Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តំបន់អភិវឌ្ឍកោះនរានឹងធ្វើឲ្យសរសៃឈាមសេដ្ឋកិច្ចរបស់កម្ពុជាកាន់តែបន្តរីកធំឡើងៗ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ 209
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តំបន់អភិវឌ្ឍកោះនរានឹងធ្វើឲ្យសរសៃឈាមសេដ្ឋកិច្ចរបស់កម្ពុជាកាន់តែបន្តរីកធំឡើងៗ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តំបន់អភិវឌ្ឍកោះនរានឹងធ្វើឲ្យសរសៃឈាមសេដ្ឋកិច្ចរបស់កម្ពុជាកាន់តែបន្តរីកធំឡើងៗ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា ការអភិវឌ្ឍតំបន់កោះនរា មិនត្រឹមតែបានផ្ដល់ប្រយោជន៍ដល់ក្រុមហ៊ុនឯកជនប៉ុណ្ណោះទេ តែក៏បានផ្ដល់ប្រយោជន៍ ដល់ប្រជាពលរដ្ឋទូទៅតាមរយៈបង្កើតសកម្មភាពសេដ្ឋកិច្ច, ពាណិជ្ជកម្ម និងផលិតភាពការងារ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាប តភ្ជាប់តំបន់អភិវឌ្ឍកោះនរា ទៅតំបន់អភិវឌ្ឍកោះពេជ្រ»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា ហេដ្ឋារចនាសម្ព័ន្ធ ជាសរសៃឈាមតភ្ជាប់ដ៏សំខាន់របស់ជាតិ ដែលរាជរដ្ឋាភិបាលតែងបានយកចិត្តទុកដាក់ជាអាទិភាពក្នុងការអភិវឌ្ឍប្រទេស។ ជាក់ស្តែងការអភិវឌ្ឍកោះនរា តភ្ជាប់ជាមួយតំបន់អភិវឌ្ឍកោះពេជ្រ នឹងធ្វើឲ្យសរសៃឈាមសេដ្ឋកិច្ចរបស់កម្ពុជាកាន់តែបន្តរីកធំឡើងៗបន្ថែមទៀត។

សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានបង្ហើបឲ្យដឹងផងដែរថា តំបន់អភិវឌ្ឍកោះនរា នាពេលខាងមុខនេះ ក៏មានគម្រោងនឹងធ្វើអគារខ្ពស់ជាងគេ មានកម្ពស់ ៥៥៥ ម៉ែត្រ។ សម្តេចថា តំបន់កោះនរានេះ នឹងធ្វើឲ្យប្រជាពលរដ្ឋខ្មែររាប់ម៉ឺននាក់មានការងារធ្វើជាប្រចាំ ដើម្បីលើកកម្ពស់ជីវភាពរបស់ពួកគាត់ឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត៕

អត្ថបទទាក់ទង