី យូរយាណាស់មកហើយ ។ ប្រទេស​ថៃ (សៀម) និង ខ្មែរ ចាប់ពី ស.វទី១៩ “ សៀមនៅឆ្នាំ ១៨១៧ ខ្មែរចាប់ផ្តើមនៅឆ្នាំ ១៨៥៥ ” ។ ពីដំបូង គណៈធម្មយុត្តិ ហើយបន្ទាប់មកគណៈមហានិកាយ ក៏ធ្វើតាមដែរ ។ ប្រទេសឡាវ (លាវ) ប្រទេស​ភូមា (មីយ៉ាន់ម៉ា) ប្រទេស ណេប៉ាល់ ។

ដោយ៥០០០ឆ្នាំ

អត្ថបទទាក់ទង