Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ជនបរទេស មិនអាចក្លាយជាម្ចាស់កម្មសិទ្ធិដីធ្លីនៅកម្ពុជា បានជាដាច់ខាត

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ 185
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ជនបរទេស មិនអាចក្លាយជាម្ចាស់កម្មសិទ្ធិដីធ្លីនៅកម្ពុជា បានជាដាច់ខាត សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ជនបរទេស មិនអាចក្លាយជាម្ចាស់កម្មសិទ្ធិដីធ្លីនៅកម្ពុជា បានជាដាច់ខាត

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ជាថ្មីម្តងទៀតថា ជនបរទេស មិនអាចក្លាយជាម្ចាស់កម្មសិទ្ធិដីធ្លីនៅកម្ពុជា បានជាដាច់ខាត ហើយជនបរទេស ក៏ពុំមានសិទ្ធិកាប់កាប់ដីធ្លីនៅកម្ពុជាបានដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាប តភ្ជាប់តំបន់អភិវឌ្ឍកោះនរា ទៅតំបន់អភិវឌ្ឍកោះពេជ្រ»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការដាក់ចេញគោលនយោបាយឱ្យជនបរទេសជួលផ្ទះ ជួលដីរយៈពេលយូរ នៅតែបន្តអនុវត្តន៍តាមរដ្ឋធម្មនុញ្ញ ហើយមិនឱ្យជនបរទេសទាំងរូបវន្តបុគ្គល និងនីតិបុគ្គល អាចកាន់កាប់ដីធ្លីខ្មែរបាននោះឡើយ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា អ្វីដែលរាជរដ្ឋាភិបាលផ្ដល់សិទ្ធិជួលរយៈពេលវែងជូនជនបរទេសលើវិស័យអចលទ្រព្យ គឺដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ និងផលប្រយោជន៍សេដ្ឋកិច្ចជាតិ ហើយមិនមែនជាការកាត់ដីឱ្យជនបរទេស ដូចការផ្សាយបំផ្លើសរបស់អ្នកប្រឆាំងនៅក្រៅប្រទេសនោះឡើយ៕

 

អត្ថបទទាក់ទង