Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បានប្រែក្លាយតំបន់កោះនរា ឱ្យកាន់តែមានសក្តានុពលសម្រាប់បម្រើផលប្រយោជន៍ប្រជាពលរដ្ឋ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ 344
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បានប្រែក្លាយតំបន់កោះនរា ឱ្យកាន់តែមានសក្តានុពលសម្រាប់បម្រើផលប្រយោជន៍ប្រជាពលរដ្ឋ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បានប្រែក្លាយតំបន់កោះនរា ឱ្យកាន់តែមានសក្តានុពលសម្រាប់បម្រើផលប្រយោជន៍ប្រជាពលរដ្ឋ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាមរយៈសមិទ្ធផល «ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាបតភ្ជាប់ តំបន់អភិវឌ្ឍកោះនរា និងតំបន់អភិវឌ្ឍកោះពេជ្រ» តំបន់នេះនឹងក្លាយទៅជាតំបន់សេដ្ឋកិច្ចដ៏សំខាន់មួយទៀតរបស់រាជធានីភ្នំពេញ ដែលមិនចាញ់កោះពេជ្រនោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាប តភ្ជាប់តំបន់អភិវឌ្ឍកោះនរា ទៅតំបន់អភិវឌ្ឍកោះពេជ្រ»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នេះជាការអភិវឌ្ឍពិតប្រាកដ ព្រោះវាបានផ្តល់ផលប្រយោជន៍ពិតប្រាកដដល់ប្រជាជនទូទៅ និងចែកផលលាភបានទៅដល់ប្រជាពលរដ្ឋ៕

អត្ថបទទាក់ទង