Grand News Asia Close

អ្នកជំនាញអារ្យធម៌ខ្មែរ៖តើព្រលានយន្តហោះអន្ដរជាតិសៀមរាប​រចនាប្លង់ជា«ខ្លែងឯក»ដែលបានប្រតិស្ឋានលើទឹកដីចក្រភពអង្គរដ៏ស្រស់បវរ ស្ថិតក្នុងប្រព័ន្ធជំនឿយ៉ាងណា?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ ព័ត៌មានជាតិ 249
អ្នកជំនាញអារ្យធម៌ខ្មែរ៖តើព្រលានយន្តហោះអន្ដរជាតិសៀមរាប​រចនាប្លង់ជា«ខ្លែងឯក»ដែលបានប្រតិស្ឋានលើទឹកដីចក្រភពអង្គរដ៏ស្រស់បវរ ស្ថិតក្នុងប្រព័ន្ធជំនឿយ៉ាងណា? អ្នកជំនាញអារ្យធម៌ខ្មែរ៖តើព្រលានយន្តហោះអន្ដរជាតិសៀមរាប​រចនាប្លង់ជា«ខ្លែងឯក»ដែលបានប្រតិស្ឋានលើទឹកដីចក្រភពអង្គរដ៏ស្រស់បវរ ស្ថិតក្នុងប្រព័ន្ធជំនឿយ៉ាងណា?

(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្តាប់ បានថ្លែងថានៅលើផែនដីតេជោ សន្ដិភាព ថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០២៣ដ៏ប្រពៃថ្លៃថ្លានេះ គឺជាថ្ងៃប្រវត្ដិសាស្រ្ដដ៏មហស្ចារ្យបំផុតដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្ពោធអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលបានប្រតិស្ឋាននៅលើទឹកដីចក្រភពអង្គរដ៏ស្រស់បវរនៃយើង ។

​ព្រលានយន្ដហោះអន្ដរជាតិសៀមរាបថ្មី ដែលបានចំណាយទុនវិនិយោគដោយក្រុមហ៊ុនចិនប្រមាណ១.១ពាន់លានដុល្លារ គឺជាប្រភេទចំណាត់ថ្នាក់« 4E»បានក្លាយជារតនសម្បត្ដិមរតករបស់ជាតិដ៏មហាសាល ដែលអាចផ្ទុកយន្តហោះពាណិជ្ជកម្មធំៗ ទូទាំងពិភពលោក ដែលធ្វើឲ្យវិស័យអាកាសចរណ៍កម្ពុជា ក្លាយជាបណ្តាញសេវាកម្មផ្លូវអាកាសដ៏សំខាន់បំផុតសម្រាប់កំណើនសេដ្ឋកិច្ចជាតិ ស្របតាមទស្សនៈវិស័យរបស់សម្ដេចធិបតី គឺកម្ពុជាឆ្នាំ២០៥០ មានសេដ្ឋកិច្ចកម្រិតខ្ពស់។

លោក រ័ត្ន សណ្តាប់ បន្ដថា «ទន្ទឹមនិងមោទកភាពជាតិនេះផងដែរ អ្វីដែលគួរឲ្យសាទរថែមទៀតនោះ គឺព្រលានយន្ដហោះអន្តរជាតិសៀមរាប-អង្គរ ដែលបានប្រតិស្ឋានលើទឹកដីចក្រភពអង្គរដ៏ស្រស់បវរនៃយើង ហើយបានបើកទ្វារទៅកាន់ពិភពលោក យ៉ាងបំព្រងនេះ។ បើយើងងាកមកពិនិត្យអំពីសិល្ប:ស្ថាបត្យកម្មវិញ គឺការរចនាប្លង់ជា« ខ្លែងឯក» ពិតជាបានឆ្លុះបញ្ចាំងអំពីអត្តសញ្ញាណវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ខ្មែរយើងតាំងពីបុរាណកាលរៀងមក ។ ព្រោះ«ខ្លែងឯក» ឬហៅថា «ខ្លែងមេកូន» បានលេចរូបរាងឡើងតាំងពីមុនគ.ស.មកម្ល៉េះ ពិសេសសិលាចារឹកស.វទី១០ បានរៀបរាប់អំពីខ្លែងនៅក្នុងកិច្ចពិធីសាសនាផងដែរ ។ បើពោលឲ្យខ្លី ក្នុងទស្សនខ្មែរ ខ្លែងឯកជានិមិត្ដរូបតំណាងឲ្យមាតា (មេ) ឬអ្នកដឹកនាំ ដោយផ្សារភ្ជាប់ជំនឿសាសនា និងប្រពៃណី។
បើពោលឲ្យចំ «ខ្លែងឯក» ស្ថិតក្នុងប្រព័ន្ធជំនឿខ្មែរយើងឃើញថា ៖

ទី១ ៖ ខ្លែងឯក ពិធីបង្ហោះខ្លែងឯកនារដូវច្រូតកាត់ បានផ្សារភ្ជាប់ជាមួយនឹងវិស័យកសិកម្ម។

ទី២ ៖ខ្លែងឯក ផ្សារភ្ជាប់និងសាសនា ដើម្បីឧទ្ទិសដល់ទឹក ដី ភ្លើង ខ្យល់ ជាធាតុបង្កើតលោក។

ទី៣ ៖ ខ្លែងឯក ជាស្ពានចម្លងវប្បធម៌ និងទំនាក់ទំនងប្រវត្តិសាស្ត្ររវាងខ្មែរ-ចិន ដោយធញ្ជ័យបានធ្វើឲ្យចិនស្គាល់អំពីខ្លែងឯកមួយនេះ ។

ជាសរុបលោក រ័ត្ន សណ្តាប់ បញ្ជាក់ថាដូចនេះចំពោះព្រលានយន្តហោះអន្ដរជាតិសៀមរាបថ្មី ដែលសិល្ប:ស្ថាបត្យកម្មរចនាប្លង់ជា«ខ្លែងឯក»នេះ ពិតជាបង្ហាញឲ្យឃើញថា ស្រុកទេសមានសេរីភាព ស្ថេរភាព សុភមង្គល និងសន្តិភាពដ៏រុងរឿង។ ព្រោះខ្លែងប្រៀបទៅនិងប្រទេសទាំងមូល ហើយស្លាបខ្លែងប្រៀបបានជាមេដឹកនាំ និងកន្ទុយ ប្រៀបបានប្រជាជន។

ដូច្នេះចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានសម្ពោធព្រលានយន្តហោះអន្ដរជាតិសៀមរាប ដែលរចនាប្លង់ជា «ខ្លែងឯក» បានប្រតិស្ឋានលើទឹកដីចក្រភពអង្គរដ៏ស្រស់បវរនៃយើង ដែលស្ថិតក្នុងប្រព័ន្ធជំនឿខ្មែរ គឺដើម្បីនាំមកនូវសន្តិភាព និងសុភមង្គលដល់ប្រជាជនខ្មែរទូទាំងប្រទេសតរៀងទៅ៕ ប្រភព៖ Fresh News

អត្ថបទទាក់ទង