Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួង-ស្ថាប័នម្ចាស់ការចេញមុខបកស្រាយរាល់ការចោទប្រកាន់នានា ហើយត្រូវផ្សព្វផ្សាយឱ្យទូលាយ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃពុធ ទី១ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានជាតិ 934
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួង-ស្ថាប័នម្ចាស់ការចេញមុខបកស្រាយរាល់ការចោទប្រកាន់នានា ហើយត្រូវផ្សព្វផ្សាយឱ្យទូលាយ សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួង-ស្ថាប័នម្ចាស់ការចេញមុខបកស្រាយរាល់ការចោទប្រកាន់នានា ហើយត្រូវផ្សព្វផ្សាយឱ្យទូលាយ

ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃពុធទី១ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់គ្រប់ក្រសួង ស្ថាប័នទាំងអស់ ត្រូវចេញមកពន្យល់ជាបន្ទាន់ក្នុងនាមជាអ្នកជំនាញ ដើម្បីឱ្យប្រជាពលរដ្ឋនិងសាធារណជនបានយល់ច្បាស់ពីការងារបច្ចេកទេស ចៀសវាងការវាយប្រហារតាមរយៈព័ត៌មានប្រឌិតមួលបង្កាច់ការពិត។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា មិនត្រូវចាំទុកឱ្យនាយករដ្ឋមន្រ្តី ជាអ្នកចេញមុខបកស្រាយបំភ្លឺតែម្នាក់ឯងនោះទេ ពោលគឺក្រសួង ស្ថាប័នជំនាញ  ដែលជាអ្នកទទួលខុសត្រូវផ្ទាល់លើការងាររបស់ខ្លួន ត្រូវចេញមកពន្យល់បកស្រាយ ដោយធ្វើប្រតិកម្មរហ័ស ប្រតិកម្មឱ្យបានគ្រប់ជ្រុងជ្រោយ និងត្រូវជំរុញការផ្សព្វផ្សាយឱ្យបានទូលាយ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា នៅពេលមានបញ្ហា ក្រសួង ស្ថាប័ននានា មិនមែនចេញសេចក្តីបំភ្លឺតែក្រដាសមួយសន្លឹកហើយចប់នោះទេ ត្រូវតែធ្វើការផ្សព្វផ្សាយទាំងអស់នៅតាមគ្រប់ប្រព័ន្ធផ្សព្វផ្សាយដើម្បីឱ្យប្រជាពលរដ្ឋលោកបានដឹងពីការពិត៕

អត្ថបទទាក់ទង