Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការចូលរួមរបស់កងទ័ព អាចធ្វើឱ្យកម្ពុជាបញ្ចប់សង្គ្រាមបានជោគជ័យ ក្រោមនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០២៤ ព័ត៌មានជាតិ 218
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការចូលរួមរបស់កងទ័ព អាចធ្វើឱ្យកម្ពុជាបញ្ចប់សង្គ្រាមបានជោគជ័យ ក្រោមនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការចូលរួមរបស់កងទ័ព អាចធ្វើឱ្យកម្ពុជាបញ្ចប់សង្គ្រាមបានជោគជ័យ ក្រោមនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន

 

ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ២៤ មករា ១៩៩៩ – ២៤ មករា ២០២៤ ដែលប្រារព្ធនៅខណ្ឌកំបូល រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កងទ័ពមានបានដើរតួយ៉ាងសំខាន់ក្នុងការចូលរួមចំណែកថែរក្សាសុខសន្តិភាព ហើយការចូលរួមរបស់កងទ័ព អាចធ្វើឱ្យកម្ពុជាបញ្ចប់សង្គ្រាមបានជោគជ័យ ក្រោមនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កងទ័ពគឺជាអ្នកបង្កើតសង្រ្គាមផង ហើយក៏ជាអ្នកដែលចូលរួមក្នុងការបញ្ចប់សង្រ្គាមផងដែរ ជាពិសេសក្នុងដំណាក់កាលនៃការអនុវត្តនយោបាយឈ្នះឈ្នះ ដើម្បីនាំមកនូវសុខសន្តិភាពពេញលេញជូនជាតិ និងប្រជាជនកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ដែរថា បើពុំមានការចូលរួមពីសំណាក់កងទ័ពគ្រប់ភាគី ដែលនាំមកនូវការទុកចិត្តគ្នាទេ នោះយើងនឹងមិនអាចសម្រេចបាននូវជោគជ័យនៃនយោបាយឈ្នះឈ្នះបានទេ៕

 

អត្ថបទទាក់ទង