សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្រូពេទ្យ ជាអ្នកធ្វើការងារទេវតាជួយសង្រ្គោះអាយុជីវិតមនុស្ស
ក្នុងពិធីប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៤ ដែលប្រារព្ធនៅសាលមហោស្រពកោះពេជ្រនៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពេទ្យបានធ្វើការងាររបស់ទេវតា ពោលគឺការជួយសង្គ្រោះជីវិតមនុស្ស។ ក្នុងន័យនេះសម្តេច លើកទឹកចិត្តដល់គ្រូពេទ្យទាំងអស់ ឱ្យបន្តប្រឹងប្រែងធ្វើការងារទេវតា ជួយអាយុជីវិតមនុស្សតទៅមុខទៀត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា គ្មានអ្វីដែលសប្បាយរីករាយជាង ឃើញមនុស្សយើងបង្រៀនទទួលបានជោគជ័យ មនុស្សដែលយើងព្យាបាល បានជាសះស្បើយជួបជុំគ្រួសារនោះទេ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់បណ្តាលោកគ្រូ អ្នកគ្រូពេទ្យ គណៈគ្រប់គ្រងពេទ្យ បុគ្គលិកពេទ្យទាំងអស់ ត្រូវខិតខំបំពេញការងារទេវតាឱ្យបានល្អ ដើម្បីទទួលបានការពេញចិត្ត ពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕